ការ​ចំរាញ់​​​ប្រេង​ពី​រុក្ខជាតិ​បាត​សមុទ្រ​ធ្វើ​ជា​​ប្រេងឥន្ធនៈ​សំរាប់​យន្តហោះ

14.តុលា.2010

អ្នក​ស្រាវ​ជ្រាវ​​បាន​សង្ឃឹម​ថា ការ​ចំរាញ់​​យក​​ពី​រុក្ខជាតិ​បាត​សមុទ្រ​​នឹង​អាច​ធ្វើ​ទៅ​បាន​ ក្នុង​​កំឡុង​ពេល​៤ឆ្នាំ​ខាង​មុខ​នេះ​។ ឧស្សាហ​កម្ម​ធំៗ​រួម​មាន​ក្រុមហ៊ុន​អាកាស​ចរណ៍ ប្រ៊ីតធីស អ៊ែរវ៉េស៍ (British Airways) និង​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ អ៊ែរបឹស (Airbus) គាំទ្រ​គំរោងការ​មួយ​នៅ​សាកល​វិទ្យាល័យ គ្រែនហ្វីល (Cranfield University) របស់​ចក្រ​ភព​អង់គ្លេស ក្នុង​ការ​រិះរក​មធ្យោបាយប្រមូល​រុក្ខជាតិ​បាត​សមុទ្រ​​ទាំង​នោះ​​មក​​ធ្វើ​ ​ជា​​ប្រេង​ឥន្ធនៈ​សម្រាប់​​យន្តហោះ​។

គំរោងការ​នេះ​ បាន​ចាប់​ផ្តើម​ដំណើរ​ការ​ក្រោយ​ពេល​សន្និសីទឋ​រៀងរាល់​បីឆ្នាំ​ម្តង​ ដែល​ចូលរួម​ដោយ​ប្រតិភូ​ ១៥០០នាក់​ ដែល​មកពី​រដ្ឋាភិបាល និង​ឧស្សា​ហកម្ម​​ អាកាស​ចរណ៍​ ដែល​ត្រូវ​បាន​បញ្ចប់​នៅ​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១០ ​កន្លង​ទៅ​ថ្មីៗ​។ គំរោងការ​នេះ​ មាន​ទិសដៅ​បំពេញ​តម្រូវ​ការ​ប្រេង​ឥន្ធនៈ​​សម្រាប់​ការ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​អោយ​បាន​ គ្រប់គ្រាន់​រហូតដល់​ឆ្នាំ ២០៥០​។

អ្នក​ស្រាវ​ជ្រាវ​បង្ហាញ​អោយ​ដឹង​ដែរ​ថា ការ​ចំរាញ់​ប្រេង​ពី​រុក្ខជាតិ​បាត​សមុទ្រ​ប្រសើរ​ជាង ការ​ចំរាញ់​ប្រេង​ពី​​ជីវៈម៉ាស់​ផ្សេងៗ​ទៀត​ ដោយសា​វា​មិន​ប៉ះ​​ពាល់​ដល់​ផ្ទៃដី​សំរាប់​ផលិត​​អាហារ​។ លោក​សាស្ត្រាចារ្យ ហ្វៀហ្កាល ប្រិននែន (Feargal Brennan) នៃ​សាកល​វិទ្យា​ល័យ គ្រែនហ្វីល បាន​ជឿជាក់ថា រុក្ខជាតិ​បាត​សមុទ្រ​អាច​ផលិត​ជា​ប្រេង​ឥន្ធនៈ​ក្នុង​ទ្រង់​ទ្រាយធំ​បាន ​ក្នុង​កំឡុង​ពេល ​៤ឆ្នាំ​ខាង​មុខ​នេះ​។ លោក​សាស្ត្រាចារ្យ​បាន​បន្ត​ទៀត​ថា "គុណ​សម្បត្តិ​ដ៏​អស្ចារ្យ​នោះ​គឺ​យើង​អាច​ប្រមូល​ផល​រុក្ខជាតិ​បាត​សមុទ្រ​ ​រៀង​រាល់​ ៧ ទៅ១២ថ្ងៃម្តង ដូច្នេះ​យើង​អាច​ប្រមូល​ផល​ពី៣០​ទៅ៥០ដង​ក្នុង​មួយ​ឆ្នាំ ។ បញ្ហា​ដ៏​ប្រសើរ​បំផុត​នោះ គឺ​ការ​ចំរាញ់​​ប្រេង​ពី​ជីវម៉ាស់នេះ ដើម្បី​យក​ទៅ​ប្រើ​ប្រាស់ ​វា​មិន​មាន​ផល​ប៉ះ​ពាល់​អ្វី​ ដល់​បរិស្ថាន​ឡើយ" ៕

មុយខេង

 

COMMENT_MESSAGE

​មតិយោបល់
សូមបញ្ចូលពាក្យពីរនៅខាងក្រោមមុននឹងចុចបញ្ជូន​