#RDF RSS Atom * ទំព័រ​ដើម * អំពី​ម្ចាស់​ប្លុក * កសិកម្ម * កំសាន្ត * ចំណេះធ្វើ * បូជនីយដ្ឋាន * រឿងរ៉ាវទាន់កាល * វាក្យសព្ទខ្មែរ * វិទ្យាសាស្ត្រថ្មី * អរិយធម៌ខ្មែរ Chouk Khmer November 7, 2008 អេតាណុលសែឡុយឡូសផលិតពីដើមពោត Filed under: វិទ្យាសាស្ត្រ​ថ្មី គណនា និង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ខ្សែ​បន្ទាត់​ខាង​ក្រោម បច្ចុប្បន្ន​នេះ នៅ​ភូមិភាគ​កណ្ដាល​ខាង​លិច​នៃ​សហរដ្ឋអាមេរិច ដើម​ពោត (ដែលកាត់​ប្រមូល​យក​ផ្លែ​រួច) ​ជា​សំណល់​ដំណាំ​​ពី ១០០ ទៅ ១៥០ លាន​តោន ​ត្រូវ​បាន​ទុក​ចោល​នៅ​ក្នុង​ទីវាល​​ដើម្បី​ការពារ​សំណឹក និង​ដើម្បី​ផ្ដល់​សារធាតុ​ចិញ្ចឹម​មក​ឲ្យ​ដី​វិញ ។ ឥឡូវ​នេះ ដើម​ពោត​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ថា ​អាច​ជា​ប្រភព​នៃ​សែឡុយឡូស​សម្រាប់​ផលិត​​ជីវឥន្ធនៈ ។ ប៉ុន្តែ​ តម្លៃ និង​ផល​កម្រៃ​នៃ​ការ​ច្រូតកាត់​​ប្រមូល​ដើម​ពោត​ត្រូវ​តែ​យក​មក​គិត​ពិចារណ ា ។ លោក Doug Karlen ជា​ធរណីវិទូ​ធ្វើការ​នៅ​មន្ទីរ​ពិសោធន៍​ជាតិ​​ការ​រៀប​ចំ​ដី (ភ្ជួរ​រាស់) ​​នៃ​សេវាកម្ម​ស្រាវជ្រាវ​កសិកម្ម (ARS) នៅ​ក្រុង Ames រដ្ឋ Iowa បាន​មាន​ប្រសាសន៍​ថា “សំណល់​ពោត​​មិន​មែន​គ្រាន់​តែ​​ជា​សំរាម​ទេ យើង​ត្រូវ​ស្វែង​រក​វិធី​ដើម្បី​អភិវឌ្ឍន៍​ការ​អនុវត្ត​នៅ​ទីកន្លែង​ជាក់លា ក់​មួយ​សម្រាប់​គ្រប់គ្រង​ការ​កាត់​យក​ចេញ​​​នូវ​ដើមពោត ដែល​មិន​មែន​ជា​វិធី​សាស្ត្រ Big-box ចំពោះការ​គ្រប់​គ្រង​ដី ។ ជាមួយនឹង​វិធី​សាស្ត្រ​ត្រឹមត្រូវ ដើម​ពោត​អាច​មាន​គុណ​ប្រយោជន៍​ជីវថាមពល​ដល់​អ្នក​ប្រើប្រាស់ និង​ផលិតករ​ជាតិ​អាមេរិច” ។ លោក​ Karlen ជា​​ប្រធាន​ក្រុម​ស្រាវជ្រាវ​នៃ​អង្គភាព​ស្រាវជ្រាវ​គុណភាព​ដី និង​ទឹក ។ ក្រុម​របស់​លោក គឺ​ជា​ផ្នែក​មួយ​នៃ​ក្រុម​ថ្នាក់​ជាតិ​ធ្វើការ​វាយ​តម្លៃ​ច្រើន​ឆ្នាំ​ពី​ត ម្លៃ និង​ផលកម្រៃ​ផ្នែក​បរិស្ថាន និង​សេដ្ឋកិច្ច ​ដែល​អាច​ទាញ​ប្រយោជន៍​ពី​ការកាត់​យក​ចេញ​នូវ​​​ដើម​ពោត​ទ្រង់ទ្រាយ​ធំ​ដើម ្បី​​ផលិត​ជា​អេតាណុល ។ គំរោង​វាយតម្លៃ​លើ​ថាមពល​កកើត​ឡើង​វិញ (REAP) នេះ កំពុង​តែ​អនុវត្ត​នៅ​ក្នុង​រដ្ឋ Alabama, Colorado, Indiana, Iowa, Minnesota, Nebraska, Oregon, Pennsylvania, និង South Dakota ។ ថ្មីៗ​នេះ លោក Karlen បាន​បញ្ចប់​ការ​ស្រាវជ្រាវ​មួយ​វគ្គ​​ពី​ឥទ្ធិពល​នៃ​ការ​អនុវត្ត​ការ​ប្រមូ លផល​ទៅ​លើ​តម្លៃ​ជីគីមី និង​គុណភាព​នៃ​ដើម​ពោត​ដែល​បាន​ប្រមូល​ផល​រួច ​សម្រាប់​ជា​វត្ថុធាតុ​ដើម​ដើម្បី​ផលិត​ជីវឥន្ធនៈ ។ ក្រុម​ស្រាវជ្រាវ​របស់​គាត់​មាន​លោក Stuart J. Birrell ជា​វិស្វករ​នៃ​សាកលវិទ្យាល័យ​រដ្ឋ Iowa លោក Corey W. Radtke អ្នក​វិទ្យាសាស្ត្រ​នៃ​មន្ទីរពិសោធន៍​ជាតិ Idaho (INL) និង លោក Wally Wilhelm រុក្ខសរីរវិទូ​នៃ ARS ។ លោក Wilhelm ធ្វើការ​នៅ​អង្គភាព​ស្រាជ្រាវ​ការ​គ្រប់គ្រង​ប្រព័ន្ធ​កសិ‑បរិស្ថាន នៅ​ក្រុង​ Lincoln រដ្ឋ Nebraska ។ អ្វីៗ​អាស្រ័យ​លើ​​របៀប​នៃ​ការ​កាត់ នៅ​ឆ្នាំ ២០០៥ ក្រុម​ស្រាវជ្រាវ​នេះ រួមទាំង​លោក Reed L. Hoskinson ជាអ្នក​វិទ្យាសាស្ត្រ​នៃ INL ដែល​បាន​ចូល​និវត្តន៍​តាំង​ពីពេល​​ស្រាវជ្រាវ​នោះ​មក បាន​ធ្វើ​ការ​ពិសោធន៍​លើ​ដំណាំ​ពោត​នៅ​ជិត​ក្រុង Ames ហើយ​បន្ទាប់​មក​បាន​ប្រមូល​ផល​ដើម​ពោត​តាម​កំពស់​ចំនួន ៤ ​​ខុសៗគ្នា ដើម្បី​វាស់​ស្ទង់​ពី​បរិមាណ និង​គុណភាព​នៃ​ដើម​ពោត​ដែល​អាច​ប្រមូល​ផល​ដោយ​ប្រើ​វិធី​សាស្ត្រ​នៃ​ការ​កា ត់​​​ផ្សេងៗ ។ អ្នក​វិទ្យាសាស្ត្រ​ធ្វើ​ឲ្យ​ប្រែប្រួល​​បរិមាណ​ជីវម៉ាស​ដែល​បាន​កាត់​​រួច ដោយ​ផ្លាស់​ប្ដូរ​ប្រភេទ និង​កំពស់​​​នៃ​​ធ្មេញ​កាត់​របស់​ម៉ាស៊ីន​ប្រមូល​ផល ។ ការ​ប្រមូផល “កាត់​ខ្ពស់” ​ ដោយ​​ប្រើ​ធ្មេញ​កាត់​ប្រភេទ Row-crop ហើយ​កាត់​ដើម​ពោត​ត្រង់​ក្រោម​ផ្លែ​បន្តិច ដូចនេះ​មាន​តែ​ផ្លែ និង​ដើម​ពោត​ផ្នែក​ខាង​លើ​ប៉ុណ្ណោះ​ដែល​ចូល​ទៅ​ក្នុង​ម៉ាស៊ីន​ប្រមូលផល ។ ការ​ប្រមូលផល “​កាត់​ធម្មតា” ដែល​ប្រើ​ធ្មេញ​កាត់​ស្ដង់ដារ​ជាមួយ​នឹង Snapping rollers បាន​បន្សល់​គល់​ពោត​ត្រឹមតែ ១៦ អ៊ីញ ។ ប៉ុន្តែ​ការ​កាត់​នេះ​មិន​បាន​បង្កើន​បរិមាណ​ជីវម៉ាស​ទេ​ដោយ​ហេតុ​ថា​ផ្នែក ​​ផ្សេងៗ​របស់​រុក្ខជាតិ​ត្រូវ​បាន​ទាញ​ចូល​តាម​កង់​រមូរ (Rollers) រួច​បញ្ចេញ​​ចោល​នៅ​លើ​ដី​វិញ ។ ការ​ប្រមូល​ផល “កាត់​ទាប” ដែល​កាត់​ប្រមូល​យក​ដើម និង​ផ្លែ​ស្ទើរតែ​ទាំង​អស់ ក៏​ប្រើ​ធ្មេញ​កាត់​ប្រភេទ Row-crop ហើយ​បន្សល់​គល់​ពោត​តែ ៤ អ៊ីញ​ ប៉ុណ្ណោះ ។ ការ​ប្រមូល​ផល​កាត់​ទាប​លើក​ទី២ ហៅថា “ការ​កាត់​ដល់​គល់” ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ប្រមូល​ផល​កាត់​ខ្ពស់ ។ ជីវម៉ាស​ដែល​ប្រមូល​បាន​ពី​ការ​កាត់​នេះ​មាន​ដើម​ពោត​ផ្នែក​ខាង​ក្រោម​ប្រវ ែង​តែ ៣០ អ៊ីញ និង​ស្លឹក​ដែល​នៅ​ជាប់​ជាមួយ​ប៉ុណ្ណោះ ។ នៅ​គ្រប់​វិធី​ទាំង​អស់ គ្រាប់​ពោត​ត្រូវ​បាន​បេះ​ចេញ​ពី​ស្នូល​មុន​ពេល​អ្នក​ស្រាវជ្រាវ​ចាប់​ផ្ដើ ម​ធ្វើ​ការ​វាយ​តម្លៃ ។ បន្ទាប់​ពី​ការ​ប្រមូល​ផល​បញ្ចប់​ទៅ អ្នក​វិទ្យាសាស្ត្រ​បាន​វាយតម្លៃ​កត្តា​មួយ​ចំនួន​ដូចជា ឥទ្ធិពល​នៃ​ការ​កាត់​យក​ចេញ​នៃ​ដើម​ពោត​ទៅ​លើ​ផលិតកម្ម​ដំណាំ​ និង​គុណភាព​ដី​នៅ​ពេល​ខាងមុខ សក្ដានុពល​នៃ​ផលិតកម្ម​អេតាណុល​ដែល​អាច​ប្រែប្រួល​ដោយ​វិធីប្រមូលផល និង​ថា​​តើ​ត្រូវ​ធ្វើ​យ៉ាងណា​ដើម្បី​ដោះ​ស្រាយ​ការប្រឈម​នានា​ផ្នែក​ស្ថាប នា​គ្រឿង​ម៉ាស៊ីន​សម្រាប់​ប្រមូលផល ។ អ្នក​ស្រាវជ្រាវ​ទាំងនោះ​បាន​រក​ឃើញថា វត្ថុធាតុ​ដើម​ដែល​កាត់​បន្ទាប់​ពី​ការ​កាត់​ខ្ពស់​មាន​បរិមាណ​ទឹក​ប្រមាណ ៦៤ % ដែល​កាត់​បន្ថយ​គុណ​​តម្លៃ​របស់​វា​ជា​វត្ថុ​ធាតុ​ដើម ។ ជីវម៉ាស​ដែល​មាន​បរិមាណ​ទឹក​ច្រើន​ទាមទារ​ឲ្យ​ចំណាយ​ច្រើន​ជាង​ជីវម៉ាស​ស្ង ួត​ក្នុង​ការ​ប្រមូលផល រក្សាទុក និង​ដឹកជញ្ជូន​ទៅ​កាន់​ទី​សម្ភារៈ​បំប្លែង​ទៅ​ជា​អេតាណុល ។ ក្រុម​ស្រាវជ្រាវ​ក៏​បាន​រក​ឃើញ​ផង​ដែរ​ថា ការ​កាត់​យក​ដើម​ពោត​ចេញ​ធ្វើ​ឲ្យ​បាត់​បង់​អាសូត រហូត​ដល់ ៤៥ ផោន ផូស្វរ ២ ទៅ ៤ ផោន និង​ប៉ូតាស្យូម ២៣ ទៅ ៣៨ ផោន ក្នុង​ផ្ទៃ​ដី ១​អែគ័រ ។ ចំពោះ​ដី​ប្រភេទ​ខ្លះ ការ​បាត់​បង់​នេះ​អាច​ធ្វើ​ឲ្យ​មាន​កង្វះខាត​សារធាតុ​ប៉ូតាស្យូម​រយៈពេល​វែ ង​ដែល​នឹង​កាត់​បន្ថយ​ផលិតភាព​ដំណាំ ប្រសិន​បើ​ពុំ​មាន​ដាក់សំណង​​ជីគីមី​ទេ ។ ប្រសិនបើ​គិត​ជា​ដុល្លា វិធីសាស្ត្រ​កាត់​ទាប អាច​ចំណាយ​ថវិកា​ចំនួនពី ២៥ ទៅ ៣០ ដុល្លា ក្នុង​១អែគ័រ អាស្រ័យ​លើ​តម្លៃ​នៃ​ជីគីមី ។ ការ​ដាក់​សំណង​សារធាតុ​របស់​ដី​ដែល​បាត់បង់​ផ្សេងទៀត​ដូចជា កាល់ស្យូម ម៉ាញ៉េស្យូម ដែក ស័ង្កសី ទង់ដែង និង​ម៉ង់កាណែស នឹង​ធ្វើ​ឲ្យ​តម្លៃ​កាន់​តែ​កើនឡើង​ថែម​ទៀត ។ ការ​គណនា​ពី​ការ​បំប្លែង​នៃ​ស្នូលពោត និង​ផ្នែក​ដទៃ​ទៀត ដើម​ពោត​ដែល​ប្រមូល​កាត់​បាន​មក​ទាំង ៤ ក្រុម ​ត្រូវ​បាន​បំប្លែង​ទៅ​ជា​ឥន្ធនៈ​​តាម​រយៈ​ការ​កែច្នៃ​ហៅថា Thermochemical Processing ។ ក្រុម​របស់​លោក Karlen បាន​វាស់​​ថាមពល​ទិន្នផល​ដែល​ទទួល​បាន ហើយ​បាន​សន្និដ្ឋាន​ថា កត្ដា​ដែល​ជម្រុញ​ឲ្យ​មាន​ប្រសិទ្ធិភាព​ក្នុង​ការ​បំប្លែង​គឺ​កម្រិត​សំណើម ​នៅ​ក្នុង​វត្ថុ​ធាតុ​ដើម ។ ក្រុម​ស្រាវជ្រាវ​ក៏​បាន​ប្រើ​វិធីសាស្ត្រ​ជ្រើស​ដើម្បី​ប៉ាន់​ប្រមាណ​ពី​ក ារ​ឆ្លើយ​តប​នៃ​ដើម​ពោត​ទាំង ៤​ក្រុម​ទៅ​នឹង​ប្រព្រឹត្តកម្ម​គីមី​បឋម ។ ប្រព្រឹត្តកម្ម​បឋម​ទាំង​នេះ​បាន​បំបែក​វត្ថុធាតុ​ដើម​មួយ​ចំនួន ដែល​ធ្វើ​ឲ្យ​ដើម​ពោត​ក្លាយ​ទៅ​ស្ករ​ងាយស្រួល​ក្នុង​ការ​បណ្ដុះ​មេ (Fermentation) ។ ពួក​គេ​រក​ឃើញ​ថា​ ការ​ប្រើ​ប្រាស់​ប្រព្រឹត្តកម្ម​បឋម​ជាធម្មតា​មួយ​ជាមួយ​ដើម​ពោត​កាត់​ខ្ពស ់​​​ផ្នែក​ខាងលើ​ផ្ដល់​លទ្ធផលនូវ​ផលិតកម្ម​​អេតាណុល​ច្រើន​ជាង​ដើម​ពោត​កាត ់​ខ្ពស់​រួច​កាត់​ត្រឹម​គល់ (កាត់​ខ្ពស់​ខាងក្រោម) ។ លទ្ធផល​ទាំង​នេះ​បង្ហាញថា​ដើម​ពោត​កាត់​ខ្ពស់ខាងលើ​មាន​តម្លៃ​​ផលិតកម្ម​ទា ប​ក្នុង​ការ​រៀប​ចំ​បំប្លែង​ទៅ​ជា​អេតាណុល ។ បន្ទាប់​ពី​ប្រព្រឹត្តកម្ម​បឋម និង​សម្រាំង​ដំណុះ​មេ ពួកគេ​បាន​រក​ឃើញ​ថា ទិន្នផល​អេតាណុល​រវាង​ការ​ប្រមូលផល​ដោយ​កាត់​កំពស់​ធម្មតា និង​កាត់​ខ្ពស់​ផ្នែក​ខាងលើ​មិន​មាន​ភាព​ខុស​គ្នា​ទេ ។ ការណ៍​នេះ​បង្ហាញ​ថា​ ការ​ប្រមូលផល​ដោយ​កាត់​កំពស់​ធម្មតា ដែល​មាន​លក្ខណៈ​ងាយស្រួល និង​ទាំង​​ល្បឿន​កាត់ បរិមាណ​ទឹក​នៅ​ក្នុង​ដើម​សម​ស្រប និង​សក្ដានុពល​តម្លៃ​កែច្នៃ​ទាប ធ្វើ​ឲ្យ​ផលិតករ​មាន​ជម្រើស​ការ​ប្រមូលផល​ដើម​ពោត​ល្អ​បំផុត​សម្រាប់​ការ​ផ លិត​ជីវឥន្ធនៈ ។ លោក Karlen មាន​ប្រសាសន៍​ថា “លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​របស់​យើង​បង្ហាញ​ថា ស្នូល​ពោត និង​ផ្នែក​ខាង​លើ​នៃ​ដើម​ពោត​មាន​លក្ខណៈ​ល្អ​បំផុត​សម្រាប់​ការ​ផលិត​អេតាណ ុល ។ ហើយ​ប្រសិន​បើ​យើង​ប្រមូលផល​យក​តែ​ផ្នែក​នេះ​នៃ​ដើម​ពោត​សម្រាប់​ការ​ផលិត​ ជីវឥន្ធនៈ យើង​អាច​រក្សា​បាន​នូវ​សំណល់​ដំណាំ​គ្រប់​គ្រាន់​នៅ​ក្នុង​ទី​វាល​សម្រាប់​ ការ​អភិរក្ស​ដី” ។ ក្រុម​ស្រាវជ្រាវ​មាន​គំរោង​បន្ត​ការ​ស្រាវជ្រាវ​របស់​ពួក​គេ​អំពី​ឥទ្ធិពល ​នៃ​កំពស់​ប្រមូល​ផល​ទៅ​លើ​គុណភាព​ដើម​ពោត ។ ពួក​គេ​នឹង​ធ្វើឲ្យ​ប្រែប្រួល​ការ​អនុវត្ត​ក្សេត្រសាស្ត្រ ដូចជា ចម្ងាយ​ដាំ បរិមាណ​នៃ​ការ​ដាក់​ជី និង​​ដាំ​ដំណាំ​គម្រប​ដែល​មាន​អាយុ​មួយ​ឆ្នាំ ឬ​ច្រើន​ឆ្នាំ ដើម្បី​វាយ​តម្លៃ​ពី​ឥទ្ធិពល​នៃ​កត្តា​ក្សេត្រសាស្ត្រ​ទាំង​នេះ​ទៅ​លើ​គុណភ ាព​ដើម​ពោត ។ ការ​សិក្សា​រយៈពេលវែង​ទាំង​​នេះ​ជួយ​គាំទ្រ​ដល់​អ្នក​ផលិត​ពោត​នៅ​ក្នុង​តំ បន់​ដែល​កំពុង​តែ​ស្វែង​រក​​ជម្រើស​សម្រាប់​ការ​អនុវត្ត​ប្រកប​ដោយ​ចេរភាព​ ដែល​ធ្វើ​ឲ្យ​ផលិតកម្ម​អតិបរមា កាត់​បន្ថយ​តម្លៃ និង​ការពារ​ធនធាន​ធម្មជាតិ ។ អត្ថបទ​ដោយ Ann Perry, ARS បកប្រែ​ និង​ផ្សព្វ​ផ្សាយ​ដោយ​មាន​ការ​អនុញ្ញាតពី USDA (Agricultural Research/Oct 2008) លោក Doug Karlen ធរណីវិទូ​ កំពុង​ពន្យល់​នាង Tanya Ferguson អ្នក​បច្ចេកទេស (មក​ជាមួយ​ដោយ​សុនខ​ជំនួយ​ផ្នែក​សោតបសាទ​របស់​នាង) អំពី​ការ​វាយ​តម្លៃ​​ដោយ​ភ្នែក​ពី​ផល​ប៉ះពាល់​​​គុណភាព​ដី​នៃ​​ការ​ប្រមូល​ សំណល់​ដំណាំ​ជា​វត្ថុធាតុ​សម្រាប់​ផលិត​ជីវថាមពល ។ ផ្នែក​ខាង​មុខ​បង្ហាញ​ពី​សញ្ញា​នៃ​សំណឹក​ដី​ធ្ងន់ធ្ងរ​ដោយសារ​​ដើម​ពោត​ ចំនួន ៩០% ត្រូវ​បាន​ប្រមូល​ផល ។ លោក Doug Karlen ធរណីវិទូ​ កំពុង​ពន្យល់​នាង Tanya Ferguson អ្នក​បច្ចេកទេស (មក​ជាមួយ​ដោយ​សុនខ​ជំនួយ​ផ្នែក​សោតបសាទ​របស់​នាង) អំពី​ការ​វាយ​តម្លៃ​​ដោយ​ភ្នែក​ពី​ផល​ប៉ះពាល់​​​គុណភាព​ដី​នៃ​​ការ​ប្រមូល​ សំណល់​ដំណាំ​ជា​វត្ថុធាតុ​សម្រាប់​ផលិត​ជីវថាមពល ។ ផ្នែក​ខាង​មុខ​បង្ហាញ​ពី​សញ្ញា​នៃ​សំណឹក​ដី​ធ្ងន់ធ្ងរ​ដោយសារ​​ដើម​ពោត​ចំន ួន ៩០% ត្រូវ​បាន​ប្រមូល​ផល ។ លោក Doug Karlen ធរណីវិទូ (ខាង​ឆ្វេង) ពិភាក្សា​អំពី​ម៉ាស៊ីន​ប្រមូលផល​ខ្នាត​ពាណិជកម្ម​កែសម្រួល​ដែល​លោក Stuart Birrell សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​រដ្ឋ Iowa បាន​​គូរ​​ប្លង់​ដើម្បី​ប្រមូល​ដើម​ពោត​ធ្វើ​ជា​វត្ថុធាតុ​ដើម​ផលិត​ ជីវថាមពល​សម្រាប់​គំរោង​សហប្រតិបត្តិការ​ស្រាវជ្រាវ REAP (គំរោង​វាយ​តម្លៃ​ថាមពល​កកើត​ឡើង​វិញ) ។ លោក Doug Karlen ធរណីវិទូ (ខាង​ឆ្វេង) ពិភាក្សា​អំពី​ម៉ាស៊ីន​ប្រមូលផល​ខ្នាត​ពាណិជកម្ម​កែសម្រួល​ដែល​លោក Stuart Birrell សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​រដ្ឋ Iowa បាន​​គូរ​​ប្លង់​ដើម្បី​ប្រមូល​ដើម​ពោត​ធ្វើ​ជា​វត្ថុធាតុ​ដើម​ផលិត​ជីវថាម ពល​សម្រាប់​គំរោង​សហប្រតិបត្តិការ​ស្រាវជ្រាវ REAP (គំរោង​វាយ​តម្លៃ​ថាមពល​កកើត​ឡើង​វិញ) ។ Comments » The URI to TrackBack this entry is: http://choukhmer.blogsome.com/2008/11/07/ethanol-from-corn/trackback/ No comments yet. RSS feed for comments on this post. Leave a comment Line and paragraph breaks automatic, e-mail address never displayed, HTML allowed:
____________________________ Name ____________________________ E-mail ____________________________ URI Your Comment ____________________________________________________________ ____________________________________________________________ ____________________________________________________________ ____________________________________________________________ ____________________ [captcha-img.php?captcha_secret=5232&captcha_creation_time=13260157 55&captcha_expiry_time=1326016955&captcha_generator=86819200138 222271&site=blogsome] Anti-spam measure: please retype the above text into the box provided. Say It! * ទំព័រដើម * ឈូកខ្មែរ​សោតទស្សន៍ * Categories: + កសិកម្ម + កំសាន្ត + ឃ្លាំង​គំនិត + ចំណេះ​ធ្វើ + បូជនីយដ្ឋាន + ប្រវត្តិ​ជន​សំខាន់ + ប្រវត្តិសាស្ត្រ + រឿងរ៉ាវ​ទាន់​កាល + វាក្យ​សព្ទ​ខ្មែរ + វិទ្យាសាស្ត្រ​ថ្មី + អរិយធម៌​ខ្មែរ * Choukhmer: + login + register * Search: _______________ search * Archives: + December 2011 + September 2011 + August 2011 + July 2011 + May 2011 + April 2011 + March 2011 + February 2011 + December 2010 + November 2010 + October 2010 + September 2010 + August 2010 + July 2010 + June 2010 + May 2010 + April 2010 + March 2010 + February 2010 + January 2010 + December 2009 + November 2009 + October 2009 + September 2009 + August 2009 + July 2009 + June 2009 + May 2009 + April 2009 + March 2009 + February 2009 + January 2009 + December 2008 + November 2008 + October 2008 + September 2008 + August 2008 + July 2008 + June 2008 + May 2008 + April 2008 + June 2007 * CAPTION: November 2008 M T W T F S S « Oct Dec » 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 * Popular Posts This Month + សុភាសិត​ខ...: 110 + ប្រវត្ដិស...: 72 + ឧបករណ៍​ភ្...: 64 + អំពី​ការ​...: 60 + វេយ្យាករណ...: 54 + រឿងនិទាន​...: 52 + ការគ្រប់គ...: 51 + យុគដើម​នគ...: 42 + អេតាណុលសែ...: 40 + ឥន្ធនៈនៅព...: 39 + កោះសន្តិភ...: 38 + About me: 36 + ការ​គ្រប់...: 30 + ព្រះពុទ្ធ...: 29 + លក្ខណៈ​​រ...: 28 + ប្រពលវប្ប...: 26 + ព្រះថោង​...: 25 * Most Recent Posts + ជូនពរ... + ញឹក​ព... + ចិត្ត... + សម្គា... + ស្វែង... + អត្ថន... + បិណ្ឌ... + ចង់​ច... + សម្គា... + ស្វែង... + អំពី​... + ជីវិត... + ជំទាស... + ឃើញ​ឈ... + ងើយ​ស... + សម្គា... + ស្វែង... + ដើម​ក... + វត្ត​... + ឃើញ​ខ... * Links: + បណ្ដាញ​ព័ត៌មាន​វប្បធម៌​ខ្មែរ + កំណត់​ហេតុ​សុភ័ក្ត្រ + ប្រាសាទ​ព្រះវិហារ + សេវាស្រាវជ្រាវកសិកម្ម + ក្រសួង​កសិកម្ម + វិ. ​ស្រាវជ្រាវ​កសិកម្ម​កម្ពុជា + ខេត្ត​ឧត្ដរមានជ័យ + មេឌៀ​ខេ​អេច + ខេត្ត​បន្ទាយមានជ័យ + តូប​សៀវ​ភៅ + ធនធាន​រ៉ែ​នៅ​កម្ពុជា + និមល + ការ​សិក្សា​សម្រាប់​ខ្មែរ + វិទ្យាល័យ​មង្គលបូរី + ទីផ្សារ​កសិកម្ម + ស្ថានីយ៍​បុរាណ​ខ្មែរ + បណ្ដាញ​គ្រឿង​យន្តកសិកម្ម​ + ខែ​ខ្មែរ​​តាម​ចន្ទគតិ + វិទ្យុ​ព្រះពុទ្ធសាសនា + កម្ពុជា​ឆ្លាតវៃ + បណ្ដុំទំព័រ​ខ្មែរ + ព្រះធម៌​សម្រាប់​ខ្មែរ + វិទ្យាល័យ​មង្គលបូរី + ទស្សនាចរ​បេតិកភណ្ឌ​ពិភពលោក Counter Powered by RedCounter [?r=28cdd&t=m] free counters [ChoukKhmer.jpg] follow Chouk Khmer on Facebook [EMBED] follow Choukhmer at http://twitter.com [EMBED] follow Trapy at http://twitter.com សំពះ​របៀប​ខ្មែរ [1Lady-stand-friends.jpg] [2Lady-stand-elder.jpg] [3Lady-stand-parents.jpg] [4Lady-stand-King.jpg] [5Lady-stand-worship.jpg] [Lady-sitonlegs1.jpg] [Laday-sitonlegs2.jpg] [Lady-sitonlegs3.jpg] [Man-sitonknees1.jpg] [Man-sitonknees2.jpg] [Man-sitonknees3.jpg] [Man-sitonlegs1.jpg] [Man-sitonlegs2.jpg] [Man-sitonlegs3.jpg] ប្រភពៈ The Prey Nokor News សិល្បៈ​បុរាណ​ខ្មែរ [TraditionalMusic1.jpg] ឧបករណ៍​ភ្លេង​ប្រពៃណី​ខ្មែរ [Bakong.jpg] ឯកសារ​ប្រវត្តិសាស្ត្រ​ខ្មែរ អក្សរសាស្ត្រ​ខ្មែរ [Equivalentletters.jpg] ព្យញ្ជនៈ​ឡាតាំង​​ត្រូវ​នឹង​​ខ្មែរ [Worldatlas.jpg] ឈ្មោះប្រទេសនិងរាជធានី/រដ្ឋធានី [MapofCambodia.jpg] បញ្ជី​រាយឈ្មោះ​ភូមិ​ឃុំ​ស្រុក​ខេត្ត [Dictionary.jpg] វេយ្យាករណ៍​ខ្មែរ [Wordfamily.jpg] បរិវាស័ព្ទ​​ខ្មែរ [Proverb.jpg] សុភាសិត​​​ខ្មែរ ឯកសារ​កសិកម្ម [BiologicalOrganism.jpg] វគ្គីករណ៍វិទ្យា Taxonomy [Ricephysical1.jpg] លក្ខណៈ​រូបសាស្ត្រ​នៃ​​ដំណាំ​ស្រូវ [RiceBookinCambodia.jpg] ដំណាំ​ស្រូវ​នៅ​កម្ពុជា [Ricediseases.jpg] បញ្ហា​នានា​អំពី​ដំណាំ​ស្រូវ [LandLevelling.jpg] ការ​កៀរ​ពង្រាប​ដី​ស្រែ [07112008994.jpg] ត្រាក់ទ័រ MTZ [5Prahoc4.jpg] វិធី​ធ្វើ​ប្រហុក ត្រីងៀត ប្រហិតត្រី យល់ដឹង​ពី​អ្នកជិតខាង [Cambodia.jpg] អំពី​ប្រទេស​កម្ពុជា [Thailand.png] អំពី​ប្រទេស​ថៃ [Laos.png] អំពី​ប្រទេស​ឡាវ [Vietnam.png] អំពី​ប្រទេស​វៀតណាម Get free blog up and running in minutes with Blogsome Theme designed by Helga Cleve