កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




ប្រេង​ឆា​ប្រើ​រួច​អាច​យក​ទៅ​ធ្វើ​ជា​ប្រេង​ឥន្ធនៈ​ដ៏​ល្អ​បំផុត
ដោយ ឡូរ៉ង់ ឡឺហ្គូអង់វិច   
Convertir en PDF បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
០៨-០៥-២០០៨
Cambodge - Phnom Penh - Biodiesiel Cambodia - biocarburants © John Vink / Magnum
ភ្នំពេញ ថ្ងៃទី ៥ ឧសភា ២០០៨ លោកដាវីដ ហ៊្វូ និងលោកដាវីដ គ្រែនជើ ផលិតករប្រេងម៉ាស៊ូតជីវៈ
«ផលិតនៅកម្ពុជា» ដែលចម្រាញ់ចេញពីប្រេងឆាដែលគេប្រើប្រាស់រួច
 © John Vink / Magnum
 
អ្នករស់នៅ​ទីក្រុង​​ភ្នំពេញ​ដែល​តែង​តែ​ជួប​ប្រទះ​បញ្ហា​កក​ស្ទះ​ចរាចរណ៍​ជា​ប្រចាំ ​នឹងមាន​ភាព​រីករាយ​ប្រសិន​​បើ​ថ្ងៃ​មួយ​​ពួកគេ​អាច​ធុំ​ក្លិន​ឈ្ងុយដូច​ដំលូង​បារាំង​ចៀន​ភាយ​ជុំ​វិញ​ខ្លួន​ពួកគេ។​ ​ក្លិន​នេះ​គឺចេញមក​ពី​យានយន្ត​​ប្រើ​ប្រេង​​ឥន្ធនៈ​​​ប្រភេទថ្មី​ម្យ៉ាង។ នោះ​គឺ​ប្រេងម៉ាស៊ូតជីវៈ​( biodiesel)ផលិត​ដោយ​ក្រុមហ៊ុន​ក្នុងស្រុក​តូច​មួយ​ឈ្មោះ«Biodiesel Cambodia » ដោយប្រើវត្ថុ​ធាតុដើម​ពី​ប្រេង​ឆា​​សល់​ពី​ការ​ចម្អិន​អាហារ​។ ខុសពី​ ជីវៈឥន្ធនៈ(biocarburant)​​ផលិត​ចេញ​ពី​គ្រាប់​ពោត​ ឬ​សណ្តែកសៀង​ ដែលជាកត្តា​មួយ​ធ្វើ​អោយ​តម្លៃ​ផលិតផល​​ចំណីអាហារ​​កើន​ឡើង « ប្រេងម៉ាស៊ូតជីវៈ»​ កម្ពុជា​ប្រភេទថ្មី​នេះ​គឺ​មាន​អត្ថប្រយោជន៍​ក្នុងការ​កែច្នៃ​កាក​សំណល់​ដែល​បំផ្លាញ​សុខភាពមនុស្ស និង​​​ការពារ​បរិស្ថាន​ថែម​ទៀតផង​។

 

នៅ​កន្លែង​ជួសជុលរថយន្ត​ធម្មតាមួយ​ មុខ​ខ្លោងទ្វារ​ចូល​គេ​ហដ្ឋាន​ដ៏សាមញ្ញ​មួយ​ក្នុង​សង្កាត់​ទួល​គោក​ ក្រុង​​​ភ្នំពេញ​ ​ជន​ជាតិ​អូស្រ្តាលី​ពីរនាក់​ ឈ្មោះដាវីដ គ្រែនជើ(David Granger) និងដាវីដ ហ៊្វូ (David Foo) រៀបចំ​លាយល្បាយ​ដ៏​គួរ​អោយ​ភ្ញាក់​ផ្អើល​មួយ ចេញ​ពី​ប្រេង​ឆា​ចាស់ៗ​ ប្រមូល​បាន​ពី​ក្នុង​ភោជនីយដ្ឋាន​នានា​ក្នុងទី​ក្រុងភ្នំពេញ និង​ខេត្តសៀមរាប​។

