#RDF RSS Atom * ទំព័រ​ដើម * អំពី​ម្ចាស់​ប្លុក * កសិកម្ម * កំសាន្ត * ចំណេះធ្វើ * បូជនីយដ្ឋាន * រឿងរ៉ាវទាន់កាល * វាក្យសព្ទខ្មែរ * វិទ្យាសាស្ត្រថ្មី * អរិយធម៌ខ្មែរ Chouk Khmer November 3, 2008 ឥន្ធនៈនៅពេលអនាគត Filed under: វិទ្យាសាស្ត្រ​ថ្មី ដំណាំ​ចំណី​សត្វ​គឺ​ជា​វត្ថុធាតុ​​ដើម​​សែលុយឡូស ។ ការ​ចម្រាញ់​ជីវសាស្ត្រ​ថ្មីៗ ។ កំណើន​ប្រាក់​ចំណូល​នៃ​កសិដ្ឋាន ។ ​ចំណី​អាហារ​ធ្វើ​ពី​ត្រី​​មាន​តម្លៃ​ថោក ។ ការ​ស្រាវជ្រាវ​ផ្នែក​ជីវថាមពល​នា​ពេល​បច្ចុប្បន្ន​នឹង​មាន​ឥទ្ធិពល​លើ​ឧស្ សាហកម្ម​កសិកម្ម​ និង​ប្រភេទដំណាំ​ទាំងអស់​តាម​វិធីជាច្រើន ។ មិនមែន​គ្រាន់​តែ​ជាពាក្យ​សម្រាប់​វិស័យ​ជាក់​លាក់​មួយ​ទេ “ការ​ចម្រាញ់​ជីវសាស្ត្រ” ​គឺ​ជា​ឧស្សាហកម្ម​ដ៏​មាន​សារៈសំខាន់​មួយ​សម្រាប់​សហរដ្ឋអាមេរិច​តាំង​តែ​ព ី​សម័យ​សង្គ្រាម​លោក​លើក​ទី​២ នៅ​ពេល​ដែល​ការ​ស្រាវជ្រាវ​របស់​សេវាកម្ម​ស្រាវជ្រាវកសិកម្ម (ARS) ​ជួយ​ផ្ដល់​នូវ​វត្ថុ​ធាតុ​ដើម​សម្រាប់​ផលិត​អេតាណុល​ដើម្បី​គាំទ្រ​ដល់​កា រ​ធ្វើ​ចម្បាំង ។ ការ​ស្រាវជ្រាវ​របស់​ភ្នាក់ងារ​នេះ​មិន​បាន​បញ្ឈប់​នៅ​ត្រឹមហ្នឹង​ទេ ហើយ​​ ARS ​នៅ​តែ​បន្ត​​ឈាន​មុខ​នៅ​ក្នុង​ការ​ស្រាវជ្រាវ​ផ្នែក​ជីវថាមពល ។ បច្ចុប្បន្ន ផលិតផល​ថ្មីៗ​កំពុង​តែ​បញ្ចេញ​លក់​នៅ​លើ​ទីផ្សារ ។ ការ​ស្រាវជ្រាវ​អំពី​ថាមពល​ជំនួស (ប្រេង​ឥន្ធនៈ​បាន​មក​ពី​រ៉ែ) ​មាន​សន្ទុះ​ឈាន​ឡើង ។ អ្នក​វិទ្យាសាស្ត្រ​នៅ​ទូទាំង​ប្រទេស​អាមេរិច​​កំពុង​តែ​អង្កេត​អំពី​វិធី​ ដើម្បី​បង្កើន​ការ​អភិវឌ្ឍន៍​សេនេទិច ផលិតកម្ម​ប្រកបដោយ​ចេរភាព និង​ការ​បំប្លែង​​ជីវឥន្ធនៈ​ពី​វត្ថុធាតុ​ដើម (បាន​មក​ពី​កសិកម្ម) ​​នៅ​ក្នុង​វិធី​​ដែល​កម្រិត​ជា​អប្បរមា​នូវ​ផល​ប៉ះពាល់​នៃ​ផលិតផល​​ថ្មី​ទ ាំងនេះទៅ​​លើ​តម្លៃ និង​អត្ថិភាព​នៃ​ម្ហូបអាហារ ។ ឧទាហរណ៍ ARS កំពុង​តែ​ឈាន​មុខ​ក្នុង​ការ​ស្រាវជ្រាវ​អំពី​សារធាតុ​ភ្នាស​កោសិកា​ដែល​ជា​ ប្រភព​ថាមពល​អាច​កកើត​ឡើងវិញ​​ដែល​មាន​ចំនួន​​ច្រើន និង​​មិន​មែន​ជា​​ចំណី​អាហារ​​ ។ សែលុយឡូស Lignin និង​សមាសធាតុ​ដទៃ​ទៀត​នៃ​ភ្នាស​កោសិកា​រុក្ខជាតិ​មាន​នៅ​ក្នុង​​ដើម​​ពោត