ព័ត៌មានថ្មីៗប្រចាំថ្ងៃ

ទីភ្នាក់ងារជំនួយ Oxfam ថាតម្លៃស្បៀងនឹងកើនឡើងទ្វេដង

ព័ត៌មានថ្មីៗ 15:06:35, 1 June 2011

This element requires Adobe Flash Player 9.0.115 (or higher). We've detected that you don't have the player or your player is out of date. You can download & update your player at www.adobe.com.

ទីភ្នាក់ងារជំនួយ Oxfam និយាយថា តម្លៃនៃស្បៀងអាហារនឹងកើនឡើងទ្វេដងនៅក្នុង
អំឡុងពេល២០ឆ្នាំ ខាងមុខនេះ ប្រសិនបើបណ្ដាមេដឹកនាំពិភពលោក មិននាំគ្នា ចាត់ វិធានការធ្វើកំណែទម្រង់ប្រព័ន្ធស្បៀងអាហារពិភពលោកទេនោះ។

អង្គការ Oxfam និយាយថា ចំនួនប្រជាជនពិភពលោកនឹងកើនឡើង៩ពាន់លាននាក់
នៅឆ្នាំ២០៥០ ប៉ុន្ដែផលិតផលកសិកម្មបានធ្លាក់ចុះពាក់កណ្ដាលតាំងពីទសវត្សរ៍១៩៩០។

បើតាមការស្រាវជ្រាវរបស់ទីភ្នាក់ងារជំនួយមួយនេះបានឲ្យដឹងថា ពលរដ្ឋក្រីក្របំផុតនៅ
ក្នុងពិភពលោក ចំណាយប្រាក់ដល់ទៅ៨០% នៃប្រាក់ចំណូលរបស់គេលើម្ហូបអាហារ។ ពលរដ្ឋហ្វ៊ីលីពីនចំណាយប្រាក់ចំណូលរបស់គេ ៤ដងច្រើនជាងពលរដ្ឋនៅអង់គ្លេស
សម្រាប់អាហារ។

អង្គការ Oxfam និយាយថា គោលនយោបាយរបស់អឺរ៉ុប និងសហរដ្ឋអាម៉េរិកក្នុងការ យកដំណាំពោតដើម្បីធ្វើជីវឥន្ធនៈ បង្កឲ្យមានជាបញ្ហាបន្ថែមទៀត។

លោកស្រី Barbara Stocking ប្រធានអង្គការនេះ និយាយថា ពិភពលោកទំាងមូលត្រូវ
តែ ឈប់ដើរទាំងសុបិន្ដក្នុងការដោះស្រាវគ្រោះមហន្ដរាយបរិស្ថានតទៅទៀត តែត្រូវបែរ មកធ្វើឲ្យបានកាន់តែច្រើនថែមទៀតក្នុងការប្រយុទ្ធនឹងការឡើងកម្ដៅពិភពលោក និងការ ឆ្លៀតឱកាសយកប្រាក់ចំណេញខ្ពស់លើផ្នែកស្បៀងអាហារ។ ក្រៅពីនេះ ក៏ត្រូវផ្ដល់
ជំនួយឲ្យបានច្រើន ថែមទៀតដល់បណ្ដាកសិដ្ឋានតូចៗចំនួន៥០០លានកសិដ្ឋាន
ទូទាំងពិភពលោក៕

(ប្រែសម្រួលដោយ ឃុន អាឡិច)

Tags: , , , ,

ការផ្ដល់មតិយោបល់

ឈ្មោះលោកអ្នក:

អាសយដ្ឋានអ៊ីមែល:

ការផ្ដល់មតិយោបល់: