#WITH ME - Atom WITH ME - RSS WITH ME - Atom IFRAME: http://www.blogger.com/navbar.g?targetBlogID=9142330655510208580&blogNa me=WITH+ME&publishMode=PUBLISH_MODE_BLOGSPOT&navbarType=BLACK&layoutTyp e=LAYOUTS&searchRoot=http://nguonmongkol.blogspot.com/search&blogLocale =en&homepageUrl=http://nguonmongkol.blogspot.com/&targetPostID=41661295 9984225642&vt=-2364906064080358538 skip to main | skip to sidebar Pages * Home * Contact * Class Activities * Website * Song * My Tour * EDUCATION * Music WITH ME Like WITH ME Aug 2, 2011 សន្តិសុខ និងសុវត្ថិភាព​ចំណីអាហារ ស្ថាន​ភាព​ប្រឈមផ្នែក​ចំ​ណី​អាហារ រៀបរៀងដោយៈ ងួន មង្គល, ញាណ ណារិទ្ធិ, ក.សៀង ផល្លែន, ក.លឹម សុខលីន បញ្ហា​ប្រឈម​ចំពោះចំណី​អាហារ​បាន​បែង​ចែក​ចេញ​ជា​ពីរធំៗ រួម​មាន​ ​សុវត្ថិភាព​ចំណីអាហារ​ និង​កង្វះ​ខាត​ចំណី​អាហារ​ ។ I. សុវត្ថិភាព​ចំណី​អាហារ​ សព្វ​ថ្ងៃ​ចំណី​អាហារ​បាន​បង្ក​គ្រោះ​ថ្នាក់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​សុខភាព​អ ាយុ​ជីវិត​​​មនុស្ស​លើ​ពិភព​លោក​ទាំង​មូល​ជា​ពិ​សេស​ប្រទេស​ថៃ​ វៀត​ណាម​ ចិន​ និង​កម្ពុជា​ ដែល​មាន​អត្រា​ប្រហែល​ពី​ ៧០ ទៅ ៨០ ភាគរយនៃ​ម្ហូប​អាហារ​ដែល​​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​មនុស្ស​ ។ កត្តា​នេះ​ហើយ​នាំ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ពី​សង្គម​​ជ ាតិ​ និង​អន្តរជាតិ​ ដោយ​មាន​ការ​ផ្តួច​ផ្តើម​បង្កើត​នូវ​អង្គ​ការ​ផ្សេង​ៗ​ក្នុង​គោល​ដៅ​ផ្សព្វ ​ផ្សាយ​​ផ្តល់​បច្ចេក​ទេស​ និង​លុប​បំបាត់​​នូវ​សាច់​ដែល​ខូចគុណ​ភាព​អាច​បណ្តាល​ឲ្យ​ឆ្លង​នូវ​ជំងឺ​ផ្ សេង​ៗ​ ព្រម​ទាំង​បន្លែ​ដែល​មាន​សារធាតុ​គីមី​ជាដើម ។ ក្រលេក​មើល​មក​ប្រទេស​កម្ពុជា​ មាន​អង្គ​ការ​ (ភីយូអេស៊ី) បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ២០០១ ដោយ​សហ​គមន៍នាទី​ដើម្បី​សន្តិភាព​ និង​ការ​អភិវឌ្ឍន៍​ក្រោម​ជំនួយ​ឧបត្ថម​គាំ​ទ្រ​ដោយ​សហគមន៍​អឺរ៉ុ​ប​ ដែល​មាន​ឈ្មោះ​ថា​ មណ្ឌល​អភិវឌ្ឍន៍​ កសិកម្ម​ជាយ​ក្រុង​កំពង់ស្ពឺ​ជា​កន្លែង​ដែល​កសិករ​បាន​ដាំ​បន្លែ​ដែល​គ្មាន ​សារធាតុ​គីមី​ ។ រហូត​មក​ដល់​ខែ មិថុនា​ ឆ្នាំ ២០០៩ បាន​ប្រែ​ក្លាយ​ខ្លួន ទៅជា​សហគមន៍​អភិវឌ្ឍន៍​ កសិកម្ម​ បន្លែ​ចំរុះ​ជាយ​ក្រុង​កំពង់​ស្ពឺដែល​ជា​សហគមន៍​ដឹក​នាំ​ដោយ​កសិករ​ ។ មណ្ឌល​អភិវឌ្ឍន៍​បន្លែ​ចំរុះ​ប្រកាន់​គោល​ការណ៍​មិ​ន​ប្រើ​សារធាតុ​គីមី​ជា ​មួយ​ផលិត​ផល​របស់​ខ្លួន​ចំនួន​ ៣០ មុខ​ ប្រភេទ​ជី​ក្រអូប​ ៧ មុខ​ ប្រមើម​ ២ មុខ​ ប្រភេទ​ផ្លែ​ ៣ មុខ​ ប្រភេទ​​វល្លិ៍​ ៣ មុខ​ ។​ ដែល​ផលិត​ផល​សរុប​គិត​ជា​មធ្យម​ពី ៤ ទៅ ៦ តោន​ក្នុង​ ១ ខែ ។ ចំពោះ​ទីផ្សា​រមាន​ អតិថិជន​ចំនួន​ជាង​ ៧០ កន្លែង​ នៅ​ក្រុង​ភ្នំពេញ​ និង​បណ្តាល​ខេត្ត​ផ្សេងៗ​រួម​មាន​ ផ្សារ​ទំនើប​ផ្សារ​ឡាក់​គី​ ថៃ​ហួត ​​បាយ័ន​ជា​ដើម សណ្ឋាគារ​ និង​ភោជនីយដ្ឋាន​ អ៊ីនធើខន កាំ​បូ​ឌីយ៉ាណា និង​មាន​ក្លឹប​កំសាន្ត​ រង្គសាល​តូច​ៗ​ព្រម​ទាំង​បញ្ហា​ទិញ​ជា​លក្ខណៈ​គ្រួសារ​ផង​ដែរ ។ ទន្ទឹម​និង​នេះ​អង្គ​ការ​នេះ​ក៏​មាន​បញ្ហា​ប្រឈម​ពិបាក​ក្នុង​ការ​ប្រកួត​ប ្រជែង​ជា​មួយ​ផលិត​ផល​បរទេស​ជា​ពិសេស​​វៀត​ណាម ថៃ​ ចិន ដោយ​កា​រចំណាយ​ខ្ពស់​លើ​ការ​ប្រតិបត្តិការ​ ភាព​បែក​ខ្ញែក​នៃ​ការ​ផ្គត់​ផ្គង​ពុំ​ទាន់​គ្រប់​មុខ​ដែល​​អាច​ឆ្លើយ​តប​តា ម​តម្រូវ​ការ​ទីផ្សារចំណែក​​ឯ​គុណ​ភាព​ផលិត​នៅ​មាន​កំរិត​ ហើយ​បន្លែ​មាន​ការ​ខូច​ខាត​ និង​សល់ មាន​បរិមាណ​ខ្ពស់​ជា​ពិសេស​ដោយ​សារ​ បញ្ហា​បំរែ​បំរួលបំរួលអាកាស​ធាតុ​​សី​តុណ្ហភាព​ឡើង​ខ្ពស់​ និង​មាន​ភ្លៀង​​ខ្លាំង ។ យោង​តាម​បទ​សម្ភាសន៍​ថ្ងៃ​ទី ៨ មិថុនា ឆ្នាំ ២០១១ របស់​វិទ្យុ RFI ជា​មួយ​លោក​ ពេជ្រ ចាន់ វិស្វករ​អនុបណ្ឌិត​ផ្នែក​​ម្ហូប​អាហារនៃ​សាកល​វិទ្យាល័យក្រុង​ប៊ែក​ឡាំង​ប្ រទេស​អាល្លឺម៉ង់បានថ្លែង​ថា អសុវត្ថិភាព​ចំណី​អា​ហារ​​បាន​បង្ក​ឡើង​ដោយ​កត្តា​ចំ​បង​ ៣ គឺ៖ - ជីវៈហានិ​ភ័យ : គឺ​សំដៅ​ទៅ​លើ​ពពួក​ប្រភេទ​ ​បាក់តេរី មី​ក្រុប ឬ​វីរុស ​ដែល​មាន​ក្នុង​ចំ​ណី​អាហារ ឧទាហរណ៍​ ដូច​ជា​ E-coli, h1n1, h5n1 ។ - ​គី​មី​ហា​និភ័យ : គឺ​សំដៅ​ទៅ​លើ​​ប្រភេទ​ហានិភ័យ​ដែល​បង្ក​ឡើង​ដោយ​ បញ្ហា​​កាក​សំ​ណល់​នៃ​ថ្នាំ​សម្លាប់​សត្វ​ល្អិត សារ​ធាតុ​គី​មី​បន្ថែម​ក្នុង​ចំ​ណី​អា​ហារ ជាតិ​ពុល​កើត​ដោយ​ធម្មជាតិ​ ។ ម្យ៉ាង​វិញ​ទៀត​ចំ​ពោះ​​ប្រទេស​កម្ពុជា យោង​តាមប្រសាសន៍​របស់​បណ្ឌិត Yang saing koma នាយក​នៃ​មជ្ឍមណ្ឌលកម្ពុជា​សម្រាប់​ការ​អភិវឌ្ឍន៍ និង​សិក្សា​ក្នុង​វិស័យ​កសិកម្មថា “ប្រ​ជា​កសិករ​ខ្មែរ​ បាននិង​កំពុង​ប្រើ​ប្រាស់​ជី​គី​មីក្នុងការ​ដាំ​ស្រូវ បន្លែ និង​ផ្លែ​ឈើ ក្នុង​គោល​​ដៅ​ដើម្បី​ទទួល​បាន​ទិន្នផល​ខ្ពស់ ។ កត្តា​នេះ​បាន​នាំ​ឲ្យ​មាន​ផល​ប៉ះ​ពាល់មិនតែ​ចំ​ពោះ​អ្នក​បរិភោ​គប៉ុណ្ណោះ​ ​ទេ ថែមទាំង​​នាំ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ផង​ដែរធ្ងន់​ធ្ងរទៅដល់​សុខ​ភាព​​អ្នក​ដែ ល​ប្រើ​ប្រាស់​សារ​ធាតុ​គី​មី​នោះ ដូច​ជា​ជំងី​គ្រួស​ក្នុង​តម្រង់​នោម ជំ​ងឺទាក់​ទង​និង​ប្រព័ន្ធ​សរសៃរ​ប្រសាទ ជំ​ងីទឹក​នោម​ផ្អែម ។ល។ លើក​ពីនេះទៀត សារ​ធាតុ​គីមី​​ក្នុង​ចំ​ណី​អាហារ​នាំ​​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​ផ្នែក​សុខ ​ភាពយូរ​អង្វែង និង​កាត់​បន្ថយអត្រា​រំពឹង​រស់​របស់​ប្រជា​ជន​ ។ - រូ​បវ័ន្ត​ហានិភ័យ : ទាក់ទង​និង​ការផលិត និង​ដំណាក់​កាល​វ៉ិចខ្ចប់​​ចំ​ណីអាហារ​ ដែល​គ្មាន​សុវត្ថិ​​ភាព​ដូច​ជា​ការបន្សល់ទុកនូវកំទេចដែក ថ្ម ឈើ ​កែវ​ និងសារធាតុ​នៅ​​​ក្នុង​កំ​ប៉ុងឬ​ថង់ផ្លាស្ទិច​ដែល​បាន​ច្រក​លាយ​លំ​និង​ចំណ ី​​អាហារ​ក្នុង​ពេល​ផលិត ​។ បញ្ហា​នេះ​អាច​បណ្តាល​ឲ្យ​មាន​ផល​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​នៅ​ពេល​យើង​បរិ ភោគ​វា​ វា​អាច​ធ្វើ​ឲ្យ​យើង​របួស​ ឬ​ត្រូវ​ធ្វើ​ការ​វះ​កាត់​ជាដើម​ ។ II. កង្វះ​ចំ​ណី​អាហារ ​ យោង​តាម​ស្ថិត​ប្រ​ជា​ជន​ក្នុង​ពិ​ភពលោក​ទាំង​មូល​ដែល​កំពុង​ប្រឈម​មុខ​និង ​​គ្រោះ​​អត់​​ឃ្លាន​ របស់​​​អង្គការ​FAO ក្នុង​​ឆ្នាំ ១៩៦៩ ដល់ ១៩៧១ មាន​ទាំង​អស់ ៨៧៨ លាន​នាក់ បាន​ប្រឈម​មុខ​និង​គ្រោះ​អត់​ឃ្លាន ។ គ្រោះ​អត់​ឃ្លាន​នៅ​លើ​ពិភពលោកនា​ពេល​បច្ចុប្បន្ន បាន​ផ្តល់ផល​ប៉ះ​ពាល់​មនុស្ស​ប្រមាណ​ជា​ ១ពាន់លាន​នាក់​និង​មាន​ទំហំ​គួរ​ឲ្យព្រួយ​បារម្ភ​ខ្លាំង​ណាស់​ នៅ​ក្នុង​ប្រទេស​ចំនួន​ជិត​ ៣០​ ភាគ​ច្រើន​នៅ​ទ្វីប​អាហ្វ្រិក​និង​អាស៊ី​ ដោយ​​ហេតុ​មក​ពី​ភាព​ក្រី​ក្រ​ ​ អធិករណ៍​និង​អស្ថិរភាព​នយោបាយ​ ​ ។ គោលដៅ​កំណត់​នៅ​ឆ្នាំ ១៩៩០​ កាត់​បន្ថយ​ឲ្យ​បាន​ពាក់​កណ្តាល​ចំនួន​​អ្នក​រង​គ្រោះ​អត់ឃ្លាន​ចាប់​ពី​​ឥ ឡូវនេះទៅទល់​ឆ្នាំ ២០១៥​ ពុំងាយ​នឹង​បំពេញ​បានទេ​ ។​ ស្របតាម​សន្ទស្សន៍​ប្រចាំឆ្នាំ​នៃ​គ្រោះ​អត់​ឃ្លាន​នៅ​លើ​ពិភពលោក​ចុះ​ផ្សា យ ​ដោយ​វិទ្យា​ស្ថាន​អន្តរជាតិ​ខាង​ស្រាវ​ជ្រាវ​អំពី​នយោបាយ​អាហារូបត្ថម្ភ​ ហៅកាត់​ថា ​IFPRI ​ដែល​មាន​ទីស្នាក់​ការ​​នៅ​ទីក្រុង​វ៉ាស៊ីនតោនបាន​ថ្លែងថា ៖ “​សន្ទស្សន៍​ដែល​​វាស់វែងគ្រោះ​​អត់ឃ្លាន​នៅលើ​ពិភពលោក​នៅ​តែ​ឋិត​នៅ​កម្រិ ត​ដ៏​ធ្ងន់ធ្ងរ​” ។​ សន្ទស្សន៍​រួមមាន​បញ្ចូល​កត្តាបី​គឺ​ ទីមួយ​ ចំនួន​បណ្តាជន​ហូប​មិន​គ្រប់​គ្រាន់​ ទីពីរ​ ទម្ងន់​មិន​គ្រប់គ្រាន់​របស់​កុមារ​ ​ និង​ទីបី​ អត្រា​មរណប្រមាណ​របស់​កុមារ ។​ “​ការដែល​កុមារ​ឆាប់មាន​គ្រោះ​អត់ឃ្លាន​ហូប​មិន​គ្រប់គ្រាន់​ធ្វើ​ឲ្យ​ភាព​ ក្រីក្រ​មាន​បន្ត​ពី​ស្រករ​ទៅស្រករ​មួយ​ទៀត​” ។ នៅ ​២៥ ប្រទេស​ដែល​ស្ថានភាព​នៃ​គ្រោះ​អត់ឃ្លាន​គួរឲ្យ​ព្រួយ​បារម្ភ​ខ្លាំង​ ​គឺ​ប្រទេស​នេប៉ាល់​ តង់ហ្សានី​ កម្ពុជា​ ស៊ូដង់​ ហ្ស៊ីមបាបវ៉េ​ បៀគីណាហ្វាសូ​ តូហ្គោ​ ហ្គីណេ-ប៊ីសាវ​រ្វ៉ាន់ដា​ ហ្ស៊ីប៊ូទី​ ម៉ូហ្សមប៊ីក​ ឥណ្ឌា​ បង់ក្លាដេស​ លីបេរីយ៉ា​ ហ្សមប៊ី​ ទីម័រ​ខាងកើត​ នីហ្សេ​ អង់ហ្គោឡា​ យ៉េមេន​ សាធារណរដ្ឋ​សង់ត្រាហ្វ្រិកែន​ ម៉ាដាហ្កាស្ការ​ កូម័រ​ ហាអ៊ីទី​ ស្យែរ៉ាលេអូន​ និង​អេទីយ៉ូពី ។ ខាង​ក្រោម​នេះ គឺ​ជា​យ៉ា​ក្រាប​នៃ​ប្រជា​ពល​រដ្ឋ​ដែល​ប្រឈម​មុខ​និង​គ្រោះ​អត់​ឃ្លាន​ក្នុ ង​ឆ្នាំ ២០១០ ដល់ ២០១១ ។ Where do the hungry live? សុវត្ថិ​​ភាពចំ​ណី​អាហារ​បាន​បង្កផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​ប្រទេស​កំ​ព ុង​អភិវឌ្ឍន៍, ប្រទេស​ក្រី​ក្រ និង ប្រទេស​​​​ដែល​ប្រឈម​មុខ​និង​គ្រោះ​ធម្ម​ជាតិ ។ ដោយ​ឡែក​នៅ​ប្រទេស​កម្ពុជាក្នុង​ឆ្នាំ ២០០៥​ ដល់ ២០០៧ ប្រជា​ពល​រដ្ឋ​ដែល​ប្រឈម​មុខ​និង​គ្រោះ​អត់​ឃ្លាន មាន ៣ លាន​នាក់ ។ ១. មូល​ហេតុ​ វិ​បត្តិ​ចំ​ណី​អាហារ​ក្នុង​ពិ​ភពលោកដែល​កើត​ឡើង​ក្នុងកំឡុង​ឆ្នាំ ២០០៧-២០០៨ គឺ​ជា​កំឡុង​ពេល​ដែល​ធ្វើ​ឲ្យ​តម្លៃចំណី​អាហារ​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ ខ្លាំង រហូត​ធ្វើ​ឲ្យ​មាន​អស្ថេរភាព​ក្នុង​វិស័យ​នយោបាយ​ និង​សេដ្ឋកិច្ច​ និង​រួម​ទាំង​បង្ក​ឲ្យ​មាន​ភាព​វឹក​វរ​ទាំងក្នុង​បណ្តាល​ប្រទេស​ក្រី​ក្រ​ និង​ប្រទេស​អ្នក​មាន​ ។ មូល​ហេតុ​គោល​នៃ​តំលៃ​ចំណី​អាហារ​ដែល​ឡើង​ថ្លៃ​​នៅ​ទូទាំង​ពិភព​លោក​នៅ​តែ​ ជា​បញ្ហា​ដែលនៅ​ប្រកែក​ និង​វែក​ញែក​គ្នាមិនដាច់​នៅ​ឡើយ​ ។ មូល​​​ហេតុ​ដំបូង​ដែល​ធ្វើ​ឲ្យ​តំលៃ​ឡើង​ថ្លៃ​ខ្លាំ​ង​នៅ​ក្នុង​ចុង​ឆ្នាំ​ ២០០៦ គឺ​បណ្តាល​មក​ពី​ភាព​រាំង​ស្ងួត​នៅ​បណ្តាល​ប្រទេស​អ្នក​ផលិត​ធញ្ញជាតិ​​និង ​តំលៃ​ប្រេង​សាំង​ឡើង​ថ្លៃ​ ដែល​វា​ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​តំលៃ​ជី​ឡើង​ថ្លៃ​ ថ្លៃ​ដឹក​ជញ្ជូន​ចំណី​អាហារ​ និង​ឧស្សា​ហ​កម្ម​កសិកម្ម​ ។ យោងតាម វ៉ិប​សាយ របស់​វិគិ​ភី​ឌៀរ បាន​ធ្វើ​ការ​វាយ​តម្លៃ​ និង​កំណត់​បញ្ហា​គោល​នៃ​វិបត្តិកង្វះ​បញ្ហា​ទៅ​លើ​មូល​ហេតុ​គោល ៣ រួម​មានៈ កំណើន​ប្រជាជនក្នុង​ពិភពលោក ការងាក​មក​ប្រើ​ថាម​ពល​ជីវៈឥន្ទនៈ និង​ការ​ផ្លាស់​ប្តូរអាកាសធាតុ​ ។ ១.១. កំ​ណើន​ប្រជា​ជន​ក្នុង​ពិ​ភព​លោក មាន​ការ​យល់​ច្រ​ឡំ​ពី​មជ្ឍដ្ឋាន​ទូ​ទៅ​ថា កង្វះ​ចំ​ណី​អាហារ​នា​ពេល​បច្ចុប្បន្ន គឺ​បណ្តាល​មក​ពិ​កំណើន​ប្រជា​ជន​កើន​ឡើងមិន​ឈប់​ឈរ ។ បើទោះ​បី​ជាអ្នក​វិ​ភាគ​ភាគ​ច្រើនបាន​ធ្វើ​ការ​វាយ​តម្លៃ និង​សន្មត់ថា កំ​ណើន​ប្រជា​ជន​ក្នុង​ពិ​ភប​លោក​ មិន​មែន​ជា​កត្តាចំ​បង​នៃ​វិបត្តិ​កង្វះ​អាហារ​ក្តី ។ តែ​បើ​យោ​ងតាម​ការ​ព្យាករណ៍ដោយអង្គការ​សហា​ប្រជា​ជាតិអំ​ពីកំ​ណើន​របស់​ប្រ ជា​ពល​រដ្ឋក្នុង​ពិភព​លោក​នា​ពេល​អនាគត ក៏អាច​ក្លាយ​ជា​បញ្ហា​មួយ​ដ៏​ធំ​ផង​ដែរ បើ​សិន​ជា​គេ​នៅ​មិន​ទាន់​ និង​មិន​ចាប់​ផ្តើម​ចាត់​វិធាន​ការ​ទប់​ស្តាត់​ពី​ពេល​នេះ​ទៅ ។ There will be billions more mouths to feed by 2050, making an increased demand for food a long-term trend ១.