និង​សំណល់​រុក្ខជាតិ​ផ្សេងៗ​ទៀត ចំបើង​ស្រូវ​សាឡី កាក​សំណល់​ចំណី​អាហារ និង​ស្មៅ​រស់​បាន​យូរ​ ដូច​ជា ស្មៅ​Switchgrass ។ ស្មៅ​ដ៏​ខ្លាំង​​មាន​ដើម​កំណើត​នៅ​អាមេរិច​ខាង​ជើង​នេះ​គឺ​ជា​ប្រធានបទ​នៃ​ គម្រោង​​ស្រាវជ្រាវ​ជា​ច្រើន​របស់​ARS ។ នៅ​ក្រុង Albany រដ្ឋ California អ្នក​វិទ្យាសាស្ត្រ​កំពុង​តែ​បញ្ជាក់​ពី​ដំណាក់​កាល​បន្ត​បន្ទា​ប់​រាប់​ពា ន់​ឆ្នាំ​នៃ​បំណែក​សែន​របស់ Switchgrass ដើម្បី​ស្វែង​រក​លក្ខណ៍ដ្ឋាន​​​មាន​ប្រយោជន៍ ។ នៅ​ក្រុង Lincoln រដ្ឋ Nebraska អ្នក​វិទ្យាសាស្ត្រ​កំពុង​តែ​អភិវឌ្ឍន៍​ពូជ​ថ្មីៗ​​សម​ស្រប​នឹង​​លក្ខខណ្ឌ​ ផលិតកម្ម​ខុសៗ​គ្នា ។ នៅ​ក្រុង Madison រដ្ឋ Wisconsin អ្នក​វិទ្យាសាស្ត្រ​កំពុង​កំណត់​អត្តសញ្ញាណ​សែន និង​យុទ្ធសាស្ត្រ​ដើម្បី​បង្កាត់ Switchgrass ដែល​មាន​ប្រសិទ្ធភាព​ជាង​មុន​​សម្រាប់​ផលិតកម្ម​ជីវឥន្ធនៈ ។ នៅសាកលវិទ្យាល័យ​ Park រដ្ឋ Pennsylvania អ្នក​វិទ្យាសាស្ត្រ​កំពុង​តែ​វាយ​តម្លៃ​ពី​ផលប្រយោជន៍​​ផ្នែក​បរិស្ថាន​នៃ​ ស្មៅ Switchgrass ។ នៅ​ក្រុង Peoria រដ្ឋ Illinois អ្នក​វិទ្យាសាស្ត្រ​កំពុង​កំណត់​អត្តសញ្ញាណ​មីក្រុប​ដែល​អាច​​បង្កើន​ការ​ប ំប្លែង Switchgrass ទៅ​ជា​ជីវឥន្ធនៈ ។ ARS កំពុង​តែ​អង្កេត​ជម្រើស​ប្រកប​ដោយ​សក្ដានុពល​ជាង​១០​ផ្សេង​ទៀត រួមមាន ប្រភេទ​ស្មៅ​ផ្សេងៗ Alfalfa និង ស្រូវ​បាឡេ ហើយ​និង​អនុផល​ពី​ផលិតកម្ម​ និង​ការ​កែច្នៃ​កសិកម្ម ដូចជា លាមក​សត្វ និង​សំបក​ក្រូច ផងដែរ ។ កិច្ច​ប្រឹងប្រែង​សហប្រតិបត្តិការ​ទាំងនេះ​នឹង​ជួយ​ធ្វើ​ឲ្យ​ប្រាកដថា អ្នក​ចម្រាញ់​ជីវសាស្ត្រ​មាន​វត្ថុធាតុ​​ដើម​​ដ៏​សម្បូរបែប​ក្នុង​ការ​ផលិត ​ជីវឥន្ធនៈ ។ ទោះបីជា​ការ​ស្រាវជ្រាវ​ភាគ​ច្រើន​របស់ ARS ទាក់ទិន​តែ​នឹង​ដំណាំ និង​ប្រភេទ​ពូជ​ដំណាំ​ជាក់​លាក់​ក៏​ដោយ ក៏ ARS បាន​​រួម​បញ្ចូល​ភាព​ជឿនលឿន​នៃ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ផ្សេងៗ​ដែល​អាច​​ផ្ដល់​ផល​ប្រយោជន៍​ការ​ពិត​​​​ដល់​ការ​ស ្រាវជ្រាវ​​ប្រភេទ​ពូជ​ដំណាំ​ផ្សេងៗ​ទៀត ។ អ្វី​ដំណើរការ​ល្អ​នៅក្នុង​កសិដ្ឋាន​តូច​មួយ​នៅ​រដ្ឋ Pennsylvania