ភ្នំពេញ ប៉ុស្តិ៍ | The Phnom Penh Post

You must have the Adobe Flash Player installed to view this player.

Sunday, Jan 08th

Last update02:42:01 AM GMT

  •  
  •  
  •  
Headlines:

ប្រទេស​ថៃ នឹង​បង្កើន​ការ​ផលិត​ជីវ​ឥន្ធនៈ​នៅ​ឆ្នាំ​២០១១ ខណៈ​ដែល​តម្លៃ​ប្រេង​សាំង​ក្នុង​ទីផ្សារ​សកល​លោក​នៅ​តែ​បន្ត​ឡើង​ថ្លៃ

បាងកកៈ ការ​អភិវឌ្ឍ​ប្រេង​ឥន្ធនៈ​ជំនួស (ឥន្ធនៈ​ដែល​មិន​ផលិត​ចេញ​ពី​សាំង) នៅ​ក្នុង​ប្រទេស​ថៃ កំពុងតែ​កើន​ឡើង​ក្នុង​ឆ្នាំ​២០១១ ខណៈ​តម្លៃ​ប្រេង​នៅ​សកល​លោក​នៅ​តែ​ឡើង​ថ្លៃ ហើយ​ប្រទេស​នេះ បាន​តាំង​ចិត្ត​ចំពោះ​ការ​សន្សំ​ថាម​ពល​និង​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ ឥន្ធនៈ​ផូស៊ីល។

ទោះ​ជា​ការ​ផ្គត់​ផ្គង់​ប្រេង​ដូង​មិន​មាន​គ្រប់​គ្រាន់​ក្តី ក៏​រដ្ឋា​ភិបាល​ទំនង​ជា​ដំណើរ​ការ​​ទៅ​មុខ​ជា​មួយ​នឹង​ផែន​ការ​នា​នា ដើម្បី​ជំនួស​ជីវឌីសែល B3 ជា​មួយ​នឹង B5​នៅ​ត្រឹម​ពាក់​កណ្តាល​ឆ្នាំ​នេះ។

ជីវៈ​ឌីសែល B5 ដែល​មាន​ជីវឥន្ធនៈ​ប្រេង​ដូង ៥​ភាគ​រយ ត្រូវ​បាន​ក្លាយ​ជា​គោល​ដៅ​សម្រាប់​ការ​អភិវឌ្ឍ ប៉ុន្តែ​កង្វះ​ខាត​ប្រេង​ដូង​ថ្មី​ៗ​នេះ បាន​បណ្តាល​ឲ្យ​ក្រុម​មន្ត្រី​ពន្យារ​ពេល​អនុវត្ត។

យោង​តាម​លោក Peeraphol Sakarin អគ្គ​នាយក​នៃ​នាយក​ដ្ឋាន​អាជីវកម្ម​ថាម​ពល បាន​ឲ្យ​ដឹង​ថា កំណើន​តម្លៃ​ប្រេង​ឥន្ធនៈ​អេតាណុល​យ៉ាង​ឆាប់​រហ័ស ដូច​ជា​ឥន្ធនៈ​ល្បាយ​ឧស្ម័ន​ និង​អេទីល​អាល់កុល​(gasohol) ប្រភេទ E20 និង E85 ក៏​ត្រូវ​បាន​រំពឹង​ថា​នឹង​កើត​មាន​ឡើង​​ផង​ដែរ។

លោក បាន​ព្យាករ​ថា​នឹង​មាន​កំណើន​ការ​ប្រើ​ប្រាស់​ឧស្ម័ន​ធម្មជាតិ (CNG) និង​ល្បាយ​ឧស្ម័ន​អ៊ីដ្រូកាបូន (LPG) ក្នុង​វិស័យ​ដឹក​ជញ្ជូន ខណៈ​តម្លៃ​ប្រេង​សកល អាច​កើន​ឡើង​ដល់ ១០០​ដុល្លារ​ក្នុង​​មួយ​ធុង​នៅ​ឆ្នាំ​ក្រោយ​ពី​តម្លៃ​ជា​មធ្យម ៧០​ដុល្លារ​ក្នុង​ឆ្នាំ​២០១០។

រដ្ឋ​មន្រ្តី​ក្រសួង​ថាម​ពល លោក Wannarat Channukul បាន​ថ្លែង​ថា ផែន​ការ​មេ​ស្តី​ពី​ថាមពល​កកើត​ឡើង​វិញ​សម្រាប់​ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០៣០ នឹង​កំណត់​ពី​ទិស​ដៅ​ច្បាស់​លាស់​សម្រាប់​ការ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន ​ផ្ទះ​កញ្ចក់​ក្នុង​រយៈ​ពេល​ពីរ​ទសវត្សរ៍។

ផែន​ការ​នេះ ស្នើ​ឲ្យ​មាន​ការ​បង្កើត​ថាម​ពល​កកើត​ឡើង​វិញ​ដូច​ជា ជីវៈ​ម៉ាស់ ជីវៈ​ឧស្ម័ន​ជីវ​ឥន្ធនៈ ​ថាម​ពល​ពន្លឺ​ព្រះ​អាទិត្យ ថាម​ពល​ទទួល​បាន​ពី​ខ្សល់ និង​ឧស្ម័ន CNG ដល់ ២០,៤​ភាគ​រយ​នៃ​ការ​ប្រើ​ប្រាស់​ថាម​ពល​របស់​ប្រទេស​ថៃ​នៅ​ត្រឹម​ឆ្នាំ​២០៣០ ធៀប​នឹង​កម្រិត ៦​ភាគ​រយ​នា​ពេល​បច្ចុប្បន្ន។

ក្រសួង​ថាម​ពល បាន​ព្យាករ​ថា ការ​ប្រើ​ប្រាស់​ឧស្ម័ន LPG នៅ​ឆ្នាំ​នេះ នឹង​កើន​ ១៧,៨​ភាគ​រយ គឺ​ដល់​ចំនួន ៧,១​លាន​តោន​ធៀប​នឹង​ចំនួន ៥,៩​លាន​តោន​កាល​ពី​ឆ្នាំ​២០១០ ហើយ​ឧស្ម័ន CNG ក្នុង​វិស័យ​ដឹក​ជញ្ជូន នឹង​ងើប​ឡើង ៣០,៦​ភាគ​រយ ដល់ ៦ ៤០០​តោន​ក្នុង​មួយ​ថ្ងៃ ធៀប​នឹង​ចំនួន ៤ ៩០០​តោន​ ចំណែក​ឯ​អេតាណុល​វិញ កើន​ឡើង ៤​ភាគ​រយ ដល់ ១,២៨​លាន​លីត្រ​ក្នុង​មួយ​ថ្ងៃ​ធៀប​នឹង​ចំនួន ១,២៣​លាន​លីត្រ។

ដោយ​ឡែក​សម្រាប់​ជីវៈ​ឌីសែលវិញ​ នឹង​មាន​ការ​ស្ទុះ​ងើបរហូតដល់​ទៅ​១០​ភាគ​រយ គឺ​ដល់​ចំនួន ១,៩​លាន​លីត្រ​ក្នុង​មួយ​ថ្ងៃ​បើ​ប្រៀប​ធៀប​ទៅ​នឹង​ចំនួន​១,៧២​លាន​លីត្រ​ដែល​គេ​ផលិត​បាន​កាល​ពី​ឆ្នាំ​២០១០៕KC



Trackback(0)

TrackBack URI for this entry

Comments (0)


Show/hide comments

Write comment

This content has been locked. You can no longer post any comments.

busy