ព័ត៌មានថ្មីៗប្រចាំថ្ងៃ

អ.ស.ប ព្រមានថាពិភពលោកនឹងខ្វះទឹកប្រើប្រាស់នៅឆ្នាំ២០៣០

ព័ត៌មានថ្មីៗ 13:03:50, 13 March 2009

 

អង្គការសហប្រជាជាតិ និយាយថា ជិតពាក់កណ្ដាលនៃមនុស្សនៅ
លើពិភពលោកនេះ នឹងរស់នៅក្នុងតំបន់ដែលខ្វះខាតទឹកយ៉ាងខ្លាំង
នៅត្រឹមឆ្នាំ២០៣០។

របាយការណ៍រួមគ្នាមួយដែលបានរៀបចំឡើងដោយ ទីភ្នាក់ងារប្រមាណ
២០ របស់អង្គការសហប្រជាជាតិ បានរកឃើញថា បញ្ហាកំណើនប្រជា
ជន ការប្រែប្រួលអាកាសធាតុ តម្លៃនៃជីវភាពរស់នៅកើនខ្ពស់ឡើង
ហើយនិងការកើនឡើងនៃការផលិតជីវឥន្ធនៈ គឺកំពុងតែគំរាមកំហែង
ដល់ប្រភពឧបត្ថម្ភទឹកសម្រាប់ប្រើប្រាស់។

អង្គការសហប្រជាជាតិ ព្រមានថា ប្រសិនបើមិនមានការផ្លាស់ប្ដូរគោល
នយោបាយអំពីទឹកទេ នោះនឹងមានការកើនឡើងនូវគ្រោះមហន្តរាយ
នានា ដែលទាក់ទងនឹងទឹក ការខូចខាតបរិស្ថាន និងជម្លោះដែលជះ
ផលប៉ះពាល់ទៅលើមនុស្សរាប់លាននាក់៕

(ប្រែសម្រួលដោយ យុទ្ធ ឈាង)

Tags:

ការផ្ដល់មតិយោបល់

ឈ្មោះលោកអ្នក:

អាសយដ្ឋានអ៊ីមែល:

ការផ្ដល់មតិយោបល់: