Text Size ____________________ * ទំព៍រដើម * ម៉ូដ&ជីវិត * សន្តិសុខ * អន្តរជាតិ * កីឡា * ពាណិជ្ជកម្ម * បច្ចេកវិជ្ជា * ដំណើរកំសាន្ត អាកាសធាតុ ?° ?° °F | °C ____________________ invalid location provided [wo.jpg] [wo.jpg] ដោះលែង​ ជនសង្ស័យ បាញ់បែកកង់​ រថយន្តនៅហាង​ អ៊ីនធឺណេត​ ប៊ុន ឆាយ​ ណេត​ II PDF ! បោះពុម្ភ ! Email សរសេរដោយ Ngoun Sovannra ពុធ, 24 សីហា 2011 15:14 ភ្នំពេញ៖ អធិការនគរបាលខណ្ឌ ៧មករា លោក យិន សាន បានឱ្យដឹងថា សមត្ថកិច្ចរបស់លោក បានសម្រេចដោះលែងជនសង្ស័យ ដែលឃាត់ខ្លួនកាលពីព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១១ នៅខាងមុខពហុកីឡដ្ឋានជាតិអូឡាំពិក ដែលសង្ស័យ ជាប់ពាក់ព័ន្ធនឹងការបាញ់ប្រហារ បណ្តាលឲ្យបែកកង់រថយន្ត នៅហាងអ៊ីនធឺណេត ប៊ុន ឆាយ ណេត II ។ លោក យិន សាន បានបញ្ជាក់ថា មូលហេតុដែលនាំឲ្យសមត្ថកិច្ចរបស់លោក ដោះលែងជនសង្ស័យរូបនេះ ពីព្រោះថា រូបគេមិនមានការជាប់ពាក់ព័ន្ធ និងសកម្មភាពបាញ់ប្រហារនោះទេ ប៉ុន្តែម៉ូតូរបស់ជននេះ ត្រូវរក្សាទុកជាបណ្តោះអាសន្នសិន ដើម្បីធ្វើការស្រាវជ្រាវបន្ត សែ្វងរកជនសង្ស័យពិតប្រាកដ ។ [son2.jpg] [son3.jpg] សូមបញ្ជាក់ថា កាលពីវេលាម៉ោង ១០និង៤៥នាទី ព្រឹកថ្ងៃ ទី២៤ ខែសីហា ឆ្នាំ២០១១ សមត្ថកិច្ចខណ្ឌ៧មករា បានឃាត់ជនសង្ស័យម្នាក់ នៅមុខពហុកីឡដ្ឋានជាតិ អូឡាំពិក ដែលសង្ស័យ ជាប់ពាក់ព័ន្ធទៅនឹង ការបាញ់ប្រហារបែកកង់រថយន្ដ នៅហាង អ៊ិនធឺណេត ប៊ុនឆាយ ណេត II កាលពីវេលាម៉ោង ៩និង១៥នាទីយប់ ថ្ងៃទី១៨ ខែសីហា ដោយសារតែជននេះត្រូវបាន សមត្ថកិច្ចប្រទះឃើញជិះម៉ូតូ ដូចទៅនឹង ជនសង្ស័យធ្វើ សកម្មភាពបាញ់ប្រហារ។ មនុស្សម្នា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីអ្នកចូលលេង អ៊ិនធឺណេតម្នាក់ បានយកកាំភ្លើងខ្លី បាញ់កង់រថយន្ដ CRV មួយគ្រឿង បណ្ដាលឱ្យធ្លាយ ខណៈដែលជន នោះ កំពុងឈ្លោះប្រកែកគ្នា ជាមួយអ្នក លេង អ៊ីនធឺណេត ម្ខាងទៀត នៅក្នុងហាង អ៊ីនធឺណេត ប៊ុន ឆាយ ណេត II ស្ថិតនៅក្នុង សង្កាត់មនោរម្យ ខណ្ឌ៧មករា កាលពីវេលា ម៉ោង៩ និង១៥នាទីយប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១១ ។ តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឱ្យដឹងថា ការផ្ទុះអាវុធ មកពី ទំនាស់ពាក្យសម្ដីគ្នា បណ្ដាលឱ្យបុរសម្នាក់ មិនស្គាល់អត្ដសញ្ញាណ ដកកាំភ្លើងខ្លីបាញ់ គំរាម ត្រូវចំកង់រថយន្ដ CRVពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2N-5277 ដែល ចតទុកខាងមុខហាងនោះ បណ្ដាលឱ្យធ្លាយ រួចក៏ឡើងជិះម៉ូតូមួយគ្រឿង ម៉ាក ICon ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1C-8880 ជិះគេចខ្លួនបាត់ពីកន្លែងកើតហេតុ ។ ការបាញ់នេះបណ្ដាលឱ្យ ភ្ញៀវចូលលេង អ៊ីនធឺណេត ព្រមទាំងម្ចាស់ហាង មានការ ភ័យស្លន់ស្លោ រហូតរត់ចេញពីហាងដូចគ្នា ៕ KhmerWeb News Templates © 2009-2012 KhmerWeb Inc. All rights reserved.