២. ការ​ងាក​មក​ប្រើ​ថាម​ពល​ជីវៈ​ឥន្ធនៈ ការ​ប្រើ​ប្រាស់ថាម​ពល​នុយ​ក្លេ​អ៊ែបើ​ទោះ​បី​ជា​មាន​ផល​ចំ​នេញ​យ៉ាង​ច្រើន ​ក្រាស់​ក្រែល​ក្តី តែ​បើ​ធៀប​និង​មហន្ថរាយ​ដែល​និង​ប្រឈម​វិញ​ គឺ​មិន​អាច​គណនា​បាន បូក​ផ្សំ​និង​តម្លៃ​ប្រសាំង​ដែល​ជា​ប្រភព​ថាម​ពល​ចំ​បង​ដែល​​ឡើង​ថ្លៃ​មិន​ ស្រាក​ស្រាន​ផង​នោះ ធ្វើ​ឲ្យ​បណ្តា​ប្រទេស​មួយ​ចំ​នួន​ងាក​មក​ប្រើ​ប្រាស់​ថាម​ពល​ជី​វៈ​ជំ​នួស វិញ​ម្តង ។ ការ​ងាក​មក​ប្រើ​ថាម​ពល​ជីវៈឥន្ធនៈ​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង ​ដែល​ជា​មូល​ហេតុ​មួយ​ធ្វើ​ឲ្យ​តំលៃ​ធញ្ញ​ជាតិ​​ក្នុង​​ទី​ផ្សារ​កើន​ឡើង​ជ ា​ពិសេស​ពោត​ដែល​គេ​ប្រើ​ដើម្បី​ផលិត​​ថាមពល​ជីវៈ​ ។ ធញ្ញជាតិ​ដែល​គេ​ប្រើ​ក្នុង​ការ​ផលិត​ថាម​​​ពល​ជីវៈ​មាន​ប្រមាណ​ជាង​ ១០០​ លាន​តោន​ក្នុង​មួយ​ឆ្នាំ​ ដែល​យោង​ទៅ​តាម​ស្ថិតិ​ការ​ផលិត​ធញ្ញជាតិ​ទូទាំង​ពិភព​លោក​ក្នុង​ឆ្នាំ ២០០៦ ​មាន​ត្រឹម​តែ ​២ពាន់​លាន​តោន ​ប៉ុណ្ណោះ ។ ដោយ​សារ​តែ​តម្រូវការ​ធញ្ញជាតិ​ក្នុង​ការ​ផលិត​ថាម​ពល​ជីវៈ​ឥន្ធនៈកើនឡើង ធ្វើ​ឲ្យ​ប្រជា​កសិករ​កាន់​តែ​ជម្រុញ​កត្តា​ផលិត​ដំ​ណាំ​កសិកម្ម​ដែល​អំ​ណោ ​យ​ផល​ក្នុង​ការ​បំលែង​​ជា​​ថាម​ពល​​ជី​វៈឥន្ធនៈក្នុង​មួយឆ្នាំៗកាន់​តែ​ច្ រើន​ឡើងជា​លំ​ដាប់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ធន​ធាន និង​ផ្ទៃ​ដី​សម្រាប់ផលិត​អា​ហារ​ត្រូវ​បាន​កាត់​បន្ថយ វា​ជា​កត្តា​មួយ​ផ្សេង​ទៀត​ដែល​នាំ​ឲ្យ​វិបត្តិ​កង្វះ​អាហារ​កាន់​តែ​ធំ​ឡើ ងមួយ​កម្រិត​ទៀត ជា​ពិសេស​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍ និង​ប្រទេស​មិន​ទាន់​អភិវឌ្ឍន៍ ដែល​សេដ្ឋ​កិច្ច​គ្រួ​សារ​ក្នុង​ការ​ទិញ​ដូរ​ចំ​ណីអាហារ​​នៅ​មាន​កម្រិត​នៅ ឡើយ ។ បច្ចុប្បន្ន វិបត្តិនេះបាន​បង្ហា​ញ​ឲ្យ​ឃើញភាព​ខុស​គ្នា​កាន់​តែ​ខ្លាំង​ឡើង​រវាង​ប្រទេ សអ្នក​មាន និង​ប្រទេស​អ្នកក្រ ឧទាហរណ៍ជាក់​ស្តែងដូ​ចជា ការ​ចាក់​សាំង​រថយន្ត​មួយ​គ្រឿង ដែល​ប្រើ​ប្រាស់​ថាម​ពល​ជីវៈឥន្ធនៈ បាន​ប្រើ​ប្រាស់​ពោត​ដែល​​ជា​អា​ហារ​គោល​របស់​អាហ្រិក ស្មើ​និង​បរិមាណ​ពោតដែល​ជន​ជាតិ​អាហ្រិក​បរិភោគ​មួយ​ឆ្នាំ ។ គិត​ត្រឹម​ចុង​ឆ្នាំ ២០០៧ បម្រើ​បម្រាស់​ពោត​ក្នុង​ការផលិត​ថាម​ពល​ជីវៈការ​ការកើន​ឡើង នៅ​ពេល​នោះ​ដែល​ ការ​គៀប​តម្លៃពោត​របស់​ឈ្មូញ​កណ្តាល បាន​ធ្វើ​ឲ្យ​តម្លៃ​ពោត​កើន​ឡើង​ខ្ពស់​ជា​លំ​ដាប់ ជា​ហេតុនាំ​ឲ្យ​ទំ​និញ​ និង​ផលិត​ផល​ជំ​នួស​ផ្សេងៗ​ទៀត​ឡើង​ថ្លៃ​ផង​ដែរ ដែល​ចាប់ផ្តើមដោយ ស្រូវ​សាលី និង​សណ្តែក​សៀង បន្ទាប់​មក​ទៀតគឺ​អង្ករ ប្រេង​​សណ្តែក និង​ប្រេង​ឆាផ្សេងៗទៀត ។ ១.