ជីវៈឥន្ធនៈដ៏ល្អ
ច្រោះ សម្រិត លាយ​​ផលិតផល​ជា​ច្រើន ក្នុងនោះ​មាន​ជាតិ​មេតាននិង​ផូតាស្យូម បន្ទាប់មកកែច្នៃ​ដោយ​ប្រើ​វិធីសាស្រ្ត​​គីមី​វិទ្យា​​យ៉ាង​ហ្មត់ចត់​... ប្រេង​ឆា​ចាស់ៗ​ទាំង​នេះ​ក៏ផ្តល់​ជា​ប្រេង​ឥន្ធនៈ​​​ដែល​មាន​តម្លៃ​ថោក និង​គុណភាព​ល្អ មាន​ជាតិរំអិលច្រើន​ជាង​ប្រេង​ម៉ាស៊ូត​​​សព្វថ្ងៃ​ និង​ជាពិសេស​​វា​មិន​បញ្ចេញ​ឧស្ម័ន​កាបូនិច​ ដែល​ជា​ឧស្ម័ន​មួយ​រួម​ចំណែក​ធ្វើ​អោយ​បរិយាកាសឡើង​កំដៅ​​ទៀតផង។
លោក​ដាវីដ គ្រែនជើ គូសបញ្ជាក់ថា ៖ « ជីវៈឥន្ធនៈ​នេះ​​អាចប្រើ​ជំនួស​ប្រេង​ម៉ាស៊ូត​​​​តែ​ម្តង គឺ​អាច​ប្រើ​បាន​ជាមួយ​នឹង​ម៉ាស៊ីន​​គ្រប់​ប្រភេទ​ទាំង​អស់​។ គេ​គ្រាន់​តែ​ផ្លាស់​ប្តូរ​តម្រង​ប្រេង​យានយន្ត​នៅពេល​ប្រើ​ប្រេង​ប្រភេទ​​នេះ​ជា​លើក​ដំបូង​ប៉ុណ្ណោះ​។ វា​មិន​អស់ប្រាក់​​ច្រើន​ទេ ហើយងាយ​ស្រួល​ធ្វើ​ថែម​ទៀត»។​

ម៉ាស៊ីនបូមទឹក ម៉ាស៊ីនភ្លើង ត្រាក់ទ័រ ឬ​រថយន្ត​កូឡេកង់ទាំង​៤ ដូច​រថយន្ត​របស់​ស្ថានទូត​អង់គ្លេស​ប្រចាំ​ក្រុង​ភ្នំពេញ​ជា​ដើម គឺ​បានប្រើ​ប្រេងឥន្ធនៈ​ពី​ក្រុមហ៊ុន​ Biodiesel Cambodia ទាំង​អស់។ ក្រៅ​​ពី​នេះ​គឺ​នៅ​មាន​អតិថិជន​មួយ​ចំនួនទៀត​នៅក្នុងក្រុង​ភ្នំពេញ។ ម៉ាស៊ីន​ទាំង​នោះ​ដំណើរ​ការ​យ៉ាង​ល្អ​គ្មាន​បញ្ហា​អ្វី​ទេជាមួយ​នឹង​​​​ប្រេង​ម៉ាស៊ូត​ផលិតចេញ​​ពី​ប្រេងឆានេះ​។

ជួយ​ដល់​អនាម័យ​សុខភាព
ក្រៅពី​មិនប៉ះពាល់​ដល់បរិស្ថាន​ដោយ​វា​​មិន​បាន​បញ្ចេញ​ឧស្ម័ន​កាបូនិច វា​​នៅ​មាន​បន្ថែម​គុណ​ប្រយោជន៍​ផ្នែក​សុខភាព​ទៀតផង។ កន្លង​មក ប្រេងឆា​ដែល​ប្រើ​ប្រាស់​រួច​តែង​ត្រូវម្ចាស់​ភោជនីយដ្ឋាន​​ធំៗ​​លក់​ទៅអោយអ្នកលក់ដូរ​តូច​តាច​​នៅ​តាមផ្លូវ។ អ្នកទាំង​នេះ​យក​វាទៅប្រើ​ប្រាស់​ជា​ច្រើន​ដង​ទៀត ហើយ​ប្រេង​រុក្ខ​ជាតិ​ទាំង​នេះ​ក្លាយ​ទៅ​ជា​មិន​ស្អាត​សម្រាប់​ការ​ទទួលទាន និង​អាច​បង្ក​ជា​ជំងឺ​មហារីកកម្រិត​ខ្ពស់​។ ដូច្នេះ​ការ​យក​វាទៅ​ប្រើ​ធ្វើ​ជាជីវៈ​ឥន្ធនៈ​​​​អាច​បញ្ចៀស​កុំ​អោយ​មាន​ប្រេង​ឆា​នេះ​នៅ​ក្នុង​ចំណីអាហារ​។

មានគុណសម្បត្តិ​ជាងជីវៈ​​​ឥន្ធនៈ​ផ្សេងទៀត
គុណសម្បត្តិ​ផ្សេង​ទៀត​នៅ​ក្នុង​ផ្នែក​ម៉ាក្រូ​សេដ្ឋកិច្ច នោះ​គឺ​ ប្រេងម៉ាស៊ូត​ជីវៈ​​ផលិត​ចេញ​​ពី​ប្រេង​រុក្ខជាតិកែច្នៃ​គ្រាន់​តែ​ធ្វើ​អាជីវកម្ម​លើ​កាកសំណល់​ចំណីអាហារប៉ុណ្ណោះ​ គឺ​មិន​ធ្វើ​អោយ​អ្នក​ប្រើ​ប្រាស់​​បាត់​បង់​ចំណី​អាហារ​​ពួកគេ​​នោះ​ឡើយ គឺ​ខុសពី​ជីវៈ​​ឥន្ធនៈ​​ធ្វើពី​គ្រាប់ពោត សណ្តែកសៀង ឬ​ប្រេង​​រុក្ខជាតិ​​​ផ្សេង​ទៀត។ ​គេ​ចោទប្រកាន់​ថា​ ការ​ចម្រាញ់​ប្រេង​ឥន្ធនៈ​ទាំង​អស់​នេះធ្វើ​​អោយ​ចំណី​អាហារ​​ឡើង​ថ្លៃ​ ដោយ​សារការ​យក​ដី​ដែល​​ធ្លាប់តែ​ដាំ​ដំណាំ​ហូប​ចុក​កន្លង​មក​ទៅដាំ​ដំណាំ​ទាំង​នោះ​វិញ។

តម្លៃ​ផលិតកម្ម​នៅមិនទាន់​មានលក្ខណៈប្រកួត​ប្រជែង​
ទោះ​យ៉ាង​ណា​ ផលចំណេញ​បាន​មកពី​ប្រេងឥន្ធនៈ​​«ផលិត​នៅកម្ពុជា»​នេះ​គឺ​មាន​ចំនួន​តិច​តួច​នៅ​ឡើយសម្រាប់​ពេលនេះ​ ដោយហេតុថា​តម្លៃ​ផលិតកម្ម​មាន​កម្រិត​ខ្ពស់។ តម្លៃ​ប្រេងម៉ាស៊ូត​ជីវៈ​ គឺ​ ៣៤០០ ក្នុងមួយលីត្រ​(០,៨៥​ដុល្លារ) គឺនៅ​ថោក​ជាង​ប្រេងបូម​ចេញពីអណ្តូង​រ៉ែ​​៦០០រៀល​ដែរ​។ តែ​តម្លៃ​​នេះ​អាច​ធ្លាក់​ចុះ​ទៀត​ប្រសិន​បើ​វត្ថុធាតុដើម​ (កាកសំណល់ប្រេងឆា) មាន​បរិមាណ​ច្រើន និង​តម្លៃ​ថោក...

