#គេហទំព័រស៊ីវិល័យ RSS Feed គេហទំព័រស៊ីវិល័យ » អ៊ីនធឺណេត និង​ការ​ស្រាវជ្រាវ​ឯកសារ Comments Feed ស្បែកមុខ ចង់តឹង តឹងបាន!!! គុណ​​ប្រយោជន៍​​នៃ​​ការ​​បរិភោគ​ សាច់ត្រី គេហទំព័រស៊ីវិល័យ * ទំព័រដើម * ស៊ីវិល័យ ប៊ូតិក * ម៉ូដនិយម-ស្ទីលជីវិត + ម៉ូដបុរស-ស្ត្រី-កុមារ + ម៉ូដគ្រឿងអលង្ការ + ម៉ូដគ្រឿងសង្ហារឹម + ស្ទីលតុបតែងសម្ផស្ស + ខ្ញុំស្ទីលខ្ញុំ + ជីវិតអាពាហ៍ពិពាហ៍ + ជីវិតពេលរាត្រី * កម្សាន្ត-តារា-កីឡា-បច្ចេកវិទ្យា + តារា + ប្រវត្តិតារា + កីឡា + ទេសចរណ៍ + សម្ភារៈទំនើប + យានយន្ត + ភាពយន្ត + កំប្លែង + ប្លែកៗ * សុខភាព-ស្នេហា + សុភាពសម្រស់-ផ្លូវភេទ + សុខភាពម្តាយ-កូន + ប្រលោមស្នេហ៍ + តេស្តខ្លួនឯង * កើតមកញ៉ាំ + អាហារប្រចាំតំបន់ + ផល្លានុផលខ្មែរ * ធុរកិច្ច-ព្រឹត្តិការណ៍ + វិស័យធុរកិច្ច + ធុរជនជោគជ័យ + កិច្ចសិក្សា-ការងារ + ទេពកោសល្យឆ្នើម + ព្រឹត្តិការណ៍សង្គម + ពិធីការ-បដិសណ្ឋារកិច្ច អ៊ីនធឺណេត និង​ការ​ស្រាវជ្រាវ​ឯកសារ Written by បុរសស៊ីវិល័យ // October 3, 2012 // កិច្ចសិក្សា-ការងារ, ធុរកិច្ច-ព្រឹត្តិការណ៍ // No comments អ៊ីនធឺណេត និងការស្រាវជ្រាវឯកសារ របស់សិស្ស និស្សិត សៀវភៅរាប់ម៉ឺនក្បាល ដាក់បញ្ឈរនៅលើធ្នើរ រៀបចំយ៉ាងមានសណ្ដាប់ធ្នាប់ទៅតាមមុខវិជ្ជានីមួយៗ ដើម្បីបង្កភាពងាយស្រួលដល់និស្សិត ក្នុងការស្រាវជ្រាវឯកសារ។ ក្រុមនិស្សិតអង្គុយអានសៀវភៅយ៉ាងស្ងៀមស្ងាត់ ទៅតាមចំណង់ចំណូលចិត្តរៀងៗខ្លួន។ នេះជាទិដ្ឋភាពសាមញ្ញមួយនៅក្នុងបណ្ណាល័យ ដែលជាទីកន្លែងប្រមូលផ្តុំរាល់ឯកសារ សម្រាប់ឱ្យសិស្ស និស្សិត និងសាធារណៈជន បានធ្វើការស្វែងយល់បន្ថែម ដើម្បីពង្រីកចំណេះដឹងរបស់ពួកគេ។ បច្ចុប្បន្ន ការស្រាវជ្រាវឯកសារ បានក្លាយជាសម្មភាពមួយដ៏សំខាន់ ក្នុងការសិក្សានៅសាកលវិទ្យាល័យ ដោយសារតែតម្រូវការនៃមុខជំនាញសិក្សា។ ស្ថិតនៅក្នុងសម្លៀកបំពាក់ឯកសណ្ឋាននិស្សិត យ៉ិន អនុជ កញ្ញា អាយុ២០ឆ្នាំ ដែលជានិស្សិតផ្នែកសង្គមវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កំពុងអង្គុយអានសៀវភៅនៅបណ្ណាល័យហ៊ុន សែន បានឱ្យដឹងថា កញ្ញាជារឿយៗ មកអានសៀវភៅជាមួយមិត្តភ័ក្តិ ក្រោយពីពេលទំនេរពីការសិក្សា។ កញ្ញាបានព្រលយថា “ ខ្ញុំតែងតែមកអានសៀវភៅនៅទីនេះ ពីរទៅបីដង ក្នុងមួយសប្តាហ៏។ ភាគច្រើនខ្ញុំស្រាវជ្រាវឯកសារ និងអានរឿងនិទាន ”។ ប៉ុន្តែឯកសារនៅតាមបណ្ណាល័យ មិនច្រើនគ្រប់គ្រាន់ សម្រាប់និស្សិតទេ។ វាមានការលំបាក នៅពេលនិស្សិតចង់ស្វែងរកឯកសារជាភាសាអង់គ្លេស។ ហើយភាគច្រើន និស្សិតតែងតែប្រើប្រាស់នូវអ៊ីនធឺណេត ដែលពួកគេអាចរកនូវអ្វីៗសព្វបែបយ៉ាង ជាលក្ខណៈឯកសារអេឡិចត្រូនិច។ និស្សិត សួស សុវណ្ណារិន