បន្ទាប់ពីរដ្ឋាភិបាលបានចេញសារាចរណែនាំមួយកាលពីពេលថ្មីៗនេះពាក់ព័ន្ធនឹងអាជីវកម្មអ៊ីនធឺណេតកាហ្វេ កាលពីចុងសប្តាហ៍មុនមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ដោយហៅសកម្មភាពនេះថា គឺជាការរិតត្បិតសេរីភាពប្រើប្រាស់អ៊ីនធឺណេតនៅកម្ពុជា។
Monday 17 December 2012
The Free Press Magazine
សូមបញ្ជាក់ថា សារាចរណែនាំរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១២ បានដាក់កំហិតដល់ម្ចាស់ហាងអ៊ីនធឺណេតកាហ្វេទាំងអស់ដែលនៅក្បែរសាលារៀន ឬគ្រឹះស្ថានសិក្សា ត្រូវតែរុះរើទីតាំងរបស់ខ្លួនឲ្យនៅឆ្ងាយពីសាលារៀនចម្ងាយ៥០០ម៉ែត្រ។ ក្នុងនោះការលេងហ្គេមតាមប្រព័ន្ធអ៊ីនធឺណេត មើលរូបអាសអាភាស ត្រូវបានចាត់ទុកថា ជាអំពើខុសច្បាប់។ ហើយសម្រាប់ហាងអ៊ីនធឺណេតកាហ្វេដែលរំលោភលើសារាចរនេះ នឹងត្រូវប្រឈមនឹងការបិទទ្វា រឹបអូសសម្ភារៈ និងការចាប់ខ្លួន។
ក្នុងវិចារណកថាព័ត៌មានចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២ CCHR បានចាត់ទុកសារាចរនេះថា មានលក្ខណៈស្រដៀងនឹងច្បាប់គ្រប់គ្រងអ៊ីនធឺណេតដ៏ធ្ងន់ធ្ងរដែលត្រូវបានដាក់ឲ្យប្រើប្រាស់នៅក្នុងប្រទេសចិន និងប្រទេសវៀតណាម។ ហើយថា វាហាក់ដូចជាការឈានរបស់រដ្ឋាភិបាលមួយជំហានទៀត ដើម្បីបង្កើតនូវច្បាប់ប្រឆាំងនឹងឧក្រិដ្ឋកម្មលើអ៊ីនធឺណេត។
CCHR បានលើកឡើងថា សកម្មភាពមួយនេះ មិនត្រឹមតែរឹតត្បិតមកលើសេរីភាពបញ្ចេញមតិ និងសេរីភាពទទួលព័ត៌មាននៅកម្ពុជាដែលធានាក្នុងច្បាប់រដ្ឋធម្មនុញ្ញប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងរំលោភនូវសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីពីការលើកកម្ពស់ការការពារ និងការរីករាយក្នុងការអនុវត្តន៍សិទ្ធិមនុស្សនៅលើប្រព័ន្ធអ៊ីនធឺណេតផងដែរ៕
រដ្ឋាភិបាលធ្វើគឺត្រឹមត្រូវ CCHR មិនគួរព្រួយបារម្មណ៏ពេកទេ ពីព្រោះរដ្ឋាភិបាលមិនបានបិទទាំងស្រុងឯណា គ្រាន់តែអោយនៅឆ្ងាយពីសាលារៀន៥០០ម៉ែត្រទេតើ ម្យ៉ាងទៀតរដ្ឋាភិបាលធ្វើនេះគឺគិតពីអនាគតក្មេង៑ៗ បើក្មេងៗគិតតែចូលលេងអ៊ីនធើណេតមិនចូលសាលារៀន តើអនាគតប្រទេសជាតិនឹងទៅជាយ៉ាងណា?
For example, every U.S. community colleges, Univesities, high school, and
elamentary, they have have the plenty internet computers in the
library for students to use very well. However, in Cambodian is so
far behind the society, and it government has trying to bother students not
to catch up their nowledge to work for the society.