លោកដាវីដ ហ៊្វូ ពន្យល់ថា៖ «​យើង​មិន​មែន​បាន​វា​មក​ដោយ​ទទេ​ទេ យើង​ទិញប្រេង​ឆា​មួយ​លីត្រ​តម្លៃ​១ពាន់រៀល​ គឺ​ទាបជាង​តម្លៃ​នៅ​លើ​ទីផ្សារ​ចំនួន​ពីរដង។ ភោជនីយដ្ឋាន​ជា​ច្រើន​លក់​ប្រេងឆា​ចាស់​ៗ​របស់​ខ្លួន​ទៅ​អោយ​អ្នក​លក់ដូរ​នៅ​តាម​ផ្លូវ​ក្នុង​តម្លៃ​ពី​២ពាន់ទៅ​២ ៥០០រៀលក្នុង​មួយ​លីត្រ។ ក្នុង​តម្លៃ​នេះ​ យើង​ត្រូវ​លក់​ប្រេង​ម៉ាស៊ូត​​​តម្លៃ​​ជាង១ដុល្លារក្នុង​មួយ​លីត្រ អីចឹង​វា​ដដែល​ជា​ដដែល​ទេ​បើ​ធៀប​នឹង​តម្លៃ​សាំង​ធម្មតា​នោះ»។

ម្ចាស់​ភោជនីយដ្ឋាន​ចូលរួម
បច្ចុប្បន្នប្រព័ន្ធ​នេះ​ដំណើរការ​ទៅបាន គឺដោយសារ​ការ​ចូល​រួម​ដោយស្ម័គ្រ​ចិត្ត​របស់​ម្ចាស់​ភោជនីយដ្ឋាន​​នៅ​ខេត្ត​សៀមរាប​ (៤ពាន់លីត្រ​ក្នុង​មួយ​ខែ) និង​នៅ​ភ្នំពេញ (២ពាន់លីត្រ)។ នៅ​សៀមរាប ការ​គាំទ្រ​ពី​សំណាក់​អាជ្ញាធរ​សុខាភិបាល​​បាន​នាំ​មក​នូវ​ការ​ជំរុញ​មួយ​យ៉ាងខ្លាំង​។ លោក​ដាវីដ គ្រែនជើ បញ្ជាក់ថា៖ «មន្ទីរ​សុខាភិបាល​​បាន​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ព័ត៌មាន​ស្តីពី​ឥទ្ធិពល​អាក្រក់​របស់ប្រេង​ឆា​ដែលប្រើប្រាស់​រួច​ ប៉ុន្តែ​សម្រាប់​អ្នក​លក់ដូរ​តូច​តាច​នៅ​តាម​ផ្លូវ​ បញ្ហា​នៅ​តែ​ដដែល ព្រោះពួកគេ​ត្រូវការ​ប្រេង​ឆា​មាន​តម្លៃថោក​»។

មធ្យោបាយផ្សេងទៀត​ដែលត្រូវស្រាវជ្រាវ​
​លោកដាវីដ គ្រែនជើ គូសបញ្ជាក់ទៀតថា៖ «នៅ​ប្រទេសចិន និងជប៉ុន ការ​កែច្នៃ​ប្រេង​ឆា​គឺ​ជា​រឿង​ទូទៅ​»។ ប៉ុន្តែ​នៅ​កម្ពុជា ​ការ​ផ្គត់ផ្គង់​អាច​នឹង​មិន​គ្រប់​តាម​ការបញ្ជា​ទិញ។ ហេតុដូច្នេះ ស្រប​ពេល​ជា​មួយ​គ្នា​​នៃ​ការ​ប្រើ​ប្រាស់​ប្រេង​ឆា​ប្រើរួច​នេះ ក្រុមហ៊ុន​ Biodiesel Cambodia ក៏វិនិយោគ​​លើ​ប្រភព​ប្រេង​ឥន្ធនៈមួយ​ផ្សេង​ទៀតដែរ​ គឺ​គ្រាប់ល្ហុង​ខ្វង​។ វាជា​ប្រភេទ​រុក្ខជាតិដុះ​ឯង​ៗ​នៅ​កម្ពុជា​ ហើយ​គេ​មិន​អាច​យកទៅ​ទទួល​ទានបានទេ​​។ វា​អាច​ដុះ​បាន​នៅ​លើដី​មិនសូវ​មានជីជាតិដែល​ដំណាំ​ផ្សេងៗទៀត​មិន​អាច​រស់​បាន។