អាយុ២២ឆ្នាំ ដែលរៀនផ្នែកគីមីជីវៈ បានឱ្យដឹងថា សៀវភៅនៅតាមបណ្ណាល័យ គឺមិនមានភាពគ្រប់គ្រាន់ សម្រាប់ឱ្យលោកសិក្សាស្វែងយល់បន្ថែម ទៅលើមុខជំនាញរបស់លោកឡើយ។ លោកបាននិយាយថា “ បណ្ណាល័យយើង មានភាពខ្វះខាតឯកសារ ជាហេតុធ្វើឱ្យខ្ញុំត្រូវស្រាវជ្រាវតាមអ៊ីនធឺណេតបន្ថែម។ វាមានភាពងាយស្រួល និងចំណាយពេលវេលាតិច ”។ ដោយមានកង្វះខាតធនធាននៅក្នុងស្រុក អ៊ីនធឺណេត បានបង្កជាឃ្លាំងឯកសារដ៏ធំដល់និស្សិតយើង ក្នុងការបង្កើនចំណេះដឹង ប៉ុន្តែទោះជាយ៉ាងណា ក៏និស្សិតយើងប្រឈមមុខនឹងភាពលំបាក ក្នុងការរកឯកសារនៅលើអ៊ីនធឺណេត។ ដោយភាគច្រើននៃទិន្នន័យរបស់អ៊ីនធឺណេត ជាភាសាអង់គ្លេស ដែលធ្វើឱ្យនិស្សិតមួយចំនួន មានការលំបាកក្នុងការយល់ន័យរបស់អ្នកនិពន្វ ហើយគេត្រូវចំណាយពេលបន្ថែមទៀត ក្នុងរកពាក្យមួយចំនួននៅក្នុងវចនានុក្រម។ សួស សុវណ្ណារិន បានឱ្យដឹងថា “ នៅលើអ៊ីនធឺណេត មានឯកសារច្រើនក៏ពិតមែន ប៉ុន្តែវាជាភាសាបរទេស ហើយឯកសារសៀវភៅអេឡិចត្រូនិចខ្លះ តម្រូវឱ្យយើងធ្វើការទិញ ដើម្បីអាចអានបាន”។ និស្សិតរូបនេះ ក៏បានបញ្ជាក់លើសពីនេះទៀតថា ជូនកាលឯកសារនៅតាមអ៊ីនធឺណេតមិនមានភាពជាក់ស្តែង ព្រោះយើងមិនដឹងថា នរណាជាអ្នកសរសេរនោះទេ។ ដោយភាពមិនជាក់ស្តែងរបស់ឯកសារអេឡិចត្រូនិច វាសំខាន់ណាស់ដែលនិស្សិតចេះជ្រើសរើសមើលនូវគេហៈទំព័រណា ដែលមានម្ចាស់ត្រឹមត្រូវ ឬគេហៈទំព័ររបស់សា្ថប័នអប់រំ និងគ្រឹះស្ថានធំៗដែលមានឈ្មោះល្បីល្បាញ។ ជាញឹកញាប់ និស្សិតអាចបង្កើនចំណេះដឹងបន្ថែម ដោយការអានសៀវភៅ នៅតាមប្រព័ន្វអ៊ីនធឺណេត គ្រប់ពេលវេលា មិនថាថ្ងៃចុងសប្តាហ៍ ឬថ្ងៃបុណ្យជាតិនោះទេ ហើយវាមានតម្លៃថោក និងមិនខាតពេលច្រើន ក្នុងការរកអ្វីដែលចូលចិត្ត។ បើទោះជាយ៉ាងណា វាមានភាពងាយស្រួល ក្នុងការស្វែងរកឯកសារជាភាសាខ្មែរ នៅតាមបណ្ណាល័យ ជាជាងនៅតាមអ៊ីនធឺណេត។ មាននិស្សិតជាច្រើន មករកមើលសៀវភៅនៅតាមបណ្ណាល័យ បើតាមប្រសាសន៍របស់លោកស្រី ពៅ វណ្ណនី ប្រធានបណ្ណាល័យហ៊ុន សែន នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ លោកស្រីបានឱ្យដឹងថា “ ជារៀងរាល់ថ្ងៃ មាននិស្សិតប្រហែលជា៥០០នាក់ចូលអានសៀវភៅនៅក្នុងបណ្ណាល័យ ហើយខ្ចីសៀវភៅចេញប្រហែលជា២០០ក្បាល ក្នុងមួយថ្ងៃ ” លោកស្រីបន្ថែមថា បច្ចុប្បន្ន បណ្ណាល័យមានសៀវភៅប្រមាណជាប្រាំមួយម៉ឺន ប្រាំពាន់ក្បាលជាភាសាខ្មែរ និងភាសាបរទេស សម្រាប់ឱ្យនិស្សិតធ្វើការស្រាវជ្រាវ ប៉ុន្តែចំនួននេះនៅមិនគ្រប់គ្រាន់នៅឡើយទេ សម្រាប់បណ្ណាល័យនេះ។ បណ្ណាល័យហ៊ុន សែនត្រូវបានបើកឱ្យប្រើប្រាស់នៅឆ្នាំ១៩៩៧ ដែលមានទំហំ១៦០០០ម៉ែត្រការ៉េ ហើយអាចឱ្យសិស្ស និស្សិតចូលអានសៀវភៅបាន២០០នាក់។ បណ្ណាល័យ ក៏បានបំពាក់នូវកុំព្យូទ័រ ដែលអាចឱ្យនិស្សិតធ្វើការប្រើប្រាស់អ៊ីនធឺណេត