អាច​នឹង​មិន​ដំណើរការ​នៅ​ក្នុង​កសិដ្ឋាន​ធំ​នៅ​រដ្ឋ California ទេ ។ ការ​បញ្ជាក់​ថា​​តើ​ដំណាំ​ណា​មួយ​គួរ​ដាំ​នៅ​ក្នុង​តំបន់​ជាក់លាក់​​ណា​មួយ ​នៅ​ក្នុង​ប្រទេស ការ​កំណត់​អត្តសញ្ញាណ​ការ​អនុវត្ត​ល្អ​បំផុត​សម្រាប់​​ការ​ដាំ​ដំណាំ​ និង​ការ​ជ្រើរើស​លក្ខខណ្ឌ​ចម្រាញ់​ជីវសាស្ត្រ​ល្អ​បំផុត​ គឺ​ឆ្លុះ​បញ្ចាំង​ពី​យុទ្ធសាស្ត្រជា​​ប្រព័ន្ធ​​នៃ​ការ​ស្រាវជ្រាវ​របស់ ARS ។ ការ​សិក្សា​ដូចនេះ ធ្វើ​ឲ្យ​ដំណោះស្រាយ​ឥន្ធនៈ​ជំនួស​អាច​ធ្វើ​ទៅ​បាន​ចំពោះ​កសិដ្ឋាន និង​តំបន់​ជាក់លាក់ ដែល​ធ្វើ​ឲ្យ​ផលិតកម្ម​កាន់​តែ​មាន​ប្រសិទ្ធភាព ទទួល​បាន​ប្រាក់​ចំណេញ​បន្ថែម និង​ប្រកប​ដោយ​​ចេរភាព​ ។ ពហុផលិតផល​បាន​មក​ពី​ការ​ចម្រាញ់​ជីវសាស្ត្រ​ជំនាន់​ថ្មី​​ក៏​បាន​កើត​ឡើង​ ចេញ​ពី​ការ​ស្រាវជ្រាវ​ជីវឥន្ធនៈ​របស់ ARS ផងដែរ ។ ផលិតផល​ទាំងនេះ​កំពុង​តែ​បង្កើត​កាលានុវត្តភាព​គួរ​ឲ្យ​ចាប់​អារម្មណ៍​សម្រ ាប់​វិស័យ​កសិកម្ម ។ ឧទាហរណ៍​ដ៏​ឆ្នើម​មួយ​គឺ Glycerol ជា​ពហុផលិតផល​នៃ​ផលិតកម្ម​ជីវម៉ាស៊ូត ។ អ្នក​ស្រាវ​ជ្រាវ​​នៃ ARS នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ភូមិភាគ​​ខាងកើត​ នៅ​ក្រុង Wyndmoor រដ្ឋ Pennsylvania បាន​រក​ឃើញ​សក្ដានុពល​មិន​អាច​កាត់​ថ្លៃ​​បាន​នៃ​ការ​ប្រើប្រាស់ Glycerol ដូចជា នៅ​ក្នុង​ផលិតកម្ម Polyester bio-polymers ដែល​អាច​ប្រើ​ជា​ផ្លាស្ទិច ឬ​ជា​ធាតុ​ស្អិត ។ ចំណែកឯ​ពហុផលិតផល​ថ្មីៗ​ ដូចជា​ប្រេង​ចម្អិន​ម្ហូប សារធាតុ​បន្ថែម​ម្ហូបអាហារ និង​ចំណី​វារីវប្បកម្ម នឹង​លើក​ស្ទួយ​ប្រាក់​ចំណេញ​នៃ​ការ​ចម្រាញ់​ជីវសាស្ត្រ​នាពេល​បច្ចុប្បន្ន និង​អនាគត ។ ការ​ស្រាវជ្រាវ​ពី​ផលិតកម្ម​វត្ថុធាតុ​ដើម​​របស់ ARS គឺ​ដើម្បី​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​នូវ​បរិមាណ និង​គុណភាព​នៃ​វត្ថុធាតុដើម​សម្រាប់​ការ​ចម្រាញ់​ជីវសាស្ត្រ ដូច្នេះ​ទាំងកសិករ និង​អ្នក​បំប្លែង​នឹង​ទទួល​បាន​ប្រាក់​ចំណេញ ។ ARS បាន​អភិវឌ្ឍន៍​ឧបករណ៍​សម្រាប់​ជួយ​កសិករ និង​អ្នក​ប្រតិបត្តិការ​ចម្រាញ់​ជីវសាស្ត្រ​ធ្វើការ​បណ្ដាក់​ទុន​វិនិយោគ ហើយ​ការ​ស្រាវជ្រាវ​របស់​ ARS កំពុង​តែ​បង្កើត​ឧបករណ៍ និង​វិធីសាស្ត្រ​ដោយ​​ធ្វើ​ឲ្យ​គុណប្រយោជន៍​សេដ្ឋកិច្ច​​នៃ​ជីវឥន្ធនៈ​អតិប រមា ហើយ​ជាមួយ​គ្នា​នេះ​ក៏​បាន​ការពារ​ដី ខ្យល់ និង​ធនធានទឹក​របស់​យើង​ផងដែរ ។ អ្នក​វិទ្យាសាស្ត្រ​របស់ ARS ក៏​កំពុងតែ​កំណត់​ពី​វិធី​សាស្ត្រ​បំប្លែង​ដែល​ដំណើរការ​ល្អ​ជាមួយ​ដំណាំ​ជ ាក់​លាក់ និង​កំពុង​តែ​កំណត់​អត្តសញ្ញាណ​ប្រព័ន្ធ​ផលិតកម្ម​វត្ថុធាតុ​ដើម​​ដើម្បី​ឲ ្យ​បាន​ផល​ចំណេញ​អតិបរមា និង​មាន​និរន្តរភាព ។ ការ​ស្រាវជ្រាវ​របស់ ARS បាន​អភិវឌ្ឍន៍​ឧបករណ៍ និង​វិធីសាស្ត្រ​នានា​ដើម្បី​​ពន្លឿន​ដំណើរការ​បំប្លែង ដែល​ធ្វើ​ឲ្យ​តម្លៃ​​ផលិតកម្ម​ទាប ។ ឧទាហរណ៍ ថ្មីៗ​នេះ ARS បាន​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​ឧបករណ៍​ញាណ (Sensor) ដើម្បី​តាមដាន​ការ​បប្លែង​​នៃ Xylose និង Arabinose ជា​ស្ករ​២​ប្រភេទ​ដែល​មាន​នៅ​ក្នុង​ជីវម៉ាស​សម្រាប់​បប្លែង​ទៅ​ជា​អេតាណុល ។ ARS កំពុង​តែ​ពង្រីក​ការ​អង្កេត​ស្រាវជ្រាវ​របស់​ខ្លួន​ដើម្បី​ស្វែង​រក​ជម្រើស ​ឥន្ធនៈ​ដែល​មាន​មូលដ្ឋាន​ពី​កសិដ្ឋាន​ដែល​អាច​ជួយ​សម្រាល​ការ​ពឹង​ផ្អែក​រ បស់​សហរដ្ឋ​អាមេរិច​ទៅ​លើ​ការ​នាំ​ចូល​ប្រេង​ពី​បរទេស និង​កាត់​បន្ថយ​ការ​បញ្ចេញ​នូវ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ទៅ​ក្នុង​បរិយាកាស ។ ទិស​ដៅ​ចម្បង​របស់​ផ្នែក​​ជីវថាមពល និង​ថាមពល​ជំនួស នៃ ARS គឺ​ផ្សព្វផ្សាយ​នូវ​បច្ចេកវិទ្យា និង​ផលិតផល​កសិកម្ម​ដែល​អាច​ផលិត​ជា​ជីវថាមពល​ប្រកប​ដោយ​ប្រាក់​​ចំណេញ និង​ប្រកប​ដោយ​ចេរភាព​ពី​ធនធាន​មិន​ចំណី​អាហារ​​ដែល​អាច​កកើត​ឡើង​វិញ ។ ដោយ​មាន​អ្នក​ជំនាញ​នៅ​ក្នុង​បរិបទ​វិទ្យាសាស្ត្រ​ពាក់​ព័ន្ធ​ទាំងអស់ ARS​ មាន​តួនាទី​ពិសេស​ក្នុង​ការ​រួម​បញ្ចូល​នូវ​ភាព​ជឿនលឿន​នៃ​វិទ្យាសាស្ត្រ​ដ ែល​ត្រូវ​ការ​នៅ​ក្នុង​ការ​អភិវឌ្ឍន៍​វត្ថុធាតុ​ដើម ផលិត​កម្ម​វត្ថុធាតុ​ដើម និង​ការ​ចម្រាញ់​ជីវសាស្ត្រ ដូច្នេះ​ផលិតកម្ម​ជីវឥន្ធនៈ​គឺ​មាន​និរន្តរភាព​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​ផ្នែក​បរិស្ថាន ។ ហើយ​ការ​ពិត​ដែល ARS មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ​ជា​មួយ​មនុស្ស​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​ម្ ហូបអាហារ និង​កសិកម្ម​ទូទាំង​សហរដ្ឋ​អាមេរិច មាន​ន័យ​ថា ARS នឹង​ផ្ដោត​ការ​ស្រាជ្រាវ​ដែល​អាច​រួម​បញ្ចូល​​ដ៏​ត្រឹមត្រូវ​នូវ​ផលិតកម្ម​ ជីវឥន្ធនៈ​ទៅ​ក្នុង​វិស័យ​កសិកម្ម ។ ការ​ស្រាវជ្រាវ​នេះ​នឹង​ជួយ​​បង្កើត​កាលានុវត្តភាព​ការងារ និង​ស្រប​ពេល​ជាមួយ​គ្នា​បន្ថយ​សម្ពាធ​ទៅ​លើ​ការ​បំពុល​បរិស្ថាន ។ ARS សង្ឃឹមថា​កសិករ ឧស្សាហករ និង​អ្នក​ប្រើប្រាស់​អាមេរិច​នឹង​ទទួល​បាន​នូវ​ផលប្រយោជន៍​ដ៏​សម្បើម​នេះ ។ អត្ថបទ​ដោយ Bob Fireovid បកប្រែ​ និង​ផ្សព្វ​ផ្សាយ​ដោយ​មាន​ការ​អនុញ្ញាតពី USDA (Agricultural Research/Oct 2008) Comments » The URI to TrackBack this entry is: http://choukhmer.blogsome.com/2008/11/03/future-fuel/trackback/ No comments yet. RSS feed for comments on this post. Leave a comment Line and paragraph breaks automatic, e-mail address never displayed, HTML allowed:
____________________________ Name ____________________________ E-mail ____________________________ URI Your Comment ____________________________________________________________ ____________________________________________________________ ____________________________________________________________ ____________________________________________________________ ____________________ [captcha-img.php?captcha_secret=5317&captcha_creation_time=13284645 04&captcha_expiry_time=1328465704&captcha_generator=78475300825 255475&site=blogsome] Anti-spam measure: please retype the above text into the box provided. Say It! * ទំព័រដើម * ឈូកខ្មែរ​សោតទស្សន៍ * Categories: + កសិកម្ម + កំសាន្ត + ឃ្លាំង​គំនិត + ចំណេះ​ធ្វើ + បូជនីយដ្ឋាន + ប្រវត្តិ​ជន​សំខាន់ + ប្រវត្តិសាស្ត្រ + រឿងរ៉ាវ​ទាន់​កាល + វាក្យ​សព្ទ​ខ្មែរ + វិទ្យាសាស្ត្រ​ថ្មី + អរិយធម៌​ខ្មែរ * Choukhmer: + login + register * Search: _______________ search * Archives: + January 2012 + December 2011 + September 2011 + August 2011 + July 2011 + May 2011 + April 2011 + March 2011 + February 2011 + December 2010 + November 2010 + October 2010 + September 2010 + August 2010 + July 2010 + June 2010 + May 2010 + April 2010 + March 2010 + February 2010 + January 2010 + December 2009 + November 2009 + October 2009 + September 2009 + August 2009 + July 2009 + June 2009 + May 2009 + April 2009 + March 2009 + February 2009 + January 2009 + December 2008 + November 2008 + October 2008 + September 2008 + August 2008 + July 2008 + June 2008 + May 2008 + April 2008 + June 2007 * CAPTION: November 2008 M T W T F S S « Oct Dec » 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 * Popular Posts This Month + សុភាសិត​ខ...: 81 + ឧបករណ៍​ភ្...: 78 + វេយ្យាករណ...: 77 + រឿង​សាមកុ...: 74 + អំពី​ការ​...: 71 + ធនធាន​មនុ...: 54 + ការ​គ្រប់...: 52 + ការគ្រប់គ...: 49 + រឿងនិទាន​...: 46 + សៀវភៅ​អាស...: 44 + កោះសន្តិភ...: 42 + កម្ពុជា​ស...: 41 + ប្រវត្ដិស...: 40 + លក្ខណៈ​​រ...: 37 + ឥន្ធនៈនៅព...: 32 + ជំពូក​ទី​...: 31 + ប្រលោមលោក...: 30 + About me: 29 + សង្ខេបរឿង...: 28 * Most Recent Posts + តើ... + ជូនពរ... + ញឹក​ព... + ចិត្ត... + សម្គា... + ស្វែង... + អត្ថន... + បិណ្ឌ... + ចង់​ច... + សម្គា... + ស្វែង... + អំពី​... + ជីវិត... + ជំទាស... + ឃើញ​ឈ... + ងើយ​ស... + សម្គា... + ស្វែង... + ដើម​ក... + វត្ត​... * Links: + បណ្ដាញ​ព័ត៌មាន​វប្បធម៌​ខ្មែរ + កំណត់​ហេតុ​សុភ័ក្ត្រ + ប្រាសាទ​ព្រះវិហារ + សេវាស្រាវជ្រាវកសិកម្ម + ក្រសួង​កសិកម្ម + វិ. ​ស្រាវជ្រាវ​កសិកម្ម​កម្ពុជា + ខេត្ត​ឧត្ដរមានជ័យ + មេឌៀ​ខេ​អេច + ខេត្ត​បន្ទាយមានជ័យ + តូប​សៀវ​ភៅ + ធនធាន​រ៉ែ​នៅ​កម្ពុជា + និមល + ការ​សិក្សា​សម្រាប់​ខ្មែរ + វិទ្យាល័យ​មង្គលបូរី + ទីផ្សារ​កសិកម្ម + ស្ថានីយ៍​បុរាណ​ខ្មែរ + បណ្ដាញ​គ្រឿង​យន្តកសិកម្ម​ + ខែ​ខ្មែរ​​តាម​ចន្ទគតិ + វិទ្យុ​ព្រះពុទ្ធសាសនា + កម្ពុជា​ឆ្លាតវៃ + បណ្ដុំទំព័រ​ខ្មែរ + ព្រះធម៌​សម្រាប់​ខ្មែរ + វិទ្យាល័យ​មង្គលបូរី + ទស្សនាចរ​បេតិកភណ្ឌ​ពិភពលោក Counter Powered by RedCounter [?r=28cdd&t=m] free counters [ChoukKhmer.jpg] follow Chouk Khmer on Facebook [EMBED] follow Choukhmer at http://twitter.com [EMBED] follow Trapy at http://twitter.com សំពះ​របៀប​ខ្មែរ [1Lady-stand-friends.jpg] [2Lady-stand-elder.jpg] [3Lady-stand-parents.jpg] [4Lady-stand-King.jpg] [5Lady-stand-worship.jpg] [Lady-sitonlegs1.jpg] [Laday-sitonlegs2.jpg] [Lady-sitonlegs3.jpg] [Man-sitonknees1.jpg] [Man-sitonknees2.jpg] [Man-sitonknees3.jpg] [Man-sitonlegs1.jpg] [Man-sitonlegs2.jpg] [Man-sitonlegs3.jpg] ប្រភពៈ The Prey Nokor News សិល្បៈ​បុរាណ​ខ្មែរ [TraditionalMusic1.jpg] ឧបករណ៍​ភ្លេង​ប្រពៃណី​ខ្មែរ [Bakong.jpg] ឯកសារ​ប្រវត្តិសាស្ត្រ​ខ្មែរ អក្សរសាស្ត្រ​ខ្មែរ [Equivalentletters.jpg] ព្យញ្ជនៈ​ឡាតាំង​​ត្រូវ​នឹង​​ខ្មែរ [Worldatlas.jpg] ឈ្មោះប្រទេសនិងរាជធានី/រដ្ឋធានី [MapofCambodia.jpg] បញ្ជី​រាយឈ្មោះ​ភូមិ​ឃុំ​ស្រុក​ខេត្ត [Dictionary.jpg] វេយ្យាករណ៍​ខ្មែរ [Wordfamily.jpg] បរិវាស័ព្ទ​​ខ្មែរ [Proverb.jpg] សុភាសិត​​​ខ្មែរ ឯកសារ​កសិកម្ម [BiologicalOrganism.jpg] វគ្គីករណ៍វិទ្យា Taxonomy [Ricephysical1.jpg] លក្ខណៈ​រូបសាស្ត្រ​នៃ​​ដំណាំ​ស្រូវ [RiceBookinCambodia.jpg] ដំណាំ​ស្រូវ​នៅ​កម្ពុជា [Ricediseases.jpg] បញ្ហា​នានា​អំពី​ដំណាំ​ស្រូវ [LandLevelling.jpg] ការ​កៀរ​ពង្រាប​ដី​ស្រែ [07112008994.jpg] ត្រាក់ទ័រ MTZ [5Prahoc4.jpg] វិធី​ធ្វើ​ប្រហុក ត្រីងៀត ប្រហិតត្រី យល់ដឹង​ពី​អ្នកជិតខាង [Cambodia.jpg] អំពី​ប្រទេស​កម្ពុជា [Thailand.png] អំពី​ប្រទេស​ថៃ [Laos.png] អំពី​ប្រទេស​ឡាវ [Vietnam.png] អំពី​ប្រទេស​វៀតណាម Get free blog up and running in minutes with Blogsome Theme designed by Helga Cleve