* ទំព័រដើម * អំណាច * សេដ្ឋកិច្ច * ខ្មែរក្រហម * បរិស្ថាន * វប្បធម៌ និង សង្គម * បទយកការណ៍រូបថត កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភ ាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។ ____________________ [rss_1.png] Installing Khmer Unicode Bookmark and Share អធិប្បាយចុងក្រោយ * [ka-set-cambodia-comment-ico.png] របប​ខ្មែរក្រហម​នៅ​កម្ពុជាៈ យុវជន​ខ្មែរ​ជឿ​ត្រឹម​តែ​៥០%​រឺ? (1) ដោយៈ មេត្តា * [ka-set-cambodia-comment-ico.png] សម្តេច​ហ៊ុន សែន​ វាយ​បក​ទៅលើ​ពាក្យ​បណ្តឹង​​​បទ​​បរិហារកេរ្តិ៍​របស់លោកស្រី​មួរ សុខហួរ (3) ដោយៈ Metta * [ka-set-cambodia-comment-ico.png] សវនាការ​ផ្ទាល់​មាត់​ ទាក់​ទិន​នឹង​ការ​​ខ្វែង​​យោបល់​​រវាង​​សហ​ព្រះ​រាជ​អាជ្ញា​ទាំង​ពីរ​​ គ្រោង​នឹង​បើក​​ធ្វើ​ឡើង​​នៅ​​ដើម​ខែ​ឧសភា (1) ដោយៈ CHAO TOOCH សញ្ញាសម្គាល់ ប្រាសាទព្រះវិហារ ប្រវត្តិសាស្រ្តខ្មែរ ស្ថាប័ននយោបាយ សវនាការ​ខ្មែរ​ក្រហម ទទួល​ព័ត៌​មាន​ ឈ្ម អ៊ី [BUTTON Input] (not implemented)_________________________________ យើងខ្ញុំ អំពីយើងខ្ញុំ កតិកាសញ្ញាផ្សាយព័ត៌មាន ផ្សាយពាណិជ្ជកម្ម ម៉ូនីកា យុវតី​វិទ្យាល័យ ក្លាយ​ជា​អ្នក​រក​ឃើញ​ជីវៈ​ឥន្ធនៈ​ពី​ផ្លែ​ដូង ដោយ ឡូរ៉ង់ឡឺហ្គូអង់វិក Convertir en PDF បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email ២៦-០៦-២០០៨ Cambodge - Zaman - biodiesel - Monika Lavan © Vandy Rattana ភ្នំពេញ ខែមិថុនា ឆ្នាំ​២០០៨ ឡាវ៉ាន់ ម៉ូនីកា អាយុ១៧ឆ្នាំ បានធ្វើការផលិត «ជីវៈឥន្ធនៈធ្វើពីដូង» នៅមន្ទីរពិសោធន៍នៃវិទ្យាល័យ​ ហ្សាម៉ង់ និង​នៅផ្ទះបាយរបស់នាង © Vandy Rattana ការ ​ផលិត​សាំង​ធ្វើ​អំពី​ផ្លែ​ដូងពិត​មែន​​តែ​វា​មិន​មែន​ជា​គំនិត​ថ្មី ប៉ុន្តែ​វា​បានធ្វើ​អោយ​​​សិស្ស​​វិទ្យាល័យ​នៅ​ទីក្រុងភ្នំពេញ​ម្នាក់ឈ្មោះ ​ ឡាវ៉ាន់ ម៉ូនីកា ទទួល​បាន​​មេដាយ​ប្រាក់​នៅ​ក្នុង​ការ​ប្រលង​​ប្រជែង​អន្តរជាតិ​ស្តី​ពី​ គម្រោង​វិទ្យាសាស្រ្ត​​ដើម្បី​បរិស្ថាន​ ដែល​រៀប​ចំឡើង​នៅ​ទីក្រុង​ហូស្តុន រដ្ឋ​តិចសាស សហរដ្ឋអាមេរិក។​ យុវតី​កម្ពុជា​វ័យ​១៧​ឆ្នាំ​ម្នាក់​នេះ​​បាន​បង្ហាញ​​អោយ​ឃើញថា​វា​អាចទៅ​ រួច​​ក្នុង​ការ​ផលិត​ប្រេង​សាំង​ធម្មជាតិ​ប្រកប​ដោយ​គុណភាព​ផលិត​នៅ​កម្ពុជ ា ​១០០% ជាមួយ​នឹង​មធ្យោបាយ​ធម្មតា និង​ត្រឹមត្រូវ​​នៃ​ការ​លាយ​បញ្ចូល​នូវ​ចំណេះ​ដឹង​បែប​បុរាណ និង​ការ​បង្កើត​ថ្មី។ ដោយសារ​នេះ​គ្រាន់​តែ​ជា​បទពិសោធន៍​ដំបូង នាង​រំពឹង​ថា​នឹង​បន្ត​ការ​ស្រាវជ្រាវ​ទៀត​។ ខាងក្រោម​នេះគឺ​ជា​ជីវពណ៌នា​របស់​ហ្សេ​អូ ទូវ៉ឺទូ កម្ពុជា​​ (Géo Touvetout) (តួ​អង្គ​ប្រឌិត​ក្នុង​វប្បធម៌​បារាំង​បង្ហាញ​​ពី​ភាពឆ្លាតវៃ​ចេះ​​ច្នៃប្រ ឌិត​គំនិតថ្មីៗ)។ «អនាគតថ្មី​សម្រាប់​កម្ពុជា​» នៅក្នុង​បន្ទប់​ទទួល​ភ្ញៀវ​របស់​គ្រួសារ​ឡាវ៉ាន់​ មើល​ទៅ​សុទ្ធ​តែ​ផ្ទាំង​ធំ​ៗ​​បង្ហាញ​ពី​រូប​មន្ត​គីមី​ និង​ការពិពណ៌នា​លម្អិត​​ជា​ភាសា​អង់គ្លេស​អំពី​វិធី​ផលិត​ប្រេង​សាំង​ធម្មជ ាតិ​​ពី​​ប្រេង​ដូង​។​ រូប​មន្ត​នេះ​ធ្វើ​អោយ​ឡាវ៉ាន់ មូលីកា​​ សិស្ស​វិទ្យាល័យ​ Zaman International ត្រូវ​បានគេ​ជ្រើ​ស រើស​ទៅ​ចូល​រួម​កម្មវិធី Olympiade internationale ស្តី​ពី​គម្រោង​​ដើម្បី​ពិភព​លោក​យូរ​អង្វែង​ (I-Sweeep)។ កម្មវិធី​នេះបាន​ប្រមូល​ផ្តុំ​​អ្នក​វិទ្យាសាស្រ្ត​ក្មេងៗ​​ទូទាំង​ពិភព​លោ ក ​​​កាលពី​ដើម​ខែ​ឧសភា​ ឆ្នាំ​២០០៨ នៅ​ក្នុង​ទីក្រុងរបស់​រដ្ឋ​តិចសាស​។ គម្រោង​របស់​នាង​មាន​ឈ្មោះថា «ប្រេងសាំង​ដូង​​អាច​ផ្តល់​អនាគត​ថ្មី​ដល់​កម្ពុជា​»​។ វាធ្វើ​អោយ​នាង​​ទទួល​បាន​មេដាយ​ប្រាក់​នៅ​ក្នុង​ប្រភេទ​«ថាមពល​យុវវ័យ​ (Energie Sénior)»។​ នាង​ទទួល​បាន​ចំណាត់​ថ្នាក់​ល្អ​ជាង​គេ​ក្នុង​ចំណោម​បេក្ខជន​របស់​​អាស៊ី​​ អាគ្នេយ៍​។ និស្សិត​កូរ៉េ​ខាងត្បូង​​បាន​ទទួល​មេដាយ​មាស​​ សម្រាប់​គម្រោង​ប្រេង​ធម្មជាតិ​​ផលិត​ពី​ចំបើង រីឯ​យុវជន​វៀតណាម​ទទួលបាន​រង្វាន់​កិត្តិយស​សម្រាប់​គម្រោង​ស្រដៀង​គ្នា​​ដ ោយ​ប្រើ​សាច់​ដូង​។ យុវតីមូនីកា​បាន​រៀប​រាប់​ដោយ​រីក​រាយថា៖ «ពេល​ខ្ញុំ​ឃើញ​សេចក្តី​ប្រកាស​​បិទ​នៅ​សាលា​​ ខ្ញុំ​ចង់​​ចូល​រួម​តែ​ម្តង​។ ខ្ញុំ​បាន​ធ្វើ​ការ​ស្រាវជ្រាវ​ដោយ​ខ្លួនឯង​ខ្លះ​ៗ​ដែរ​អំពី​ថាម​ពល​កកើត​ឡ ើង​វិញ​ ហើយ​នៅ​សាលា​ ខ្ញុំ​បាន​រៀន​មេរៀន​មួយ​ចំនួន​ពី​បញ្ហា​បរិស្ថាន​។ បន្ទាប់​ពី​ការ​ស្រាវជ្រាវ​តាម​​អ៊ីនធឺណែត ខ្ញុំ​ក៏​រក​បានប្រធាន​បទសម្រាប់​ដាក់​ប្រលង​ គឺ​ប្រេង​សាំង​ពី​សាច់​ដូង​»​។ ហេតុអ្វី​ប្រើសាច់​ដូង​? «ព្រោះ​​កម្ពុជា​​គឺ​ប្រទេស​តំបន់​ត្រូពិក​។ ខ្ញុំ​បាន​​គិត​ពី​ផលិត​ផល​មួយ​ដែល​អាចរក​បាន​យ៉ាង​ស្រួល​និង​ក្នុង​បរិមាណ ​យ៉ាង​ច្រើន​។ ប្រេង​សាំង​ធម្មជាតិ​​អាច​ផលិត​ចេញ​ពី​ប្រេង​​​រុក្ខជាតិ​ស្អី​ក៏បាន​ដែរ​។ អីចឹង ហេតុ​អីក៏​មិន​អាច​ជាមួយ​នឹង​សាច់​ដូង​ ព្រោះ​ប្រទេស​យើង វា​ងាយដាំដុះ? » រូបមន្ត​​របស់​យាយ​ខ្ញុំ​ អ្នក​វិទ្យាសាស្រ្ត​ដ៏​ក្មេង​ខ្ចី​នេះ​​ចាប់​ផ្តើម​​ចុះ​ធ្វើ​កិច្ច​ការ​រប ស់​ខ្លួន​។ នាង​សុំ​ដំបូន្មាន​ពី​សាស្រ្តាចា្យ​​ នាង​​​ស្រាវជ្រាវ​តាម​​​​អ៊ីនធឺណែត និង​សៀវភៅ​ជំនាញ​​អំពី​បញ្ហា​នេះ ហើយ​ជាពិសេស​នាង​និយាយ​​​ពិភាក្សា​ជាមួយ​យាយ​ និង​កសិករ​ចាស់​ៗ​ទាក់​ទង​នឹង​វិធី​គេ​និយម​ប្រើ​​នៅ​ជនបទ​ ដើម្បី​​ផលិត​ប្រេង​ដូង​ប្រកប​ដោយ​គុណភាព​អោយ​បាន​ច្រើន ហើយ​ចំណាយ​អស់​តិច។ មូនីកា​ពន្យល់ថា៖ «វា​មាន​វិធីច្រើន​យ៉ាង​ដើម្បី​ធ្វើ​ប្រេង​ដូង ប៉ុន្តែ​វិធីមួយ​ចំនួន​ដូច​ជា​ការ​កោស​​ដូង គឺ​ត្រូវ​ការ​ប្រើ​ម៉ាស៊ីន​។ ខ្ញុំ​ចង់​រកវិធី​​បុរាណ​មួយ​ដែល​មិនចាំ​បាច់​មាន​សម្ភារៈ​អ្វី​ពិសេស ប៉ុន្តែ​វាស្រួល​ធ្វើ និង​ស្រប​តាមទម្លាប់​របស់​កសិករ​កម្ពុជា​ ​ធ្វើ​យ៉ាងណា​​អោយ​វាអាច​យក​​ទៅ​​តាមទីជន​បទ​​ក្នុង​ប្រទេស​កម្ពុជា​»។ មូនីកា​ប្រើ​តែ​ខ្នោស​កោស​ដូងធ្វើ​ដោយ​ដៃ​យ៉ាង​សាមញ្ញ​មួយ​ (កាំបិតកោសអូស​ដោយ​ម៉ូទ័រ​តូច​មួយ​​ដែលគេ​ត​ភ្លើង​អាគុយ​ឡាន ហើយ​មាន​ដាក់​ចាន​ជ័រ)...