បន្ថែមពីការស្រាវជ្រាវតាមសៀវភៅ ផងដែរ។ ដោយដឹងពីសារៈសំខាន់នៃការស្រាវជ្រាវឯកសារ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រទាននូវអគារបណ្ណាល័យថ្មីមួយទៀត ដែលនៅក្បែរនឹងអគារចាស់។ ការពង្រីកអាគារបណ្ណាល័យនឹងធ្វើឱ្យបណ្ណាល័យហ៊ុន សែន ក្លាយជាបណ្ណាល័យធំជាងគេមួយនៅប្រទេសកម្ពុជា ដោយបណ្ណាល័យថ្មីនេះ មានទំហំជិតទ្វេដងនៃបណ្ណាល័យចាស់។ និស្សិតជាច្រើនសង្ឃឹមថា ការមានបណ្ណាល័យថ្មីនេះ នឹងបង្កឱ្យមានភាពងាយស្រួលជាងមុន ក្នុងការរកឯកសារផ្សេងៗ ដោយសៀវភៅថ្មីៗជាច្រើននឹងត្រូវនាំចូលបន្ថែម ដាក់នៅទីតាំងថ្មីនេះ៕ អ៊ីនធឺណេត និងការស្រាវជ្រាវឯកសារ របស់សិស្ស និស្សិត សៀវភៅប្រមាណជាប្រាំមួយម៉ឺន ប្រាំពាន់ក្បាលជាភាសាខ្មែរ និងភាសាបរទេស បណ្តានិស្សិត ដែលនាំគ្នាស្រាវជ្រាវ នៅបណ្តាល័យហ៊ុន សែន ដោយ៖ Ny Leave a Comment Click here to cancel reply. ____________________ Name (required) ____________________ Email (required) ____________________ Website _______________________________________________________________________ _______________________________________________________________________ _______________________________________________________________________ _______________________________________________________________________ _______________________________________________________________________ _______________________________________________________________________ _______________________________________________________________________ _______________________________________________________________________ _______________________________________________________________________ _______________________________________________________________________ Submit Comment comm comm comm ____________________ ដៃគូសហការ ផ្សាយពាណិជ្ជកម្ម Ads Banner Ads Banner Ads Banner គាំទ្រស៊ីវីល័យ សូមចុច Like IFRAME: //www.facebook.com/plugins/likebox.php?href=https%3A%2F%2Fwww.facebook. com%2Fcivilai&width=260&height=258&show_faces=true&colorscheme=light&st ream=false&border_color&header=false&appId=311916482198228 * // ទំព័រដើម * // ស៊ីវិល័យ ប៊ូតិក * // ម៉ូដនិយម-ស្ទីលជីវិត * // កម្សាន្ត-តារា-កីឡា-បច្ចេកវិទ្យា * // សុខភាព-ស្នេហា * // កើតមកញ៉ាំ * // ធុរកិច្ច-ព្រឹត្តិការណ៍ Back to top © 2013 គេហទំព័រស៊ីវិល័យ Powered by KhmerProject