ភ្នំពេញ ប៉ុស្តិ៍ | The Phnom Penh Post

You must have the Adobe Flash Player installed to view this player.

Sunday, Jan 08th

Last update02:42:01 AM GMT

  •  
  •  
  •  
Headlines:

ជីវឥន្ធនៈ​ ធ្វើ​ឲ្យ​ប្រេង​ដូង​ឡើង​ថ្លៃ

សិង្ហបុរីៈ តម្លៃ​ប្រេង​ដូង​ក្នុង​កិច្ចសន្យា​ទិញ​លក់​នា​ពេល​អនាគត ឡើង​ថ្លៃ​ដោយ​សារ​មាន​ការ​​រំពឹង​ថា ភាព​ចលាចល​នៅ​តំបន់​មជ្ឈិម​បូព៌ា អាច​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​នានា​បង្កើន​ការ​ប្រើ​ប្រាស់​ជីវឥន្ធនៈ​ ដើម្បី​ជួយ​ការ​ពារ​ប្រទេស​របស់​ខ្លួន​ឲ្យ​ផុត​ពី​​ការ​អាក់​ខាន​ផ្គត់​ ផ្គង់​ប្រេង​ឆៅ​ដែល​អាច​កើត​មាន​នា​ពេល​ខាង​មុខ​។

តម្លៃ​ប្រេង​ដូង​សម្រាប់​ចែក​ចាយ​នៅ​ខែ​មិថុនា បាន​កើន​ឡើង​ ១,៤​ភាគ​រយ​ ដល់៣ ៣០៥​រីង​ហ្គីត ​(១ ០៩២​ដុល្លារ​) ​ក្នុង​មួយ​តោននៅ​ផ្សារ​ហ៊ុន​ម៉ាឡេស៊ី  និង​មាន​តម្លៃ ​៣ ២៧០​រីង​ហ្គីត​ក្នុង​មួយ​តោន​នៅ​ម៉ោង​ ១២ និង​៣​នាទី​ល្ងាច​នៅ​ទី​ក្រុង​គូឡា​ឡាំ​ពួ។

កម្លាំង​ឧទ្ទាម​លីប៊ី បាន​កើន​ឡើង​នៅ​ភាគ​ខាង​លិច​ទៅ​កាន់​ទី​ក្រុង​ Sirte ដែល​កំពុង​កាន់​កាប់​កំពង់​ផែ​ប្រេង​ Ras Lanuf បន្ទាប់​ពី​យន្ត​ហោះ​ចម្បាំង​របស់​សម្ព័ន្ធ​មិត្ត​ បាន​បំផ្លាញ​រថគ្រោះ​និង​កាំ​ភ្លើង​ធំ​របស់​ក្រុម​ស្ម័គ្រ​ស្មោះ​នឹង​ មេ​ដឹក​នាំ​លីប៊ី​។ ទិន្នផល​ប្រេង​របស់​លីប៊ី បាន​ធ្លាក់​ចុះ​ ខណៈ​ជម្លោះ​រវាង​រដ្ឋាភិបាល​លីប៊ី និង​ពួក​ឧទ្ទាម​ បាន​បង្ខំ​ឲ្យ​ក្រុម​ហ៊ុន​ជា​ច្រើន​រួម​មាន​ក្រុម​ហ៊ុន Total SA ​ផ្អាក​ប្រតិបត្តិការ​របស់​ខ្លួន​។

លោក Carey Wong អ្នក​វិភាគ​ប្រចាំ​ក្រុម​ហ៊ុន OCBC Invest Research Pte បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ពី​ប្រទេស​សិង្ហបុរី​កាល​ពី​ម្សិល​មិញ​ថា​៖​ «​មាន​ឱកាស​ល្អ​មួយ​ដែល​ជីវ​ម៉ាស៊ូត​ នឹង​ឡើង​ថ្លៃ​ម្តង​ទៀត​ ហើយ​រដ្ឋាភិបាល​ប្រទេស​នានា ប្រហែល​ជា​មាន​បំណង​ចាប់​ផ្តើម​ប្រើ​ប្រាស់​ជីវម៉ាស៊ូត​»។

