* ទំព័រដើម * អំណាច * សេដ្ឋកិច្ច * ខ្មែរក្រហម * បរិស្ថាន * វប្បធម៌ និង សង្គម * បទយកការណ៍រូបថត កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភ ាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។ ____________________ [rss_1.png] Installing Khmer Unicode Bookmark and Share អធិប្បាយចុងក្រោយ * [ka-set-cambodia-comment-ico.png] របប​ខ្មែរក្រហម​នៅ​កម្ពុជាៈ យុវជន​ខ្មែរ​ជឿ​ត្រឹម​តែ​៥០%​រឺ? (1) ដោយៈ មេត្តា * [ka-set-cambodia-comment-ico.png] សម្តេច​ហ៊ុន សែន​ វាយ​បក​ទៅលើ​ពាក្យ​បណ្តឹង​​​បទ​​បរិហារកេរ្តិ៍​របស់លោកស្រី​មួរ សុខហួរ (3) ដោយៈ Metta * [ka-set-cambodia-comment-ico.png] សវនាការ​ផ្ទាល់​មាត់​ ទាក់​ទិន​នឹង​ការ​​ខ្វែង​​យោបល់​​រវាង​​សហ​ព្រះ​រាជ​អាជ្ញា​ទាំង​ពីរ​​ គ្រោង​នឹង​បើក​​ធ្វើ​ឡើង​​នៅ​​ដើម​ខែ​ឧសភា (1) ដោយៈ CHAO TOOCH សញ្ញាសម្គាល់ ប្រាសាទព្រះវិហារ ប្រវត្តិសាស្រ្តខ្មែរ ស្ថាប័ននយោបាយ សវនាការ​ខ្មែរ​ក្រហម ទទួល​ព័ត៌​មាន​ ឈ្ម អ៊ី [BUTTON Input] (not implemented)_________________________________ យើងខ្ញុំ អំពីយើងខ្ញុំ កតិកាសញ្ញាផ្សាយព័ត៌មាន ផ្សាយពាណិជ្ជកម្ម ប្រេង​ឥន្ធនៈ​ពី​អង្កាម ដោយ រស់ ឌីណា Convertir en PDF បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email ០៣-០៧-២០០៨ Image បន្ទាប់​តម្លៃ​ប្រេង​សាំង​បាន​កើន​ឡើង​យ៉ាង​គំហុក សហគ្រិន​កម្ពុជា​ដែល​ប្រើ​ប្រាស់​ប្រេង​ឥន្ធនៈ​​ច្រើន​​នោះ​បាន​បំពាក់​ម៉ា ស៊ីន​​​ដើរ​ដោយឧស្ម័ន​ផលិត​ចេញ​ពី​អង្កាម​ លាយ​ជាមួយ​ប្រេងម៉ាស៊ូត​ធម្មតា​។ បច្ចុប្បន្ន ​​រោង​ម៉ាស៊ីន​កិន​ស្រូវ​​ចំនួន​យ៉ាង​​តិច​​១០​មាន​ម៉ាស៊ីន​ប្រភេទ​​នេះ​ប្ រើ​ ហើយ​ម៉ាស៊ីន​ភ្លើង«ធម្មជាតិ»ទាំង​នេះ​ផ្សេង​​ទៀត​នឹង​មក​ដល់​​កម្ពុជា​​អំឡ ុង​ខែ​ខាង​មុខនេះ បើ​ទោះជា​តម្លៃក្នុងការ​ដំឡើងម៉ាស៊ីន​ប្រភេទ​នេះ​​ដំបូង​​មាន​កម្រិត​ខ្ពស់ ​ក៏ដោយ។ អ្នក​ប្រើ​ប្រាស់​​ដំបូង​ៗ​គេ​​អះអាងថា ផល​ចំណេញ​បាន​មក​ពី​ការ​ប្រើ​ប្រាស់​ម៉ាស៊ីន​ទាំង​នេះ​​គឺ​អាច​កាត់​កង​​​ត ម្លៃដំឡើងវា​បាន។ រីឯ​បរិស្ថានវិញ​មាន​សភាព​ល្អប្រសើរ​ឡើង ដោយសារ​តែ​ម៉ាស៊ីន​បម្លែងឧស្ម័ន​ជីវម៉ាស​ទាំងនេះ​ប្រើប្រាស់​ប្រភព​ថាម​ពល​ កកើត​ឡើង​វិញ ហើយ​វា​ជួយកាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​កាបូនិច។ លោក​សុង ហុង ថៅកែ​រោង​ម៉ាស៊ីន​កិនស្រូវ​នៅ​ខេត្ត​បាត់​ដំបង រីក​រាយ​ចំពោះ​ការ​បំពាក់​ប្រព័ន្ធ​បម្លែង​ឧស្ម័ន​ជីវម៉ាស​ ជាពិសេស​នៅ​ពេលគាត់​មើល​ឃើញ​ការ​កើន​ឡើង​នៃ​តម្លៃ​ប្រេង​ឥន្ធនៈ​សព្វ​ថ្ងៃ។ លោក​បាន​សម្រេច​ចិត្ត​ទិញឡ​ផលិត​ហ្គាស​ដ៏អស្ចារ្យ​នេះ​បន្ទាប់​ពី​ទស្សនកិច ្ច​មួយ​នៅ​ក្នុង​សហគ្រាស​កែច្នៃស្រូវនៅ​ប្រទេស​ឥណ្ឌា​ តាម​ការអញ្ជើញ​របស់​ក្រុមហ៊ុន​​កម្ពុជា ឈ្មោះ SME Renouvelable Energy។ តាម​រយៈវិធីសាស្រ្ត​​ដ៏ល្អិត​ល្អន់ ឡ​ផលិត​ហ្គាស​​នេះ​បម្លែង​អង្កាម​​ទៅ​ជា​ឧស្ម័ន ដែលមាន​ថាមពល​២០០គីឡូវ៉ាត់។ លោក​បាន​ពន្យល់​ដោយ​ក្តីរីក​រាយ​ថា៖ «បច្ចុប្បន្ន ខ្ញុំ​ប្រើ​ប្រេង​ម៉ាស៊ូត​​​តិច​ជាង​មុន​ ដើម្បី​ដំណើរ​ការ​ម៉ាស៊ីន​​កិន​ស្រូវ​របស់ខ្ញុំ​។ ពី​មុន​ជា​រៀង​រាល់ថ្ងៃ វាត្រូវ​ការ​ប្រេង​ ២២០ លីត្រ​​ តែ​ឥឡូវ​វាប្រើ​ប្រេងអស់​តែ​ ៦០ លីត្រ​ប៉ុណ្ណោះ​ដោយ​បូក​បន្ថែម​នឹង​អង្កាម​ ២ តោន​ ដែល​មានតម្លៃតែ​ ១០ ០០០ រៀល (២,៥ដុល្លារ)។ ដូច្នេះ ខ្ញុំ​សន្សំ​​​បាន​យ៉ាង​តិច​ក៏​ ២០៨ ដែរក្នុង​មួយថ្ងៃ ដោយគិត​តាម​តម្លៃ​ប្រេង​ម៉ាស៊ូត​​​សព្វថ្ងៃ (១,៣​ដុល្លារក្នុង​មួយលីត្រ)»។​ លោក​ហុង​​ពេញ​ចិត្ត​​នឹង​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​​ម៉ាស៊ីន ជាពិសេស​នៅ​កម្ពុជា។ សហគ្រិន​ផ្សេងៗទៀតបាន​មក​មើល​រោង​ម៉ាស៊ីន​​លោក អ្នក​ខ្លះ​​បាន​ធ្វើ​តាមលោករួ​ចទៅហើយ​ រីឯ​ខ្លះ​ទៀតមាន​បំណង​ធ្វើ​តាម​។ លោក​លាប ម៉ាន់ រស់នៅ​ខេត្ត​បន្ទាយ​មានជ័យ​ អះអាងថា៖ «ប្រសិន​បើ​ខ្ញុំ​​គ្មានឡ​ផលិត​ហ្គាស​ ​ជីវម៉ាស​​នេះទេ រោងចក្រទឹក​កក​របស់​ខ្ញុំប្រហែល​បិទទ្វារ​បាត់​ទៅ​ហើយ»។​ លោក​បាន​ជ្រើសរើស​ប្រព័ន្ធនេះបន្ទាប់​ពី​លោក​បាន​ទៅ​ទស្សនកិច្ច​​ពិព័រណ៍​​ ​ជាច្រើនលើក ដែល​នៅ​ទីនោះ​មាន​តាំង​ម៉ាស៊ីន​កិនស្រូវ​របស់​លោក​សុង ហុងហើយ​ ហើយ​ ប្រព័ន្ធ​​នេះ​មាន​ការនិយម​ប្រើ​ប្រាស់​នៅ​ឥណ្ឌា ប៉ុន្តែ​នៅ​ប្រទេស​កម្ពុជា​​វា​នៅ​ថ្មី​នៅ​ឡើយ។ ជាមួយ​នឹង​ម៉ាស៊ីនភ្លើង​ថ្មីនេះ ថៅកែរោង​ចក្រ​ទឹកកក​ខាងលើ​និយាយថា​ គាត់​អាច​​សន្សំ​សំចៃប្រេង​បាន​៧០%​ នៃការ​ប្រើប្រាស់​ប្រចាំថ្ងៃ ដែល​ប្រែប្រួល​ចន្លោះពី ៣៥០ ទៅ​ ៤០០ លីត្រ សម្រាប់រយៈពេល​១២ម៉ោង​​ក្នុង​មួយថ្ងៃ។ តាម​រយៈ​​ការ​ដាក់ដំណើរការ​ប្រព័ន្ធ​បម្លែង​ឧស្ម័ន​ជីវម៉ាស លោក​លាប ម៉ាន់ ប្រើ​ប្រាស់​​ប្រេងម៉ាស៊ូត​​​តែ​ពី​ ១០៥ ទៅ​១២០ លីត្រ​ និង​អង្កាម​ពីរតោន​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ។ សហគ្រិន​រូបនេះអះអាងថា៖ «ការណ៍​សំខាន់​គឺខ្ញុំ​សន្សំសំចៃ​ការ​ចំណាយ​​លើ​ប្រេងម៉ាស៊ូត​បាន​ពី ៣១៨ ទៅ​ ៤៩៤ ដុល្លារ​ក្នុង​មួយ​ថ្ងៃ។ តាមរយៈ​ការ​​ប្រើ​ប្រាស់​ឡផលិត​ហ្គាស​ជីវម៉ាស​ ខ្ញុំ​នៅ​អាច​ចំណេញ​ប្រាក់​​ថែមទៀត​ជាមួយ​នឹង​សកម្មភាព​របស់ខ្ញុំ បើ​ទោះ​ជាវា​តម្រូវ​អោយខ្ញុំ​ជ្រើសរើសកម្មករ​៥នាក់​បន្ថែម ដើម្បី​ផ្គត់ផ្គង់​​អង្កាម​នៅ​ក្នុងឡ​​»។ លោក​ត្រូវ​កាត់​​ប្រាក់​ចំនួន​១ ៣៩៥ ដុល្លារ​​ជារៀង​រាល់ខែ​​ក្នុង​រយៈពេល​៥ឆ្នាំ ដើម្បី​សង​កម្ចី​ធនាគារដែល​គាត់​យក​មកទិញ​សម្ភារៈនេះ ពីព្រោះថា​កាលណា​ការសន្សំការចំណាយ​​ដោយសារ​ប្រើ​ម៉ាស៊ីន​នេះ​​បាន​កាន់តែ​ច ្រើន ទឹកប្រាក់​វិនិយោគ​ធ្វើ​វា​ក៏​ខ្ពស់​ដែរ : គេ​ត្រូវ​ចំណាយ​ ៧ម៉ឺន​​ដុល្លារ សម្រាប់​ប្រព័ន្ធ​មួយ​ដែល​មានកម្លាំង​ ២០០ គីឡូវ៉ាត់។ ទោះ​យ៉ាងណា ទឹកប្រាក់នេះ​ហាក់​មិន​បាន​ធ្វើ​អោយ​ថៅកែ​សហគ្រាស​ធុន​តូច និង​មធ្យម​មួយ​ចំនួន​មានការ​រួញ​រា​នោះទេ។ លោករិន សីហា