៣. ការ​ផ្លាស់​ប្តូរ​អា​កាស​ធាតុ ការ​ផ្លាស់​ប្តូរ​អា​កាស​ធាតុ និង​វិស័យ​កសិកម្ម​បាន​មាន​ទំ​នាក់​ទំ​នង​គ្នា​យ៉ា​ង​ជិត​ស្និត ។ ជាក់​ស្តែង​ក្នុង​ពេល​ថ្មីៗ​នេះ តម្លៃ​គ្រាប់​ធញ្ញជាតិ ចំបង​បី​ប្រភេទនៅ​លើ​ពិភពលោក ៖ អង្ករ ស្រូវ​សាលី ពោត​ បាន​ឡើង​ថ្លៃ​យ៉ាង​ខ្លាំង​ ជា​ហេតុ​ធ្វើ​​ឲ្យ​ចំណី​អាហារ​ផលិត​ពី​ធញ្ញជាតិ​បី​នេះ​ក៏​ឡើង​ថ្លៃ​​ទៅ​តា ម​នោះ​ដែរ។ ជាង​នេះ​ទៅ​ទៀត តម្លៃ​នៅ​តាម​ទីផ្សារ​ កំពុង​តែ​ផ្តោត​ចក្ខុ​ទៅ​លើ​បញ្ហា​អាកាស​ធាតុ ។​ អាកាសធាតុ​មិន​អំណោយ​ផលដែល​អាច​នឹង​​ធ្វើ​ឲ្យ​តម្លៃ​ចំណីអាហារ​កាន់​តែ​ពិប ាក​ដោះស្រាយ​មួយ​កំរិត​បន្ថែម​ទៀត។ អាកាសធាតុ​ ក្តៅ​ហួត​ហែង​ខ្លាំង​មិន​ធ្លាប់​មាន​នៅ​ប្រទេស​រុស្ស៊ី គ្រោះ​ទឹក​ជំនន់​ជា​ប្រវត្តិសាស្ត្រ​នៅ​ប្រទេស​អូស្រ្តាលី និង​នៅ​អាស៊ី គ្រោះ​ធម្មជាតិ​ស្ទើរ​គ្រប់ជ្រុង​នៃ​​ពិភពលោក បាន​បង្ក​​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​លើ​ដំណាំ​កសិកម្ម ស្រូវ​ អង្ករ​ ពោត​ ដែល​ជា​វត្ថុធាតុ​ដើម​ និង​អាហារ​​ចាំ​បាច់ របស់​មនុស្ស​លោក​ ។ ជាង​នេះ​ទៅ​ទៀតក្នុង​ពេលនេះ​ចិន ដែល​ប្រទេស​ជា​ជង្រុក​ស្រូវ​សាលី​ទីមួយ​នៅ​លើ​ពិភពលោក​ កំពុង​ទទួល​រង​ភាព​រាំង​ស្ងួត ។ ភាព​រាំង​ស្ងួត​នៅ​ភាគ​ខាង​ជើង​ អាច​នឹង​​ធ្វើ​ឲ្យ​ផលិត​ផល​ស្រូវ​សាលី​ធ្លាក់​ចុះ ។ ​ បើ​តាម​ទី​ភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​ផែ្នក​ចំណី​អាហារ​ និង​កសិកម្ម ហៅកាត់​ថា​អង្គការ​ FAO ​ការ​ប្រមូល​ផល​ស្រូវ​សាលី​នៅ​ឆ្នាំ​នេះ​អាច​នឹង​មាន​កំរិត​ទាប ជាង​ឆ្នាំ​មុន និង​​អាច​បង្ក​​ឲ្យ​មាន​បញ្ហា​តម្លៃ​កាន់​តែ​​ធ្ងន់​ធ្ងរ​ ។ III. ដំ​ណោះ​ស្រាយ បញ្ហាប្រឈមចំពោះផ្នែកចំណីអាហារ គឹជាកង្វល់របស់សហគមន៍អន្ដរជាតិ ព្រមទាំង​ទាមទារ​នូវការ​យក​ចិត្ត​ទុកដាក់យ៉ាងខ្លាំងក្លាពីរដ្ឋនីមួយៗ ក្នុងការដោះស្រាយបញ្ហាខាងលើនេះ ។ ១. អន្ដរជាតិ ១.១. អង្គការ​ FAO ជារៀង​រាល់​សមាជ​ស្ដីពីចំណីអាហារពិភពលោក ត្រូវបានប្រារព្ធឡើងក្នុងទីក្រុងរ៉ូម ថ្ងៃទី១៣​ដល់​១៥ ខែ​វិច្ឆិកា ១៩៩៦ ដែលមានការចូលរួមពីអង្គការចំណី​អាហារពិភពលោក ប្រមុខរដ្ឋ ឬប្រមុខ​រដ្ឋាភិបាល​នៃបណ្ដា​រដ្ឋ​ចំនួន​​ ១៨៥ ​ប្រទេស​លើ​ពិភពលោក សហគមន៍អឺរ៉ុប និងអ្នកតំណាងមក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាលក្នុងទិសដៅ​កាត់​បន្ថយគ្រោះអត់ឃ ្លាន អាហារគ្មានសុវត្ថិ​ភាព និងអាហារ​គ្មាន​ជីវជាតិ​។ សមាជ​នេះ​មានគោលដៅ​បង្កើន​ការ​យល់​ដឹងអំពីសុវត្ថិភាពចំនីអាហារទៅដល់​អ្នក​ដ ឹកនាំ​ទាំង​ផ្នែក​សាធារណៈ និង​ផ្នែក​ឯក​ជនក្នុងការបង្កើត​ផែនការ​សកម្មភាព​ទាក់ទងទៅ​និងបញ្ហា​សន្តិសុ ខ​សុវត្ថិភាព​ និងសម្រេចអោយបាន​នូវ​កម្ម​វិធីគោលនយោបាយ​ផ្គត់ផ្គង់​ចំណី​​អាហារ​លើ​ពិភព​ល ោក ក្នុង​ឆ្នាំ​២០១៥ ​។ នៅក្នុងឆ្នាំ ២០០០ សមាជ​របស់​អង្គការ​កសិកម្ម​ពិភព​លោក​បាន​បង្កើត​កម្មវិធី "គោល​ដៅ​អភិវឌ្ឍន៍​សហស្ស​វត្ស​" ដែលអ្នកដឹកនាំ​នៅ​លើពិភពលោកប្ដេជ្ញាដើម្បីកាត់បន្ថយ​ចំនួន​អ្នក​អត់​ឃ្លាន យ៉ាងហោចណាស់ត្រឹមពាក់​កណ្ដាលនៃ​ចំនួន​អ្នក​​អត់ឃ្លានទូទាំងពិភពលោក ចាប់ពីឆ្នាំ ​១៩៩៩​ ដល់ ២០១៥។ Posted Mongkol Nguon at 2:42 AM Email This BlogThis! Share to Twitter Share to Facebook « Newer Post Older Post » Home Comment about my Post [i.gif] [n.gif] [empty.gif] [l.gif] [o.gif] [v.gif] [e.gif] [empty.gif] [f.gif] [o.gif] [r.gif] [empty.gif] [p.gif] [e.gif] [a.gif] [c.gif] [e.gif] [empty.gif] [i.gif] [empty.gif] [n.gif] [e.gif] [e.gif] [d.gif] [empty.gif] [empty.gif] [h.gif] [u.gif] [m.gif] [a.gif] [n.gif] [empty.gif] [r.gif] [i.gif] [g.gif] [h.gif] [t.gif] About Me My Photo Mongkol Nguon I study law but i also like IT so now I'm trying to created this blog for my second skill. In my real life I'm just a poor man who living in a poor country and a poor family. I like to work with social. ជួយ​​សង្គម​​​ឲ្យ​​មាន​​ការ​​រីក​​ចំរើន​គឺ​​ជា​​កាតព្វ​កិច្ច​​របស ់​​យុវជន​ ។ View my complete profile My Content Blog Archive * ▼ 2011 (10) + ► January (1) o ការស្ទង់មតិ ៖ ២៣%ថា​កម្ពុជា​ដើរ​ផ្លូវ​ខុស ៧៦%​ថា​ក... + ► February (2) o អំបែង​គ្រាប់​កំាភ្លើង​ថៃ​បាន​បំផ្លាញ​ប្រាសាទ​ព្រះវ... o ការ​បាញ់ផ្លោង​លើ​ប្រាសាទ​ព្រះវិហារ និង​បទ​ឧក្រិដ្ឋ... + ► April (1) o ការប៉ះទង្កិច​គ្នា​រវាង​កម្ពុជា-សៀមនៅ​ប្រាសាទ​តាមាន... + ▼ August (2) o សន្តិសុខ និងសុវត្ថិភាព​ចំណីអាហារ o មេរៀន​នីតិមូល​បត្រ​សង្ខេប​ដោយ​លោក ងួន មង្គល + ► September (1) o សកម្ម​ភាព​ផ្សេង​ៗ​របស់​និស្សិត​ក្រុម​ P4B1 (2007-2... + ► October (3) o សៀវភៅដែលចោទខៀវ សំផន o ភាពមិនស៊ីសង្វាក់នៃជំនឿលើព្រះពុទ្ធសាសនានិងបញ្ហា​ក្ន... o Steve Jobs បិតា​បង្កើត​Iphone Ipod Ipad ស្លាប់​ក្ន... Popular Posts * សកម្ម​ភាព​ផ្សេង​ៗ​របស់​និស្សិត​ក្រុម​ P4B1 (2007-2011) សកម្ម​ភាព​ជារួម​មុន​នឹង​ចូល​រៀន (P4B1)​ ការ​ធ្វើបទ​បង្ហាញ​អំធពីមេរៀន​មុខ​ងារ​សាធារណៈ​អាស៊ាន (ដោយ​លោក ហោ ប៊ុនលី ) ការធ្វើ​បទបង្ហាញ​រ... * មេរៀន​នីតិមូល​បត្រ​សង្ខេប​ដោយ​លោក ងួន មង្គល នីតិមូល​បត្រ - ទី​ផ្សារ​មូល​បត្រ ​គឺ​ជា​ទីផ្សា​រ​ ឬ​ជា​កន្លែង​ជួញ​ដូរ​មូល​បត្រ​ ឬ​ជា​ប្រព័ន្ធ​សំរាប់​ផ្តល់​មធ្យោបាយ​នៃ​ការ​ធ្វើ​សំ... * សន្តិសុខ និងសុវត្ថិភាព​ចំណីអាហារ ស្ថាន​ភាព​ប្រឈមផ្នែក​ចំ​ណី​អាហារ រៀបរៀងដោយៈ ងួន មង្គល, ញាណ ណារិទ្ធិ, ក.សៀង ផល្លែន, ក.លឹម សុខលីន បញ្ហា​ប្រឈម​ច... * ការ​បាញ់ផ្លោង​លើ​ប្រាសាទ​ព្រះវិហារ និង​បទ​ឧក្រិដ្ឋ​សង្រ្គាម ប្រាសាទ​ព្រះវិហារ​ កំពុង​ប្រឈមមុខ​នឹង​គ្រោះថ្នាក់ ក្នុងពេល​ភាពតានតឹងផ្នែក​យោធា​រវាង​កម្ពុជា​និង​ថៃ​កំពុង​មាន​កម្រិត​ខ ្ពស់ ©AFP ... * ភាពមិនស៊ីសង្វាក់នៃជំនឿលើព្រះពុទ្ធសាសនានិងបញ្ហា​ក្នុង​សង្គម​កម្ពុជា​ ដកស្រង់ចេញពីវិទ្យុបារាំងអន្តរជាតិ (RFI) ពុធ 28 កញ្ញា 2011 ព្រះសង្ឃពុទ្ធសាសន... * ការស្ទង់មតិ ៖ ២៣%ថា​កម្ពុជា​ដើរ​ផ្លូវ​ខុស ៧៦%​ថា​កម្ពុជា​ដើរ​ផ្លូវ​ត្រូវ © សុវណ្ណារ៉ា ដោយ លាង ដឺលុច ក្នុង​ចំណោមអ្នក​ដែល​ត្រូវ​បាន​សម្ភាសន៍​ចំនួន​២០០០​នាក់ មា... * អំបែង​គ្រាប់​កំាភ្លើង​ថៃ​បាន​បំផ្លាញ​ប្រាសាទ​ព្រះវិហារ​យ៉ាង​ដំណំ © សុវណ្ណារ៉ា ដោយ អ៊ឹម ណាវិន ជញ្ជាំង​ប្រាសាទ​ព្រះវិហារ​កាន់ស្លែ រាប់​រយ​ឆ្នាំ​មាន​ពណ៌​... * ការប៉ះទង្កិច​គ្នា​រវាង​កម្ពុជា-សៀមនៅ​ប្រាសាទ​តាមាន់ និង​ប្រាសាទ​តា​ក្របី​កម្ពុជា​ យោង​តាម​ការ​ធ្វើ​សន្និសិទ្ធិ​ការ​សែត​របស់​កម្ពុជាបាន​ឲ្យ​ដឹង​ថា​ ការ​ប៉ះទង្កិច​គ្នា​នេះ​បាន​ធ្វើ​ឲ្យ​ទាហ៊ាន​កម្ពុជា​ស្លាប់​ ៦​ នាក់​ ។ រៀង​រ... * សៀវភៅដែលចោទខៀវ សំផន ដកស្រង់ចេញពីវិទ្យុបារាំងអន្តរជាតិ (RFI) សុក្រ 30 កញ្ញា 2011 សៀវភៅដែលចោទ​ខៀវ​ សំផន © តាំង​ ហ្សង់-ហ្វ្រង់ស្វ័រ ដោយ តាន់ ហ្សង់-ហ្វ្រង់ស្វ័... Slide Show Contact Skype: Mongkol.ngn Phone: 097 76 34 518 Google +: Mongkol Ngn Facebook: Mongkol Ngn Email: nguonmongkol@gmail.com Blogroll [kh.png] Phnom Penh Time Facebook Badge Mongkol Ngn [100001175335859.999.2014743154.png] Create Your Badge Copyright (c) 2010 WITH ME. Design by Wordpress Themes. Themes Lovers, Download Blogger Templates And Blogger Templates.