ការលាយ​បញ្ចូល​គ្នា​នូវ​ប្រភព​ទាំង​ពីរ​​នេះ គឺប្រេងឆាចាស់ៗ និង​ល្ហុងខ្វង បាន​បង្ហាញ​ពី​ប្រសិទ្ធភាព​របស់​ខ្លួន​តាមរយៈគម្រោង​សាកល្បង​មួយ​របស់​សាកលវិទ្យាល័យ​មួយ​​នៅ​ខេត្ត​ព្រៃ​វែង​។ នៅ​ក្នុង​ខេត្ត​នេះ ក្រុមផលិតកម្មជីវៈឥន្ធនៈ​​ពី​ប្រេង​ឆាប្រើរួច និង​គ្រាប់​រុក្ខជាតិ​ក្បែរ​ៗ​នោះ​ ត្រូវ​បាន​បង្កើត​​ឡើង​ដោយ​មានអន្តរាគមន៍​ពី​លោក​ដាវីដ​ គ្រែនជើ ក្នុងនាម​ជា​អ្នក​ស្ម័គ្រ​ចិត្ត​អូស្រ្តាលី​ដើម្បី​ការអភិវឌ្ឍ​អន្តរជាតិ​។

សម្រាប់​ទីផ្សារ​បៃតង​ពោរពេញ​ដោយ​ក្តី​សង្ឃឹមនេះ​ មិន​មែន​មានតែ​ក្រុមហ៊ុន​ Biodiesel Cambodia ដែល​បង្កើត​ឡើង​នៅឆ្នាំ​២០០៦ និង​​ប្រើប្រាស់​កម្មករ​១៣​នាក់នេះ​ទេ​ដែល​ចាប់អារម្មណ៍​ទៅ​លើវា​ គឺមាន​គម្រោង​វិនិយោគ​ជា​ច្រើន​ទៀត​ក៏​មានបំណង​ធ្វើដូចគ្នា​​ដែរ​នៅពេល​នេះ។

 


សម្រាប់​ព័ត៌មាន​បន្ថែម ស្តី​ពី​ជីវៈឥន្ធនៈ
-សមាគម​បារាំង Hespul ឯកទេស​ខាង «ការ​អភិវឌ្ឍន៍​ថាម​ពល​កកើត​ឡើងវិញ និង​ប្រសិទ្ធិភាពនៃ​ថាមពល» ​ដែល​បាន​សរសេរ​រៀបរាប់​ជាច្រើន​ទំព័រ ​ទាក់ទង​នឹង​ជីវៈឥន្ធនៈ ជា​ពិសេស អ្វីដែល​គេ​ហៅថា «ជំនាន់ទីពីរ» ។
-ចលនា​សម្រាប់​ប្រជាពលរដ្ឋ​ម្ចាស់​ស្រុក Survival  បាន​បង្ហាញ​​ពី​ការ​គំរាម​​កំហែង​​លើ​ទឹកដីរបស់​ខ្លួន ដោយ​សារ​តែ​ការ​ផលិត​​ជីវៈឥន្ធនៈ ជាពិសេស​អ្វី​ដែល​ផលិត​ជាមួយនឹង​ប្រេង​ត្នោត  នៅក្នុង​អត្ថបទ «ជីវៈឥន្ធនៈគំរាម​កំហែង​ទឹក​ដី​របស់​ប្រជាពលរដ្ឋម្ចាស់​ស្រុក​ចំនួន៦០លាន​នាក់»​
-សម្រាប់​ព័ត៌មាន​បន្ថែម​ស្តីពីគម្រោង​ដែល​ដឹកនាំដោយក្រុមហ៊ុន Biodiesel Cambodia : www.biodieselcambodia.com  


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