ប្រធាន​ក្រុមហ៊ុន​ SME Renevable Energy ដែល​ធ្វើ​ពាណិជ្ជកម្ម​ប្រព័ន្ធ​ផលិត​នៅឥណ្ឌានេះ​នៅ​កម្ពុជា មានអតិថិជន​​៤នាក់​​នៅ​ក្នុង​ខេត្ត​បាត់ដំបង សម្រាប់​រោង​ម៉ាស៊ីនកិនស្រូវ ៤នាក់​ទៀត​នៅ​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ​ក្នុងនោះអតិថិជន​ម្នាក់គឺទិញ​យក​ទ ៅផ្គត់​ផ្គង់​ភ្លើង​អគ្គិសនី​នៅ​ក្នុងភូមិ​ជនបទ ម្នាក់ទៀតនៅ​ខេត្ត​សៀមរាប​យក​ទៅ​ប្រើសម្រាប់​ផលិត​ទឹក​បរិសុទ្ធ​ និង​ពីរ​នាក់​ទៀត​នៅ​ខេត្តកំពង់ចាម​​ ​យក​ទៅ​ផលិត​​អគ្គិសនី​សម្រាប់ប្រើ​ប្រាស់​នៅ​ក្នុងផ្ទះ។ អ្នក​ផ្សេង​ទៀត ដែល​ទាក់ទាញ​ដោយសារ​ការ​បង្ហាញ​របស់​អតិថិជន​ដំបូង​ទាំងនេះ បាន​ធ្វើ​ការ​កុម្ម៉ង់​​រួច​ហើយ​នៅក្នុង​ខេត្ត​ទាំង​ប៉ុន្មាន​ខាងលើ និង​នៅ​ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និង​កណ្តាល​ផងដែរ។ ទាំងនេះ​ធ្វើ​អោយ​លោករិន សីហា រីក​រាយ​យ៉ាងខ្លាំង។ ប៉ុន្តែ​បើតាម​ការ​គណនាដែល​លោក​បាន​បង្ហាញ អតិថិជន​របស់លោក​​ក៏​មាន​ការរីករាយ​ផង​ដែរ។ យោង​តាម​រូប​លោក សហគ្រាស​មួយ​អាច​សន្សំសំចៃបាន​ ៦ ០០០ ដុល្លារ​ក្នុងមួយ​ខែសម្រាប់​​ការ​​ចំណាយ​ប្រចាំខែ​​ទៅ​លើ​ប្រេងម៉ាស៊ូត​កាល ​ពីមុន​​ដែល​មាន​ចំនួន​រហូត​ដល់​ ៨ ០០០ ដុល្លារ។ ក្នុងករណីនេះ ការ​សង​កម្ចី​​១ ៤០០ ដុល្លារ​ក្នុង​មួយ​ខែ​ គឺ​វា​គ្មាន​អ្វី​បញ្ហា​ទេ។ ប្រធានក្រុមហ៊ុន​រូប​នេះ​លម្អិត​ទៀតថា៖ «ឡ​ផលិត​ហ្គាស​​​ជីវម៉ាស​​មាន​តម្លៃ​ប្រមាណ ៧៥ ០០០ ដុល្លារ​សម្រាប់​​សមត្ថភាព​ ២០០ គីឡូវ៉ាត់។ អ្នក​ទិញ​ត្រូវ​​ចំណាយ​ ២០% មុន​ការ​ដឹកជញ្ជូន​ទំនិញ ហើយ​គេ​អាច​​ចំណាយ​​​ទឹកប្រាក់ដែលនៅសល់​​ គេ​អាច​បង់​រំលួស​ប្រចាំខែក្នុង​រយៈពេល​៥ឆ្នាំ។ ឡផលិត​ហ្គាស​​​នេះ​អាច​ប្រើ​ប្រាស់​បាន​យ៉ាង​តិច​៨ឆ្នាំដែរ​»។ ​ គុណសម្បត្តិ​ផ្សេងទៀត ដែល​ត្រូវ​បាន​អ្នកលក់ និង​អ្នក​ប្រើប្រាស់​លើក​ឡើង​នោះគឺ ​: ឡ​ផលិត​ហ្គាស​​​នេះ​មិន​បំពុលបរិស្ថាន ព្រោះ​វា​ប្រើ​ប្រភព​ថាមពល​កកើត​ឡើងវិញ​ដែល​​មនុស្ស​មិន​បរិភោគឡើយ នោះគឺ​អង្កាម។ វា​អាច​ជួយ​កាត់​បន្ថយ​ការ​បំភាយឧស្ម័ន​កាបូនិច​ថែម​ទៀត​។ លោក​ប្រធាន​ក្រុមហ៊ុន​ SME Renewable Energy វាយតម្លៃថា ឡផលិត​ហ្គាស​​​​ជីវម៉ាស​មួយ​អាច​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ប្រេងឥន្ធនៈបា ន​១៨៤តោន ក្នុង​មួយឆ្នាំ​ សម្រាប់​ម៉ាស៊ីន​មួយ ដែល​ប្រើ​ប្រាស់​ជាមធ្យម​ដប់​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ២៥ថ្ងៃ​ក្នុង​មួយ​ខែ និង​១១ខែ​ក្នុង​មួយ​ឆ្នាំ​។​ ពេលឆាប់ៗ​ខាងមុខនឹងមាន​ឡ​ផលិត​ហ្គាស​​​ជីវម៉ាស​​ចំនួន​២០​នៅ​កម្ពុជា វា​នឹង​ធ្វើ​អោយ​ការប្រើប្រាស់​ប្រេង​សាំង​ថយចុះ​ចំនួន​១,៨​លាន​លីត្រ​ក្នុ ង​មួយ​​ឆ្នាំ។ វា​ស្មើ​នឹង​ការ​បំភាយ​ឧស្ម័ន​កាបូនិច​ប្រមាណ​ ៣ ៩០០ តោន​។ តាមរយៈ​​ការ​ដុត​អង្កាម (អុស សម្បក​សណ្តែក​ដី​ ឬសម្បក​គ្រាប់​ស្វាយ​ចន្ទី) ដើម្បី​​បម្លែង​​ជីវម៉ាស​ទៅ​ជាហ្គាស់​ ​ឡ​ផលិត​ហ្គាស​នេះ​ ឧស្ម័ន​កាបូនិច មិនត្រូវ​បាន​ភាយ​ទៅក្នុង​បរិស្ថាន​ទេ ដោយគេ​ប្រើ​អាចម៍រណា​អោយ​ស្រូប​យកផ្សែង​ខ្មៅ​ទាំង​នោះ នៅក្នុង​ផ្នែក​មួយ​បិទ​ជិត​នៃឡ​​។ លោក​រិន សីហា លម្អិត​ថា៖ «​នៅពេល​យើង​ដុត​អង្កាម ឬគ្រឿង​ចំហេះផ្សេង​ទៀត​នៅ​ក្នុងឡ​ផលិត​ហ្គាស​​បិទជិត ឧស្ម័ន​អុក​ស៊ីសែន(O2) អាសូត(N2) និង​អ៊ីដ្រូសែន (H2) ត្រូវ​ស្រូប​ចូល​តាម​រន្ធ​តូច​ៗនៃឡ​។ បន្ទាប់មក ​ទទួល​បាន​​ឧស្ម័ន​កាបូនិច​​ (CO2) ទឹក (H2O) និង​ល្បាយ​ឧស្ម័ន​​ ដែល​ប្រើ​សម្រាប់​អោយ​ម៉ាស៊ីន​ដំណើរការ​។ ​ល្បាយ​ឧស្ម័ន​ទាំង​នោះផ្សំ​ឡើង​ដោយ​កាបូន​ម៉ូណូអុកស៊ីត(CO) អាសូត (N2) និង​មេតាន(CH4)។ នៅចូល​ទៅ​ក្នុង​ម៉ាស៊ីន​ភ្លើង ល្បាយ​ឧស្ម័ន​ទាំង​នេះ​ទៅ​​ជំនួស​​កន្លែង​ប្រេងម៉ាស៊ូត​ ហើយ​ការ​ប្រើប្រាស់​ប្រេង​ម៉ាស៊ូត​​​ថយ​ចុះ​ជាបន្ត​បន្ទាប់​។ ប្រសិន​បើ​ប្រព័ន្ធ​ផលិតឧស្ម័ន​មាន​បញ្ហា ប្រេងម៉ាស៊ូត​​នឹង​ចូល​ខ្លួន​មក​ជំនួស​តាមធម្មតា»។ អង្កាម​៦គីឡូ​អាចជំនួស​សាំង​បាន​១លីត្រ ឬអុស​៤គឺឡូ។ បច្ចុប្បន្ន បញ្ហា​នៅសល់​​គឺ​ត្រូវ​ឆ្លើយ​តប​អោយ​បានឆាប់​រហ័ស​ទៅ​នឹង​ការ​បញ្ជា​ទិញ​រប ស់​អតិថិជនថ្មីៗ ដែល​អាច​នឹង​មានចំនួន​កើនឡើង​​ថែមទៀត​ជាមួយ​នឹង​ការកើន​ឡើង​នៃ​តម្លៃ​ប្រេង ​ម៉ាស៊ូត​​។ សព្វថ្ងៃ សហគ្រិនកម្ពុជា​ត្រូវ​អត់ធ្មត់រង់ចាំ​១០០ថ្ងៃ​មុននឹង​​បាន​រីក​រាយ​ជាមួយ​ន ឹង​សម្ភារៈទាំងនេះ។ លោករិន សីហា មាន​បំណង​ចង់ទិញ​អាជ្ញាប័ណ្ណ​ដែល​អាច​អោយ​លោក​ធ្វើ​ការ​ផលិតឡ​ហ្គាស​​ជីវៈម ៉ាស​​ទាំង​នេះ​នៅកម្ពុជា​។ «ម្ចាស់កម្មសិទ្ធិជនជាតិ​ឥណ្ឌា​លើ​ប្រកាស​នីយបត្រ​​ក្នុងការ​ផលិត​ចង្រ្កាន នេះ​នឹង​មក​កម្ពុជា​នៅ​ខែក្រោយ។ ពួក​យើង​នឹង​ធ្វើការ​ចរចា​ទិញ​អាជ្ញាប័ណ្ណ។ ការវិនិយោគ​នេះ​នឹង​មានតម្លៃ​ជិត​កន្លះលាន​ដុល្លារ ដោយ​មិន​គិត​ពីទីតាំង​​​» លោក​រិន សីហា​ វាយ​តម្លៃ​ដូច្នេះ។ ដើម្បី​ទប់​ទល់​នឹង​​ការ​ចំណាយ​នេះ អាជីវករ​រូប​នេះ​សង្ឃឹមថា​ លោក​នឹង​អាច​បញ្ចុះ​បញ្ចូល​សហ​គ្រាសធុន​តូច​ និង​ធុន​មធ្យម និង​រដ្ឋាភិបាល​​ អំពីសារប្រយោជន៍​របស់​សម្ភារៈថាមពល​កកើត​ឡើងវិញ​នេះ។ លោក​ចង់​អោយ​មាន​ការ​បញ្ចុះ​ពន្ធ​នាំ​ចូល​​លើ​សម្ភារៈទាំងនេះ។ __________________________________________________________________ 0 អធិប្បាយ ផ្តល់សេចត្តីអធិប្បាយ អ៊ីមែល៖ ______________________________ ចំណងជើង៖ ________________________________________ ឈ្មោះ៖ ________________________________________ វ៊ិបសាយ៖ ________________________________________ [b] [i] [u] [url] [quote] [code] [img] [-color-] [-size-] ________________________________________ ________________________________________ ________________________________________ ________________________________________ ________________________________________ ________________________________________ ________________________________________ ________________________________________ ________________________________________ ________________________________________ [BUTTON Input] (not implemented)____________ _______________ Security Image សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។ យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្ប ើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែ ក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir 3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved." [ថយក្រោយ] អត្ថបទបន្ថែម -ម៉ូនីកា យុវតីវិទ្យាល័យ ក្លាយជាអ្នករកឃើញជីវៈឥន្ធនៈ ពីផ្លែដូង (២៦-០៦-២០០៨) -ប្រេងឆាប្រើរួច​អាចយកទៅ​ធ្វើ​ជា​ប្រេង​ឥន្ធនៈ​​ដ៏ល្អ​បំផុត (០៨-០៥-២០០៨) Empower your lifestyle with BlackBerry from Hello ដំណឹងថ្មីៗ * សម្ព័ន្ធ​អង្គការ​ក្រៅ​រដ្ឋាភិបាល​កម្ពុជា​អំពាវ​នាវ​អោយមានការ​ដោះលែង ​លោក​ស្រី អោង សាន​ស៊ូជី ជា​បន្ទាន់​ (២៧/០៥/២០០៩) * សាលាក្តី​​​ខ្មែរ​ក្រហមៈ ជប៉ុន​ផ្តល់ជំនួយ​៤លាន​ដុល្លារ និងសំដែង​ក្តី​រីករាយ​ជាមួយ​ប្រទេស​បារាំង​​ចំពោះ​វិធាន​ការ​ប្រឆាំង​អ ំពើ​ពុក​​រលួយ (៣០/០៤/២០០៩) * គ្រួសារ​ចុង​ក្រោយ​ដែល​រស់នៅ​ក្នុង​បរិវេណ​វិទ្យាល័យ Descartes ធ្វើការ​អំពាវ​នាវ​ទៅ​ស្ថាន​ទូត​​បារាំង (៣០/០៤/២០០៩) * មួរ សុខ​ហួរ-ហ៊ុន សែនៈ នាយក​រដ្ឋមន្រ្តី​​ថាខ្លួនជា​ជន​រង​គ្រោះ ខណៈ​ពេល​អង្គការ​ក្រៅ​រដ្ឋាភិបាលរិះ​គន់​ការ​​គំរាម​កំហែង​របស់​សម្តេច (២៩/០៤/២០០៩) * សម្តេច​ហ៊ុន សែន​ វាយ​បក​ទៅលើ​ពាក្យ​បណ្តឹង​​​បទ​​បរិហារកេរ្តិ៍​របស់លោកស្រី​មួរ សុខហួរ (២៧/០៤/២០០៩) បណ្ណសារនៃដំណឹងថ្មីៗ រក្សាសិទ្ធិគ្រប់យ៉ាង | កាសែត | អំពីយើងខ្ញុំ | លក្ខខណ្ឌក្នុងការប្រើប្រាស់ | ទាក់ទងយើងខ្ញុំ កាសែត សូមរក្សាសិទ្ធិគ្រប់យ៉ាងរាល់ការយកព័ត៌មានលើវិបសាយនេះទៅផ្សព្វផ្សាយបន្ត