[transparentlogolink.gif] [transparentservicelink.gif] ______________ ស្វែងរក អត្ថបទសុទ្ធ | ជំនួយការ | English Home Page ខ្មែរ > នាទី​ប្រចាំ​សប្ដាហ៍ > នាទីកសិកម្ម ប្រេស៊ីល​មាន​ជោគជ័យ​ជាង​គេ​ក្នុង​ការផលិត​អេតាណុល ដោយ សាន សុវិទ្យ 2008-05-14 មាន​ការទស្សន៍ទាយ​ថា ប្រេងកាត​នឹង​ឡើង​ថ្លៃ​ដល់ ១៥០ ទៅ ២០០​ដុល្លារ​ក្នុង​មួយ​ធុង ធ្វើ​ឲ្យ​កាន់តែ​មាន​ការជំរុញ​ឲ្យ​ស្វះស្វែង​រក​ប្រភព​ថាមពល​ប្រភេទ​មិន​ចេ ះ​រីងស្ងួត​មក​ជំនួស​សាំង ។ ក្នុង​ពេល​ជាមួយ​គ្នា​នោះ ការព្យាយាម​នៅ​សហរដ្ឋ​អាមេរិក​យក​អេតាណុល​ធ្វើ​ពី​ពោត​មក​ជា​ឥន្ធនៈ ក៏​បែរជា​កំពុង​ទទូលរង​ការរិះគន់​ខ្លាំងក្លា ថា ជា​មូលហេតុ​ធ្វើ​ឲ្យ​ស្បៀង​អាហារ​ឡើងថ្លៃ​យ៉ាង​គំហុក ។ ក្នុង​ចំណោម​ប្រទេស​ដែល​ផលិត​ជីវឥន្ធនៈ គឺ​អេតាណុល​មក​ជំនួស​សាំង​សម្រាប់​ប្រើ​ក្នុង​យាន​ជំនិះ ប្រទេស​ប្រេស៊ីល​នៅទ្វីប​អាមេរិក​ខាងត្បូង មាន​ជោគជ័យ​ជាង​គេ ។ ក្រៅពី​ផលិត​សម្រាប់​ប្រើប្រាស់​ក្នុង​ប្រទេស​ហើយ ប្រេស៊ីល​នៅនាំ​អេតាណុល​ចេញ​ទៅ​លក់​ឲ្យ​ជប៉ុន ស៊ុយអែដ និង អាមេរិក ថែម​ទៀត ។ ខុសពី​សហរដ្ឋ​អាមេរិក​ដែល​ផលិត​អេតាណុល​ពី​គ្រាប់​ពោត​នាំ​ឲ្យ​មជ្ឈដ្ឋាន​ខ ្លះ​ចោទ​ថា ជា​អ្នក​ធ្វើ​ឲ្យ​មាន​ការខ្វះខាត​ស្បៀង​ក្នុង​ពិភពលោក ប្រទេស​ប្រេស៊ីល​យក​អំពៅ​មក​គាប​ចម្រាញ់​ជា​អេតាណុល ។ កាលពីឆ្នាំ​១៩៧៣ សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​បាន​នាំ​ឲ្យ​មាន​កង្វះ​ប្រេងសាំង​យ៉ាងខ្លាំង បន្ទាប់ពី​ប្រទេស​អារ៉ាប់​នាំគ្នា​បិទ​អណ្ដូង​ប្រេង​របស់​ខ្លួន​មិន​បូម​ចេ ញ​មក​លក់ ។ ប្រទេស​ប្រេស៊ីល​ដែល​នាំចូល​ប្រេងកាត ៨០​%​នៃ​តម្រូវការ​របស់​ខ្លួន ត្រូវ​ចំណាយ ៤០​%​នៃ​ប្រាក់​ចំណូល​សម្រាប់​តែ​ទិញ​ប្រេង​ពី​បរទេស ។ លោកស្រី ស៊ូអានី កូអិលហូ អនុរដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន​ប្រេស៊ីល​មាន​ប្រសាសន៍​ថា ៖ «សាមសិប​ឆ្នាំ​មុន ខណៈ​ដែល​សាំង​ឡើង​ថ្លៃ​យ៉ាង​ឆាប់​រហ័ស ហើយ​ប្រេស៊ីល​ក៏ពឹង​ផ្អែក​ស្ទើរតែ​ទាំងស្រុង លើ​ការនាំចូល​ប្រេង​ពី​បរទេស យើង​ច្បាស់​ជា​នឹង​ជួប​នឹង​បញ្ហា​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ជា​មិនខាន​ឡើយ ព្រោះ​តែ​ការចំណាយ​ទៅលើ​ការនាំចូល​ប្រេង​យ៉ាង​ច្រើន​បែប​នេះ ។ ដូច្នេះ​ហើយ ទើប​យើង​ចាប់​ផ្តើម​អនុវត្ត​កម្មវិធី​ផលិត​អេតាណុល​នេះ​ឡើង» ។ អំពៅ​គឺ​ជា​ដំណាំ​ដែល​ប្រទេស​ប្រេស៊ីល​អាច​ដាំ​បាន​លើ​ផ្ទៃដី​ដ៏​ទូលំ​ទូលា យ​របស់​ខ្លួន ។ ប្រេស៊ីល​មាន​ដី​នៅសល់​ច្រើន មាន​បរិមាណ​ទឹកភ្លៀង​បរិបូណ៌ ហើយ​ក៏មាន​តម្លៃ​ពលកម្ម​ថោក​ទៀត​ផង ។ ប្រេស៊ីល ជា​ប្រទេស​នាំ​ស្ករ​ចេញ​ទៅ​លក់​បរទេស​ធំ​ជាង​គេ​ក្នុង​ពិភពលោក ដោយ​មាន​ដាំ​អំពៅ​លើ​ផ្ទៃដី​ជាង ៦​លាន​ហិកតា ។ អ្នកដឹកនាំ​របស់​ប្រេស៊ីល​មិន​ថា យោធា​ឬ​ស៊ីវិល មាន​ទស្សនវិស័យ​វែង​ឆ្ងាយ​ណាស់ ។ នៅ​ឆ្នាំ​១៩៧៥ ប្រធានាធិបតី​ប្រេស៊ីល ឧត្តមសេនីយ៍ Ernesto Geisel បញ្ជា​ឲ្យ​សាំង​ត្រូវ​មាន​លាយ​អេតាណុល​ដែល​ជនជាតិ​ប្រេស៊ីល​ហៅថា អាល់កុល នោះ ១០​% ហើយ​ក៏​ចេះតែ​បង្កើន​ភាគរយ​នេះ​រហូតដល់ ២៥​% ក្នុង​រយៈពេល​៥​ឆ្នាំ​បន្ទាប់មក ។ នៅដើម​ទសវត្សរ៍​ឆ្នាំ ១៩៨០ មេដឹកនាំ​ថ្មី​របស់​ប្រេស៊ីល ក៏បាន​ចាត់​វិធានការ​ជាច្រើន​ទៀត ដូចជា ឲ្យ​ក្រុមហ៊ុន​ស្ករ បង្កើន​ផលិតកម្ម បញ្ចុះ​ពន្ធ​អាករ​ដល់​ក្រុមហ៊ុន​នាំចូល​រថយន្ត​ដែល​មាន​ម៉ាស៊ីន​ប្រើ​អេតាណ ុល ឬ​ប្រើ​សាំង​លាយ​អេតាណុល បង្គាប់​ឲ្យ​ក្រុមហ៊ុន​សាំង​ដាក់​គ្រឿង​បូម​អេតាណុល​នៅ​តាម​ស្ថានីយ​បូម​សា ំង នៅ​ទូទាំង​ប្រទេស ជាដើម ។ ការផលិត​អេតាណុល​ពី​អំពៅ ងាយ​ធ្វើ​ជាង​អេតាណុល​ដែល​បាន​ពី​ពោត ព្រោះ​អេតាណុល​ពី​ពោត​ត្រូវ​បំប្លែង​ពោត​ឲ្យ​ទៅ​ជា​ស្ករ​សិន ទើប​ចម្រាញ់​ចេញ​ជា​អេតាណុល​មួយ​ដំណាក់កាល​ទៀត ។ អ្នកស្រី Monica Albers វិស្វករ​ផ្នែក​គីមី​របស់​ក្រុមហ៊ុន​ផលិត​ស្ករ​និង​អាល់កុល​ប្រេស៊ីល ពន្យល់​ថា ៖ «ទឹកអំពៅ​ត្រូវ​បញ្ចូល​ទៅក្នុង​អាង​ទុក​ឲ្យ​ឡើង​មេ គឺ​គេ​លាយ​ទឹក​អំពៅ ៧០​% នឹង ដំបែ ៣០​% ។ មេ​ដំបែ​នេះ​ហើយ ដែល​បំប្លែង​ធាតុ​ស្ករ​ក្នុង​ទឹក​អំពៅ​ឲ្យ​ក្លាយ​ទៅជា​អេតាណុល» ។ រថយន្ត​ប្រើ​អាល់កុល​គ្រប់​ម៉ាក ជាពិសេស រថយន្ត វ៉ុលវ៉ាហ្កែន ជាទី​ពេញ​និយម​ក្នុង​ចំណោម​ពលរដ្ឋ​ប្រេស៊ីល​ជាពិសេស ព្រោះ​អេតាណុល​ថោក​ជាង​សាំង​ដល់​ទៅ ៣៥​% ដោយសារ​រដ្ឋាភិបាល​ជួយ​គាំទ្រ​តម្លៃ ។ នៅឆ្នាំ​១៩៨៣ ក្នុង​ឡាន ១០​គ្រឿង គឺ​មាន​៩​គ្រឿង ប្រើ​អេតាណុល ។ ក៏​ប៉ុន្តែ យោង​តាម​ក្រុមហ៊ុន​ផ្តល់​យោបល់​ឈ្មោះ Datagro នៅ​ចន្លោះ​ឆ្នាំ​១៩៧៩ និង​ពាក់​កណ្តាល​ទសវត្សរ៍​ឆ្នាំ​១៩៩០ រដ្ឋាភិបាល​ប្រេស៊ីល​ចាំបាច់​ត្រូវ​ចំណាយ​ប្រាក់ ១​ម៉ឺន ៦​ពាន់​លាន​ដុល្លារ​សម្រាប់​ឲ្យ​ក្រុមហ៊ុន​ស្ករ ខ្ចី និង​សម្រាប់​ជួយ​គាំទ្រ​តម្លៃ​អំពៅ ។ ឧបសគ្គ​ធំ​មួយ​ទៀត​គឺ​នៅ​ឆ្នាំ​១៩៨៦ ក៏​កើតមាន​ការធ្លាក់ចុះ​នៃ​តម្លៃ​ប្រងសាំង​លើ​ពិភពលោក ធ្វើ​ឲ្យ​រដ្ឋាភិបាល​ជំពាក់​បំណុល អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ដែល​បង្ខំឲ្យ​ប្រេស៊ីល​ឈប់​ជួយ​ចេញ​ប្រាក់​ទប់​តម្លៃ អេតាណុល ឲ្យ​នៅ​ថោក​ជាង​សាំង​នោះ​ទៀត ។ អ្នកប្រើ​រថយន្ត​ចាក់​អេតាណុល ក៏​នាំគ្នា​ងាក​មក​ចាក់​សាំង​វិញ ។ ទោះ​ជា​យ៉ាងនេះ​ក្តី ផ្នែក​នានា​ទាំង​រដ្ឋាភិបាល ទាំង​ឯកជន នៅតែ​បន្ត​គាំទ្រ​កម្មវិធី​អេតាណុល​តទៅទៀត ហើយ​តាម​ស្ថានីយ​បូមប្រេង​ក៏​នៅតែ​មាន​ម៉ាស៊ីន​បូម​អេតាណុល​ទុក​ឲ្យ​អតិថិជ ន​ប្រើ​ដដែល ដោយ​រដ្ឋ​យក​ពន្ធ​អេតាណុល តែ ៩​សេន ក្នុង​១​លីត្រ តែ​យកពន្ធ​សាំង​ដល់​ទៅ ៤២​សេន ក្នុង​មួយ​លីត្រ ។ ការដែល​ប្រេង​កាត​ឆៅ​ឡើង​ថ្លៃ​ឥត​ឈប់ឈរ​ក្នុង​ប៉ុន្មាន​ឆ្នាំ​មកនេះ ក៏​បាន​ធ្វើ​ឲ្យ​មាន​ការងាក​មក​និយម​អេតាណុល​ឡើង​វិញ ក្នុង​ចំណោម​ពលរដ្ឋ​ប្រេស៊ីល ។ លោកស្រី ស៊ូអានី កូអិលហូ អនុរដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ប្រេស៊ីល​មាន​ប្រសាសន៍​ថា ៖ «ថ្មីៗ​នេះ យើង​បាន​សម្រេច​គោលដៅ​មួយ​ទៀត គឺ​ការបញ្ចេញ​ឲ្យ​ប្រើ​រថយន្ត​ប្រភេទ Flex Fuel គឺ​ប្រើ​ប្រេង​ណា​ក៏​បាន ។ រថយន្ត​ប្រភេទ​នេះ​អាច​បរ​បាន​ដោយ​ចាក់​អេតាណុល ក៏​បាន​ចាក់​សាំង​ក៏​បាន ចាក់​លាយ​អេតាណុល ក្នុង​ភាគរយ​ណា​ក៏បាន ។ ដូច្នេះ​ហើយ រថយន្ត​ទាំងនេះ អាច​បើកបរ​បាន​នៅ​គ្រប់​ទិស​តំបន់» ។ ខណៈដែល​កំពុង​មាន​ការរិះគន់​ការផលិត​អេតាណុល​ពី​ពោត ជាពិសេស នៅ​សហរដ្ឋ​អាមេរិក ដែល​ត្រូវ​គេ​អះអាង​ថា​បណ្តាល​ឲ្យ​កើត​អតិផរណា​តម្លៃ​ស្បៀង ធ្វើ​ឲ្យ​ហីនហោច​ព្រៃ​ឈើ នាំ​ឲ្យ​បាត់បង់​ប្រភព​ទឹក ព្រមទាំង​ធ្វើ​ឲ្យ​បរិស្ថាន​កខ្វក់​ផងនោះ ក៏​បាន​និង​កំពុង​មាន​ការបណ្តាក់​ទុន​ពង្រីក​ផ្ទៃដី​ដាំ​អំពៅ​យ៉ាង​គំហុក​ន