02112013Headline:

ហាង​អ៊ីនធឺណេត​កាហ្វេ​ត្រូវ​បាន​ហាម​មិន​ឲ្យ​នៅ​ក្បែរ​សាលា​រៀន

ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​របស់​ប្រទេស​កម្ពុជា កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ចេញ​សារាចរ​ណែនាំ​មួយ​ដល់​ម្ចាស់​ហាង​កាហ្វេ​អ៊ីនធឺណេត​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា មិន​ឲ្យ​ដាក់​ទីតាំង​អាជីវកម្ម​របស់​ខ្លួន​នៅ​ក្បែរ​គ្រឹះ​ស្ថាន​សិក្សា ឬ​សាលា​រៀន​ឡើយ។ នោះ​គឺ​ប្រយោជន៍​ដើម្បី​ទប់​ស្កាត់​បាតុភាព​អសកម្ម​មួយ​ចំនួន​ដែល​ពាក់​ព័ន្ធ​នឹង​ហាង​អ៊ីនធឺណេត​កាហ្វេ​នេះ។

Thursday 13 December 2012
The Free Press Magazine

ហាងអ៊ីនធឺណេតកាហ្វេមួយកន្លែងនៅក្នុងប្រទេសកម្ពុជា។ ហាង អ៊ីនធឺណេតរបៀបនេះ នឹងមិនត្រូវគេអនុញ្ញាតឲ្យនៅក្បែរសាលារៀន ទៀតទេ

ហាងអ៊ីនធឺណេតកាហ្វេមួយកន្លែងនៅក្នុងប្រទេសកម្ពុជា។ ហាង អ៊ីនធឺណេតរបៀបនេះ នឹងមិនត្រូវគេអនុញ្ញាតឲ្យនៅក្បែរសាលារៀន ទៀតទេ

តាម​សារាចរ​ណែនាំ​របស់​ក្រសួង​ប្រៃសណីយ៍ ហាង​បម្រើ​សេវា​អ៊ីនធឺណេត​កាហ្វេ​ទាំង​ឡាយ​ណា​ដែល​បាន​និង​កំពុង​ត្រៀម​ដាក់​ទីតាំង​របស់​ខ្លួន​នៅ​ជិត​គ្រឹះស្ថាន​សិក្សា និង​សាលា​រៀន គឺ​តម្រូវ​ឲ្យ​រុះរើ​ ឬ​ប្តូរ​ទីតាំង​ទៅ​រក​កន្លែង​ថ្មី ក្នុង​ចំងាយ​យ៉ាង​តិច​៥០០ម៉ែត្រ​ពី​គ្រឹះស្ថាន​សិក្សា និង​សាលារៀន។

ជាមួយ​គ្នា​សារាចរ ក៏​បាន​ធ្វើ​ការ​ហាម​ប្រាម​ផង​ដែរ មិន​ឲ្យ​យក​ហាង​អ៊ីនធឺណេត​កាហ្វេ ទៅ​ប្រើប្រាស់​ធ្វើ​ជា​កន្លែង​លេង​ល្បែង​ហ្គេម​គ្រប់​ប្រភេទ, សម្រាប់​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ឆែក​មើល​វិបសាយ​អាស​អាភាស និង​ហាម​ដាច់​ខាត​យក​ធ្វើ​ជា​កន្លែង​ប្រើប្រាស់​ចរាចរ​ជួញដូរ​គ្រឿង​ញៀន ឬ​ជា​កន្លែង​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​ដទៃ​ទៀត​ដូច​ជា​ការ​ចាប់​ជំរិត​មនុស្ស​ឆ្លង​ដែន លាង​លុយ​កខ្វក់ ព្រម​ទាំង​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​ឆ្លង​ដែន​ជា​ដើម៕

What Next?

Recent Articles

4 Responses to "ហាង​អ៊ីនធឺណេត​កាហ្វេ​ត្រូវ​បាន​ហាម​មិន​ឲ្យ​នៅ​ក្បែរ​សាលា​រៀន"

  1. lièvre says:

    Pourquoi pas de commentaires, chers imbéciles, sur cet article?

  2. kumrou says:

    ពេញចិត្តមែនទែន តែកុំនាំគ្នាថាឱ្យរួចពីមាត់។ប្រយត្នត្រីងៀតឆ្លៀតពង។ខ្ញុំគិតថាមាតាបិតា អាណាព្យាបាល និយាយរួមមនុស្សទូទៅសុទ្ធតែចង់បានអញ្ចឹងដូច​គ្នា។លើកលែងតែអ្នក​បើក​អាជីវកម្មនោះតែប៉ុននោះ។ណ្ហើយលះបង់ខ្លះទៅដើម្បីកូនចៅយើង។

  3. kumrou says:

    we are the same race.we are human being.Please keep our value.We no need to spend the money to by the sweet words.Why you select the bad one Please be polite a bit.