​​​។ បន្ទាប់​មក នាង​បាន​អនុវត្ត​យ៉ាង​លម្អិត​តាម​វិធី​​យាយ​នាង​ ដែល​អាច​ទទួលបាន​ប្រេង​តាមរយៈ​ការ​ដាំ​រម្ងាស់​ខ្ទិះដូង​។ រវាង​​មន្ទីរពិសោធន៍​នៅសាលា និង​ផ្ទះបាយ​នៅ​ផ្ទះ ពេល​នេះ​ គឺ​ដល់​ដំណាក់ការវិធី​​​«វិទ្យាសាស្រ្ត»។ មូនីកា​និយាយ​លម្អិត​ពី​ដំណាក់​ការ​នេះ​បី​ប្រៀប​ដូច​​រ៉ាយ​រ៉ាប់​រឿង​មួយ​ ។ វា​ជា​រឿង​មួយ​កើត​ចេញ​ពី​​ការបូក​​មេតាណុល ជាមួយនិង​ប៉ូតាស្យូម​អ៊ីដ្រុកស៊ីត ចេញ​ជា méth-oxyde និង​រូបមន្ត​​មន្ត​គាថា​ដ៏​​​ចម្លែកមួយ​ (« CH3OH + OH- បាន​ជា​ CH3O- + H2O »)។ រូបធាតុ​ទាំង​នេះ​ បន្ទាប់​ពី​ឆ្លង​កាត់​ដំណាក់​ការ​ជាច្រើន​ រួម​មាន​ការ​ចម្អិន ការលាង​សម្អាត ការ​សម្ងួត ក៏​ក្លាយ​ជា​​ទឹក​អម្រឹត​ដ៏​មាន​តម្លៃ គឺ​«ប្រេង​សាំង​ដូង​»។ ​យុវតី​ខាង​លើ​​អះអាងថា វា​គ្មាន​អ្វី​សាំ​ញ៉ាំ​ទេ​ ហើយ​នាង​​អោយ​ដឹង​ទៀត​ថា នាង​ពេញ​ចិត្ត​​នឹង​ផ្តល់​ចំណុច​លម្អិត​​ដល់​អ្នក​ចូលចិត្ត​​ផលិត​វា​​​។ នាង​រម្លឹកថា ការ​​ពិសោធន៍​​នេះ​នាង​បាន​​ធ្វើ​​ឡើង​ដោយ​ប្រើ​មន្ទីរពិសោធន៍​នៅ​សាលា​ផង និង​ផ្ទះ​បាយ​នៅ​ផ្ទះ​ផង។ នាង​ប្រើ​ជាតិ​ស័ង្កសី​ស៊ុលផួរ​មាន​តម្លៃថោក និង​​ប្រើ​ដប​សូដា... នៅពេល​បញ្ចប់​ដំណើរការ​ផលិត​ ដែល​នាង​បាន​រៀប​រាប់​លម្អិត​ដូច​វិធីធ្វើ​ម្ហូប ​និង​មាន​​រូប​ភាព​បង្ហាញ​ផងនៅក្នុង​ឯកសារ​​ដាក់​ទៅ​​ I-Sweep គឺ​ត្រូវ​ធ្វើ​​តេស្ត​ដើម្បី​វាយ​តម្លៃ​គុណភាព​ផលិតផល​ ជាពិសេស​គឺ​ទាក់​ទង​នឹង​ដង់ស៊ីតេ និង​ភាព​អន្ធឹល​របស់វា។ មូនីកា​ក្នុងវ័យ​១៧​ឆ្នាំរបស់នាង នាង​មិន​ខ្លាច​នឹង​គោះ​ទ្វារ​អាជ្ញាធរ​ជាតិប្រេង​ឥន្ធនៈកម្ពុជា​ទេ។ រហូត​មក​ដល់​ពេលនេះ អ្នក​ធ្វើការ​ក្នុង​មន្ទីរ​​ពិសោធន៍​របស់​ស្ថាប័ន​មួយ​នេះ​​គឺ​មានការងារ​ស ំខាន់​ផ្តោត​តែ​លើ​ការ​ផ្ទៀង​ផ្ទាត់​​គុណភាព​​ប្រេង​សាំង​នាំ​ចូល​ដោយ​ក្រុ មហ៊ុន​ប្រេងឥន្ធនៈធំៗប៉ុណ្ណោះ​​ មិន​ដែល​ធ្វើ​ការ​ពិសោធន៍​​តាម​ការ​ស្នើ​សុំ​របស់​សិស្ស​សាលា​ទេ...។ តែ​នៅទី​បំផុត ពួកគេ​ក៏​ព្រម​ធ្វើ​ ហើយ​លទ្ធផល​ចុងក្រោយ​បាន​ធ្វើ​អោយ​ពួកគេ​ផ្ទាល់មាន​ការ​ភ្ញាក់​ផ្អើល។ «ប្រេងសាំង​ដូង​»​របស់​មូនីកា​អាច​ប្រើ​ការ​បាន​ឥតខ្ចោះដូច​ប្រេង​ធម្មតា​ដ ែរ យ៉ាង​ហោច​នៅ​ក្នុង​ប្រទេស​ក្តៅ​​ដូច​កម្ពុជា។ «គឺ​អាច​ធ្វើ​បាន!» ​យុវតី​អ្នក​ក្រុង​ភ្នំពេញ​នេះ​មិន​បាន​ធ្វើ​តេស្ត​ផលិតក្នុង​បរិមាណ​ច្រើន ​ទេ ព្រោះ​ការ​ពិសោធន៍​របស់​នាង​ធ្វើ​ឡើង​តែ​ក្នុង​បរិមាណ​ទាប​ប៉ុណ្ណោះ​។ ម្យ៉ាង​ទៀត គោល​បំណង​​នៃ​ការ​ពិសោធន៍​​នេះ​គឺ​មិន​មែន​ដើម្បី​ការ​ធ្វើ​ផលិត​កម្មខ្នាត ​​ធំ​​លើ​ប្រេង​ឥន្ធនៈដែល​រោង​ចក្រ​​ជា​ច្រើន​បានធ្វើ​រួចមក​ហើយ​ ហើយមាន​ទិន្នផល​តិចតួច​នៅ​ឡើយ​​នោះទេ។ «គំនិត​សំខាន់​គឺ​ដើម្បី​បង្ហាញថា​ វា​អាច​ទៅរួច និង​សាមញ្ញ។ ពេលនេះ ខ្ញុំ​ចង់​ធ្វើ​ពិសោធន៍​ជាមួយ​រុក្ខជាតិ​ផ្សេង​ទៀត​​នៅ​កម្ពុជា ដែល​អាច​​មាន​ផលិត​ភាព​ខ្ពស់​។ ការណ៍សំខាន់​គឺ​ធ្វើ​​សម្បូរ​បែប​​នូវ​ប្រភពផលិតកម្ម មិន​មែន​​តែ​ជាមួយ​ផលិតផ​ល​ចំណី​អាហារ​នោះទេ​»។ ផល​ប្រយោជន៍​ធំ​ផ្សេង​ទៀត​នៃ​ការ​ចូ​លរួម​របស់​យុវតី​កម្ពុជា​រូប​នេះ​នៅក្ នុង​ការ​ប្រលង​ប្រជែង​​អន្តរជាតិ​ នោះគឺ​នាង​អាចផ្សារភ្ជាប់​ចំណង​ទាក់​ទង​ជាមួយ​យុវជន​នៅ​សហរដ្ឋ​អាមេរិក​ ហូឡង់ កាហ្សាក់ស្តង់ ដែល​មាន​ចំណូល​ចិត្ត​ដូចគ្នា​នៅក្នុង​ការ​ស្រាវជ្រាវ​វិទ្យាសាស្រ្ត​​នៅ​ក្ នុង​ជីវិត​ប្រចាំ​ថ្ងៃ​។ ពាន​រង្វាន់​របស់​នាង​​អាច​ជួយ​នាង​អោយ​ទទួលបាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ បរទេស ព្រោះថា​គោល​បំណង​​សំខាន់​មួយ​របស់​កម្មវិធី​ Olympiade គឺ​បង្កើត​ជំនួប​រវាង​​អនាគត​អ្នក​វិទ្យា​សាស្រ្ត​​ក្មេង​ៗ​ និង​ក្រុមហ៊ុន​ឯកជន​​ដែល​មាន​បំណង​ផ្គត់​ផ្គង់​ការ​សិក្សា​របស់​សិស្ស​ទាំង នោះ​។ ​ «អ្នក​ទទួល​ខុសត្រូវ​ក្រុមហ៊ុន​អាមេរិក​ធំៗ​​ស្ទើរ​តែ​ទាំង​អស់​សុទ្ធ​តែ​ម ាន​ផ្តល់​អាហារូបករណ៍។ សម្រាប់​ប្រទេស​កម្ពុជា​យើង គឺ​ពិបាក​​បន្តិច​...។ ក្រុមហ៊ុន​មិន​ទាន់​មើល​ឃើញ​ពី​ផល​ប្រយោជន៍​ក្នុងការ​ជួយ​និស្សិត​កម្ពុជា​ ទេ ហើយ​ពួកគេ​សុខ​ចិត្ត​ប្រើ​ប្រាស់​វិស្វករ​បរទេស។ ​ដូច្នេះ​ហើយ​បាន​​ជា​ខ្ញុំ​ចង់​ក្លាយ​ខ្លួន​ជា​វិស្វករ​ដ៏ល្អ​ម្នាក់​»។ __________________________________________________________________ 0 អធិប្បាយ ផ្តល់សេចត្តីអធិប្បាយ អ៊ីមែល៖ ______________________________ ចំណងជើង៖ ________________________________________ ឈ្មោះ៖ ________________________________________ វ៊ិបសាយ៖ ________________________________________ [b] [i] [u] [url] [quote] [code] [img] [-color-] [-size-] ________________________________________ ________________________________________ ________________________________________ ________________________________________ ________________________________________ ________________________________________ ________________________________________ ________________________________________ ________________________________________ ________________________________________ [BUTTON Input] (not implemented)____________ _______________ Security Image សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។ យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្ប ើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែ ក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir 3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved." [ថយក្រោយ] អត្ថបទបន្ថែម I-Sweep គឺជាជំនួបរវាងអ្នកវិទ្យាសាស្រ្តក្មេង ខ្ចី ការប្រលង​ប្រជែង«International Sustainable World (Energy, Engineering and Environment) Project Olympiad» ឬ I-Sweeep ប្រារព្ធធ្វើ​ឡើងរៀងរាល់ឆ្នាំពីថ្ងៃទី១ ដល់ថ្ងៃទី៥ ឧសភា ហើយបានប្រមូល​ផ្តុំនិស្សិត​ជិត៨០០​នាក់ ដែលត្រូវជ្រើសរើសពីក្នុង​ចំណោម​បេក្ខជន​ជាង១ពាន់នាក់ មកពី៥១ប្រទេស។ គោលបំណងនៃ Olympiade ដែល​បង្កើត​ឡើងដោយមូលនិធិ Cosmos នេះគឺផ្តល់​រង្វាន់លើក​ទឹកចិត្តដល់អ្នក​វិទ្យាសាស្រ្ត​ក្មេងៗ​ដែលសម្រេចបាន ស្នាដៃស្រាវជ្រាវតូចតាច​ដែលមានទំនាក់ទំនងនឹងការការពារបរិស្ថាន។ អ្នកចូលរួមម្នាក់ក្នុងចំណោមពីរនាក់ដែលចេញ​ពីការជ្រើសរើសលើកទី១ ទទួលបាន​រង្វាន់​លើក​ទឹកចិត្ត ដូចជាមេដាយមាស​«យុវជន»​ដែលមានតម្លៃ ១ ៥០០ ដុល្លារ និង​មេដាយ​ប្រាក់​ដែលឡាវ៉ាន់ មូនីកា ទទួលបាន គឺមាន​តម្លៃ​១ពាន់ដុល្លារ។ អត្ថប្រយោជន៍នៃ​កម្មវិធី​នេះ​គឺការបង្កើតទំនាក់ទំនង​រវាង​និស្សិត​ទាំងនេះ​ ជាមួយនឹងក្រុមហ៊ុនដែលអាចនឹងផ្គត់ផ្គង់ការ​សិក្សារបស់ពួកគេ។ ព័ត៌មានបន្ថែម​ទៀតសូមមើលនៅ​លើទំព័រ​អាំងទែណែត I-Sweep __________________________________________________________________ នៅពេលដែលវិទ្យាសាស្រ្តធ្វើអោយមនុស្ស​ល្បីឈ្មោះ ចាប់​តាំងពីនាង​ទទួលបាន​រង្វាន់នៅក្នុងការប្រលង​ប្រជែង I-Sweep មក ឡាវ៉ាន់ មូនីកា ត្រូវបានគេចុះផ្សាយ​ក្នុង​ប្រព័ន្ធផ្សព្វផ្សាយកម្ពុជាយ៉ាងច្រើន។ ជាបឋម រង្វាន់របស់នាងបានក្លាយជាប្រធានពិភាក្សា​ស្តីពីសហគមន៍បង្កើតប្លុកអ៊ីនធឺណែត កម្ពុជា ដែលបានគូសបញ្ចាក់ពីយុវភាពរបស់នាង និង​ភាព​សកម្មរបស់នាង។ បន្ទាប់មក នាងមាន​កិត្តិយសត្រូវគេមកសម្ភាសន៍ធ្វើបទការណ៍តាម​ទូរទស្សន៍ និងវិទ្យុ រួមទាំង​កិច្ច​សម្ភាសន៍​នៅ​ក្នុង​កាសែតភ្នំពេញប៉ុស្តិ៍ដែល​ចេញផ្សាយ​រាល់​ព ីរសប្តាហ៍​ម្តងទៀតផង។ ប៉ុន្តែ រហូតមក​ដល់ពេល​នេះ យុវតីយើងនៅមិនទាន់​បាន​ទទួល​ពាក្យសរសើរពីអាជ្ញាធរ​កម្ពុជានៅ​ឡើយ​ទេ។ Empower your lifestyle with BlackBerry from Hello ដំណឹងថ្មីៗ * សម្ព័ន្ធ​អង្គការ​ក្រៅ​រដ្ឋាភិបាល​កម្ពុជា​អំពាវ​នាវ​អោយមានការ​ដោះលែង ​លោក​ស្រី អោង សាន​ស៊ូជី ជា​បន្ទាន់​ (២៧/០៥/២០០៩) * សាលាក្តី​​​ខ្មែរ​ក្រហមៈ ជប៉ុន​ផ្តល់ជំនួយ​៤លាន​ដុល្លារ និងសំដែង​ក្តី​រីករាយ​ជាមួយ​ប្រទេស​បារាំង​​ចំពោះ​វិធាន​ការ​ប្រឆាំង​អ ំពើ​ពុក​​រលួយ (៣០/០៤/២០០៩) * គ្រួសារ​ចុង​ក្រោយ​ដែល​រស់នៅ​ក្នុង​បរិវេណ​វិទ្យាល័យ Descartes ធ្វើការ​អំពាវ​នាវ​ទៅ​ស្ថាន​ទូត​​បារាំង (៣០/០៤/២០០៩) * មួរ សុខ​ហួរ-ហ៊ុន សែនៈ នាយក​រដ្ឋមន្រ្តី​​ថាខ្លួនជា​ជន​រង​គ្រោះ ខណៈ​ពេល​អង្គការ​ក្រៅ​រដ្ឋាភិបាលរិះ​គន់​ការ​​គំរាម​កំហែង​របស់​សម្តេច (២៩/០៤/២០០៩) * សម្តេច​ហ៊ុន សែន​ វាយ​បក​ទៅលើ​ពាក្យ​បណ្តឹង​​​បទ​​បរិហារកេរ្តិ៍​របស់លោកស្រី​មួរ សុខហួរ (២៧/០៤/២០០៩) បណ្ណសារនៃដំណឹងថ្មីៗ រក្សាសិទ្ធិគ្រប់យ៉ាង | កាសែត | អំពីយើងខ្ញុំ | លក្ខខណ្ឌក្នុងការប្រើប្រាស់ | ទាក់ទងយើងខ្ញុំ កាសែត សូមរក្សាសិទ្ធិគ្រប់យ៉ាងរាល់ការយកព័ត៌មានលើវិបសាយនេះទៅផ្សព្វផ្សាយបន្ត