អ្នក​អង្កេត​ទី​ផ្សារ​ប្រចាំ​ក្រុម​ហ៊ុន Intertek បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មីនា​ថា​ ការនាំ​ចេញ​ប្រេង​ដូង​របស់​ម៉ាឡេស៊ី បាន​ធ្លាក់​ចុះ​៣,៧​ភាគ​រយ​ក្នុង​រយៈ​ពេល​២៥​ថ្ងៃ​ក្នុង​ខែ​មីនា ដល់​៩៣៧ ៥៩១​តោន​ពី​កម្រិត ៩៧៣ ៤៤១​តោន​ក្នុង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ខែ​កុម្ភៈ​ ហើយ​បើ​​ធៀប​នឹង​ការ​ព្យាករ​របស់​ក្រុម​ហ៊ុន Societe Generale de Surveillance ​គឺ​ធ្លាក់​ចុះ​ ០,៣​ភាគ​រយ​ក្នុង​រយៈ​ពេល​ដូច​គ្នា​។

តម្លៃ​ប្រេង​ដូង​ក្នុង​កិច្ច​សន្យា​ទិញ​លក់​នា​ពេល​អនាគត​នា​នា បាន​ធ្លាក់​ចុះ​០,៣​ភាគ​រយ​ រហូត​ដល់ ៣ ២៥២​រីងហ្គីត​កាល​ពី​ព្រឹក​ម្សិល​មិញ ដោយ​សារ​មាន​ក្តី​បារម្ភ​ថា តម្រូវ​ការ​ប្រេង​ដូង ដែល​គេ​ប្រើ​ប្រាស់​ក្នុង​ការ​ចម្អិន​អាហារ​ អាច​បន្ត​ធ្លាក់​ចុះ។ លោក Ker Chung Yang អ្នក​វិភាគ​ប្រចាំ​ក្រុម​ហ៊ុន Phillip Futures Pte បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ពី​​សិង្ហបុរី​ថា៖​ «​យើង​គិត​ថា​តម្រូវ​ការ​ប្រេង​ដូង​ មាន​កម្រិត​ទាបជា​ងមុន​»៕

យោង​តាម​ក្រុម​ប្រឹក្សា​ប្រេង​ដូង​របស់​ប្រទេស​ម៉ាឡេស៊ី បាន​ឲ្យ​ដឹង​ថា ទិន្នផល​ និង​ស្តុក​ប្រេង​ដូង​ក្នុ​ង​ប្រទេស​ម៉ាឡេស៊ី កើន​ឡើង​កាល​ពី​ខែ​កុម្ភៈ ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន ខណៈ​លក្ខខណ្ឌ​អាកាស​ធាតុ​មិន​ល្អ បាន​ធូរ​ស្រាល ហើយ​ការ​នាំ​ចេញ បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​ក្នុង​រយៈ​ពេល៣​ឆ្នាំ។ ក្រុម​ប្រឹក្សាបាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា​ថា ស្តុក​ប្រេង​ជា​អាហារ​នេះ បាន​កើន​ឡើង ៤,២​ភាគ​រយ ដល់​ចំនួន ១,៤៨​លាន​តោន កាល​ពី​ខែ​កុម្ភៈ រី​ឯ​ការ​នាំ​ចេញ​បាន​ធ្លាក់​ចុះ ៨,៥​ភាគ​រយ នៅ​ត្រឹម ១,១១​លាន​តោន ដែល​ជា​កម្រិត​ទាប​បំផុត​ចាប់​ពី​ខែ​កុម្ភៈ ឆ្នាំ​២០០៨។

ម៉ាឡេស៊ី ជា​ប្រទេស​នាំ​ចេញ​ប្រេង​ដូង​ដ៏​ធំ​មួយ​ក្នុង​ពិភព​លោក ដោយ​មាន​ចំនួន ១៦១០​០០០០​តោន​ក្នុង​ឆ្នាំ​២០១០៕ BP



Trackback(0)

TrackBack URI for this entry

Comments (0)


Show/hide comments

Write comment

This content has been locked. You can no longer post any comments.

busy