ភ្នំពេញ ប៉ុស្តិ៍ | The Phnom Penh Post

You must have the Adobe Flash Player installed to view this player.

Sunday, Jan 08th

Last update02:42:01 AM GMT

  •  
  •  
  •  
Headlines:

រោង​ចក្រ​ផលិត​អេតាណុល នឹង​ដំណើរ​ការ​វិញ​នៅ​ខែ​៧

ភ្នំពេញៈ រោង​ចក្រ​ផលិត​ជីវ​ឥន្ធនៈ​លើ​ក​ដំបូង​នៅ​កម្ពុជា​ នៅ​តែ​ពន្យារ​ពេល​បើក​ដំណើរ​ការ​របស់​ខ្លួន​រហូត​ដល់​ខែ​កក្កដា​ ខណៈ​​ដែល​ដំឡូង​មី​ស្ងួត​នៅ​តែ​មាន​តម្លៃ​ខ្ពស់​។

លោក​ គីម ​ជុង​ហូ​ ប្រធាន​រដ្ឋាភិបាល​នៅ ​រោង​ចក្រ ​MH​ Bio-​Energy ​Cambodia​ បាន​និយាយ​ថា​៖ «​នៅ​ខណៈ​ពេល​នេះ​យើង​ពុំ​មាន​គម្រោង​បើក​រោង​ចក្រ​វិញ​នៅ​ឡើយ​ទេ​ ប៉ុន្តែ​យើង​សង្ឃឹម​ថា​ នឹង​ចាប់​ផ្តើម​ឡើង​​វិញ​នៅ​ខែ​កក្កដា​​ឆ្នាំ​នេះ​»​។

រោង​ចក្រ​ជីវ​ឥន្ធនៈ​ដែល​មាន​ទី​តាំង​​ស្ថិត​នៅ​ក្នុង​ខេត្ត​កណ្តាល​ ហើយ​​គ្រប់​គ្រង​ដោយ​កូរ៉េ​ខាង​ត្បូង​​នេះ​ បាន​ប្រើ​ប្រាស់​ដំឡូង​មី​ដើម្បី​​ផលិត​អេតា​ណុល​សម្រាប់​នាំ​ចេញ​ទៅ​ អឺរ៉ុប​។ ​រោង​ចក្រ​នេះ​បាន​បើក​ដំណើរ​ការ​ដំបូង​នៅ​ឆ្នាំ​២០០៨​ ដែល​មាន​ទុន​ដំបូង​៣០​លាន​ដុល្លារ​។

នៅ​ឆ្នាំ​២០០៩​ រោង​ចក្រ​នេះ​បាន​​នាំ​ចេញ​​អេតា​ណុល​ចំនួន​២៩ ​៤០៦​តោន​ទៅ​ទី​ផ្សារ​អឺរ៉ុប។​ តែ​​ទោះ​យ៉ាង​ណា​រោង​ចក្រ​នេះ​បាន​បិទ​ទ្វារ​តាំង​ពី​ខែ​ឧសភា​ ឆ្នាំ​២០១០ ​ដោយ​សារ​តែ​ការ​កើន​ឡើង​តម្លៃ​ដំឡូង​មី។

ក្រុម​ហ៊ុន​នេះ បាន​ទិញ​ដី​៨​ពាន់​ហិកតា​ដើម្បី​ដាំ​ដំឡូង​មី ក្នុង​បំណង​បញ្ចប់​ការ​ទិញ​ដំឡូង​ពី​ទីផ្សារ ​ប៉ុន្តែ​មក​ដល់​ពេល​នេះ​ដាំ​តែ​១៧០០​ហិក​តា​ប៉ុណ្ណោះ​។

លោក ​គីម​ ជុង​ហូ បាន​និយាយ​ថា​៖ «វា​មិន​គ្រប់​គ្រាន់​សម្រាប់​ការ​ផលិត​របស់​យើង​ឡើយ យើង​ត្រូវ​ការ​ដំា​ដំឡូង​ឲ្យ​បាន​៦​ពាន់​ហិកតា​ដើម្បី​គាំទ្រ​ដល់ការ​ផលិត ​របស់​យើង​នៅ​ឆ្នាំ​នេះ»។

រោង​ចក្រ​នេះ​ត្រូវ​ការ​ដំឡូង​មី​១​ម៉ឺន​តោន​ក្នុង​មួយ​​ខែ​ៗ​ដើម្បី​ផលិត​​ អេតា​ណុល​ ដែល​ជា​បរិមាណ​មួយ​ដែល​គេ​អាច​យក​ទៅ​លាយ​ជា​មួយ​ប្រេង​។​ ដំឡូង​មី​ស្ងួត​បច្ចុប្បន្ន​មាន​តម្លៃ​២៤០​ដុល្លារ​ក្នុង​មួយ​តោន​ គឺបាន​កើន​ឡើង​ពី​១៧០ ទៅ​១៨០​ដុល្លារ​ក្នុង​មួយ​តោន។

កសិករ​ដាំ​ដំឡូង​មី ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ ​ ចក​ ភោក ​បាន​និយាយ​ថា ​តម្លៃ​ដំឡូង​មី​ប្រែប្រួល​ទៅ​តាម​តម្រូវ​ការ​ ដែល​ភាគ​ច្រើន​ពី​ប្រទេស​ថៃ ​និង​វៀត​ណាម​។ ​ស្ត្រី​ជា​កសិករ​រូប​នេះ​បន្ត​ថា ​បច្ចុប្បន្ន​គាត់​លក់​បាន​៩៣​ដុល្លារ​ក្នុង​មួយ​តោន​ កើន​ពី​៤៥​ដុល្លារ​ពី​ឆ្នាំ​ទៅ​។

ចក​ ភោក​បន្ថែម​ថា​៖ ​ «​ខ្ញុំ​សង្ឃឹម ​ថា​នឹង​មាន​ទីផ្សារ​ថ្មី​នៅ​ចិន ​យើង​កំពុង​សម្លឹង​ទៅ​ការ​នាំ​ចេញ​ទៅ​ចិន​ឆាប់​ៗ​នេះ»។

ខែ​មុន ​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន ​សែន ​បាន​ថ្លែង​ថា ​កិច្ច​ព្រម​ព្រៀង​​ស្តី​ពី​ការ​នាំចេញ​ដំឡូង​មី​ពី​កម្ពុជា​ទៅ​ចិន​ ត្រូវ​បាន​ចុះ​ហត្ថ​លេខា​ក្នុង​អំឡុង​ពេល​ដំណើរ​ទស្សន​កិច្ច​​ប្រាំ​ថ្ងៃ​ របស់​លោក​នៅ​ប្រទេស​ចិន៕



Trackback(0)

TrackBack URI for this entry

Comments (0)


Show/hide comments

Write comment

This content has been locked. You can no longer post any comments.

busy