ៅ​ប្រេស៊ីល ។ ទោះ​ជាយ៉ាងនេះ​ក្តី ផលិតកម្ម​ជីវឥន្ធនៈ​នឹង​ត្រូវការ​ពេល​យូរ​ឆ្នាំ​ទៅ​មុខ​ទៀត ទម្រាំ​នឹង​អាច​ផ្គត់ផ្គង់​តម្រូវការ​ប្រេង​របស់​មនុស្ស​បាន​ក្នុង​អត្រា​ដ ែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ដោយសារ​ថា បច្ចុប្បន្ន ពិភពលោក​ត្រូវការ​ប្រេង​ប្រមាណ ៨៦​លាន​ធុង តែ​ពិភពលោក​អាច​ផលិត​អេតាណុល បាន​តែ​ប្រមាណ​ជាង ៩០​ម៉ឺន​ធុង​ប៉ុណ្ណោះ ។ លោក Ken Cook ប្រធាន​នៃ​ក្រុមការងារ​បរិស្ថាន​ផ្នែក​កសិកម្ម​ដែល​មាន​ទីស្នាក់ការ​នៅ​វ៉ា ស៊ីនតោន​មាន​ប្រសាសន៍​ថា មាន​ហេតុផល​សមរម្យ​ដែល​ជំរុញ​ឲ្យ​មាន​ការ​ស្រាវជ្រាវ​ប្រភព​ផលិត​ឥន្ធនៈ​ប្ រកប​ដោយ​និរន្តរភាព​ដែល​មិនមែន​ជា​ប្រេងកាត​នោះ ក៏​ប៉ុន្តែ​លោក​តឿន​ថា យើង​អាច​នឹង​កំពុង​យក​បញ្ហា​អសន្តិសុខ​ស្បៀង​មក​ដាក់​ជំនួស​បញ្ហា​អសន្តិសុ ខ​ថាមពល ។ ទោះជា​យ៉ាងនេះ​ក្តី លោក Marcos Jank នៃ​សមាគម​ឧស្សាហកម្ម​អំពៅ​ប្រទេស​ប្រស៊ីល មាន​ប្រសាសន៍​ថា ៖ «បើ​យើង​មិន​ជំរុញ​អេតាណុល​ឲ្យ​ឈាន​ទៅមុខ​ទេ​នោះ យើង​នឹង​នៅតែ​មាន​បញ្ហា​ស្តីពី​សុវត្ថិភាព​ថាមពល ព្រោះថា ការប្រើប្រាស់​ថាមពល​ក្នុង​ពិភពលោក​ចេះ​តែ​កើន លើស​ការផលិត ហើយ​យើង​ក៏​នឹង​មិន​អាច​ដោះស្រាយ​បញ្ហា​ការផ្លាស់ប្តូរ​អាកាសធាតុ​បាន​ឡើយ» ៕ Copyright © 1998-2011 Radio Free Asia. All rights reserved. [icon_printer.gif] បោះពុម្ព [icon_email.gif] អ៊ីម៉េល​ មតិ ចុចត្រង់នេះដើម្បីបន្ថែមយោបល់របស់អ្នក ឧបករណ៍រឿង [icon_speaker.gif] ស្តាប់សំឡេង [icon_download.gif] ថតសំឡេង [icon_email.gif] អ៊ីម៉េល​ [icon_storydownload.gif] ចម្លង​រឿង​នេះ​ទុក [icon_emailSub.gif] ព្រឹត្តិបត្រព័ត៌មាន [icon_printer.gif] បោះពុម្ព [icon_addthis.gif] ចែករំលែករឿងនេះ អត្ថបទ​ដែល​ទាក់ទង សារសំខាន់​នៃ​ការ​ពង្រឹង​កសិកម្ម​ខ្នាត​តូច​នៅ​កម្ពុជា កសិករ​នៅ​ខេត្ត​កំពត​រៀបចំ​ស្រែ​បណ្ដុះ​អំបិល​ កសិករ​នៅ​ខេត្ត​កំពត​រៀបចំ​ស្រែ​បណ្ដុះ​អំបិល​ដើម​រដូវ ឆ្នាំ​២០១១ (រូបភាព) អង្គការ CEDAC ណែនាំ​កសិករ​រើស​ស្រូវ​ពូជ ចិន​​គ្រោង​​សង់​រោងចក្រ​ផលិត​ប្រេង​អេតាណុល​ធំ​មួយ​នៅ​​បន្ទាយមានជ័យ រដ្ឋាភិបាល​បង្ហាញ​បញ្ហា​ប្រឈម​៨​ចំណុច​ក្នុង​ការ​នាំ​អង្ករ​ចេញ សមាគម​ម៉ាស៊ីន​កិន​ស្រូវ​អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​ផ្អើល​ទិញ​អង្ករ​ទុក សង្គម​ស៊ីវិល​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ដល់​ផលិតករ​ខ្នាត ​តូច អាជ្ញាធរ​​ប្រកាស​ឲ្យ​កសិករ​នៅ​ក្បែរ​ទន្លេ​មេគង្គ​ពន្យារ​ការ​ដាំដុះ ពលរដ្ឋ​នៅ​តាកែវ​ខ្លះ​រក​កម្រៃ​ដោយ​ការ​លី​​ស្រូវ​ឲ្យ​ឈ្មួញ​វៀតណាម រឿង​ដែល​គេ​អាន​​ច្រើន​បំផុត * លោក ហ៊ុន សែន ចោទ​លោក ប៉ែន សុវណ្ណ ថា​ជ * ជនជាប់ចោទ នួន ជា៖ លោក ហេង សំរិន មាន​ស * លោក ហ៊ុន សែន សារភាព​ថា​កម្ពុជា​ទទួល * លោក ហ៊ុន សែន ព្រមាន​ដក​ដី​សម្បទាន​ស * នាយករដ្ឋមន្ត្រី​ឲ្យ​ឧកញ៉ា ណា ម៉ារឌ រឿង​ដែល​គេ​អ៊ីម៉េល​ច្រើន​បំផុត * ជីវិត​ស្រី​ឡង់សេ * លោក ហ៊ុន សែន ចោទ​លោក ប៉ែន សុវណ្ណ ថា​ជ * នាយករដ្ឋមន្ត្រី​ឲ្យ​ឧកញ៉ា ណា ម៉ារឌ * ការ​ផ្សាយ​ផ្ទាល់​ពី​សាលាក្ដី​ខ្មែ * តុលាការ​​បារាំង​​ស៊ើប​អង្កេត​ករណី [listennow.gif] * ខ្មែរ * អំពី​វិទ្យុ​អាស៊ីសេរី * ព័ត៌មាន * ព័ត៌មានខ្លី * បទសម្ភាសន៍ * សង្ខេប​ព័ត៌មាន​ប្រចាំ​សប្តាហ៍ * ពហុ​ព័ត៌មាន * វីដេអូ * វេទិកា​អ្នកស្ដាប់​ * បទយកការណ៍​ * នាទី​ប្រចាំ​សប្ដាហ៍ + កំណាព្យ + នាទី​ពល​រដ្ឋ​វិជ្ជា * បណ្ណសារព័ត៌មាន [podbutton.gif] [rssbutton.gif] អាសយដ្ឋាន​អ៊ីម៉េល​របស់​អ្នក ______________ Submit Khmer BLOG [bloglogo100] [twitter-thumb100] [youtube100] [facebook.jpg] Radio Free Asia 2025 M Street NW, Suite 300 Washington DC 20036, USA 202-530-4900 khmweb@rfa.org ជំនួយបច្ចេកទេស | ក្រម​សីលធម៌ | រលក​ធាតុ​អាកាស​ | គោលការណ៍ប្រើ | ការសម្ងាត់ | គ្រោងគេហទំព័រ | ទាក់ទងយើងខ្ញុំ BBG.gov | វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក​​ [footer_manlink.gif] | [footer_canlink.gif] | [footer_burlink.gif] | [footer_korlink.gif] | [footer_laolink.gif] | [footer_khmlink.gif] | [footer_tiblink.gif] | [footer_uyglink.gif] | [footer_vielink.gif] | [footer_englink.gif]