ព័ត៌មានថ្មីៗប្រចាំថ្ងៃ

អ្នកភូមិនៅព្រែកព្នៅបារម្ភអំពីការធ្លាយសារធាតុគីមី

ព័ត៌មានថ្មីៗ 15:03:29, 15 March 2010

 

អ្នកភូមិមកពីខេត្តកណ្តាលនិយាយថា ការធ្លាយសារធាតុគីមីបានបណ្តាល
ឲ្យមានការបាត់បង់ត្រីជាង ៥៤តោន។

កាសែតភ្នំពេញប៉ុស្តិ៍ រាយការណ៍ថា អ្នកភូមិនៅសង្កាត់ ព្រែកព្នៅ ស្រុកពញាឮ
បានសុំឲ្យអាជ្ញាធរធ្វើការស៊ើបអង្កេតទៅលើរោងចក្រផលិតជីវឥន្ធនៈ អេតាណុល
នៅក្នុងតំបន់នោះ ។

រោងចក្រនោះ បានបិទទ្វារជាបណ្តោះអាសន្ន នៅឆ្នាំកន្លងទៅនេះ ដោយសារ
មានការបារម្ភអំពីបញ្ហាបរិស្ថាន។

អ្នកភូមិ៤៣គ្រួសារ និយាយថា ពួកគាត់សង្ស័យថា សារធាតុហូរចេញពីរោង
ចក្រនោះ បានបណ្តាលឲ្យងាប់ត្រី។

នៅឆ្នាំមុន អ្នកភូមិនៅសង្កាត់ព្រែកព្នៅ បានរាយការណ៍អំពីត្រីងាប់ប្រមាណ៦០តោន
បន្ទាប់ពីមានការធ្លាយកំពប់សារធាតុគីមី។

រោងចក្រ ឈ្មោះ MH Bio-Energy Group បានទទួលស្គាល់ថាមានការធ្លាយ
កំពប់សារធាតុគីមីនៅខែសីហា ឆ្នាំមុន ប៉ុន្តែនិយាយថា ការធ្លាយកំពប់សារ
ធាតុគីមីនោះ មិនបណ្តាលឲ្យងាប់ត្រីទេ។

រដ្ឋបាលជលផលនៃប្រទេសកម្ពុជា និយាយថា សំណាកទឹកសម្រាប់ធ្វើវិភាគ
នឹងត្រូវគេយកទៅពិនិត្យព្រមគ្នាជាមួយនឹងត្រីងាប់ទាំងនោះ៕

( ប្រែសម្រួលដោយ សូ លឹមសេង )

Tags:

ការឆ្លើយតបរបស់​មិត្ដ​អ្នកស្ដាប់/អាន “អ្នកភូមិនៅព្រែកព្នៅបារម្ភអំពីការធ្លាយសារធាតុគីមី”

chat veisna
15 March 2010 10:24 PM

i wish, Polish Research factory

ការផ្ដល់មតិយោបល់

ឈ្មោះលោកអ្នក:

អាសយដ្ឋានអ៊ីមែល:

ការផ្ដល់មតិយោបល់: